Pages
▼
បទអត្ថាធិប្បាយ៖ មាតុភូមិនិវត្ដនៃរូបបដិមាបីអង្គមកទីឋានកំណើតវិញ បង្ហាញពីមោទនភាពជាតិខ្មែរ
រត្ន័ សណ្ដាប់ព្រឹត្ដិការណ៍ថ្មីមួយទៀត ដែលត្រូវបានអ្នកបុរាណវិទ្យា អ្នកប្រវត្ដិសាស្រ្ដ និងអ្នកស្រាវជ្រាវបាន ចារឹកជាប្រវត្ដិស្រាស្រ្ដ គឺនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤មកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណ:រដ្ឋមន្រ្ដី បានអញ្ជើញជាគណ:អធិបតី ក្នុងការទទួលជាផ្លូវការនូវការវិលត្រទ្បប់មកដល់វិញសម្បត្ដិវប្បធម៌ខ្មែរ ដែលពុំអាចកាត់ថ្លៃបាន គឺរូបបដិមា«ទុរយោធន៍ ភីម និងពលរាម» ដែលបានឃ្លាតឆ្ងាយដ៏សែនឆ្ងាយពីស្រុកកំណើតខ្លួន អស់រយ:ពេល ជាង៤០ឆ្នាំមកនេះ។
រូបបដិមា «ទុរយោធន៍ ភីម និងពលរាម» ជាតួអង្គមួយនៅក្នុងរឿងមហាភារត: ជាស្នាដៃឯករបស់បុព្វបុរសខែ្មរ ជាអកុសលបែរជាត្រូវអភ័ព្វ ដោយសារការលួចជំលៀស និងជួញដូរចេញ ពី មាតុភូមិកម្ពុជា ជាប្រទេសដែល ត្រូវបានគេទទួលស្គាល់ថា «សម្បត្ដិបេតិកភណ្ឌជាតិ អច្ជរិយវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់» ។
ការឃ្លាតឆ្ងាយរបស់ទុរយោធន៍ ភីម និងពលរាម ដែលបានផ្ទេរពីប្រទេសមួយទៅប្រទេសមួយ យ៉ាងកណ្ដោចកណ្ដែង នឹងជាចុងក្រោយ បានទៅនៅទឹកដីសហរដ្ឋអាមេរិក។ បន្ទាប់រួចផុតពីសង្រ្គាមរុំារ៉ៃ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានតាមដានស្រាវជ្រាវរកឃើញ ហើយបានតស៊ូតាមផ្លូវច្បាប់ និងតុលាការអាមេរិកគ្នាយ៉ាងស្វិតស្វាញ និងមុះមុតជាទីបំផុត។ គេបានដឹងថា ក្រុមហ៊ុន រកស៊ីជួញដូរវត្ថុបុរាណ ឈ្មោះ Sotheby’s នៅសហរដ្ឋអាមេរិក ដែលជាអ្នកគ្រប់គ្រងរូបបដិមា ទុរយោធន៍ ភីម និងពលរាម បានគិតថា «គេនឹងអាចក្លាយជាម្ចាស់កម្មសិទ្ធិរូបបដិមា» និងទទួលប្រាក់ចំណោញយ៉ាងសន្ធឹកសន្ធាប់ ក្នុងពេលដាក់ដេញថ្លៃនៅទីក្រុងញូវយ៉ក។ ក្នុងក្ដីស្រម៉ៃ គេបានកំណត់នៅក្នុងសៀវភៅបញ្ជីវត្ថុបុរាណរបស់គេ សម្រាប់លក់ដេញថ្លៃរហូតមានតម្លៃរាប់លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្ដែក្ដីស្រម៉ៃនេះ ត្រូវបានរលាយទាំងស្រុង ព្រោះរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយសាលាបារាំងចុងបូព៌ានៃសាធារណរដ្ឋបារាំង និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដោយអនុលោម តាមច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌ ហើយក៏បានព្រមព្រៀងគ្នា ឈានដល់ ការសម្រេចប្រគល់រូបចម្លាក់ ដ៏មានតម្លៃ ដែលជាតំណាងឲ្យវប្បធម៌ខ្មែរ តាំងពីបរមបុរាណមក ឲ្យធ្វើមាតុភូមិនិវត្ដន៍មកកាន់ស្រុករបស់ ខ្លួនវិញ។
ព្រឹត្ដិការណ៍ដែលបានរៀបរាប់ខាងលើ បានបង្ហាញប្រាប់ពិភពលោកច្បាស់ណាស់ថា កម្ពុជា ដោយសារឬទ្ធានុភាពនយោបាយ សេដ្ឋកិច្ចដ៏ខ្លាំងក្លា នៃដូនតាខ្មែរក្នុងសម័យមហានគរ ដែលកាល ណោះ អាណាចក្រខ្មែរបានគ្របដណ្ដប់ទឹកដីមួយភាគធំនៃអាស៊ីអាគ្នេយ៍។ ប្រវត្ដិសាស្រ្ដពិភពលោក បានក៏បានបញ្ជាក់ផងដែរថា បុព្វបុរសខ្មែរបានកសាងប្រាសាទជាច្រើនឥតគណនា នៅលើអាណាចក្រ របស់ខ្លួន។ ប្រវត្ដិសាស្រ្ដបានបង្ហាញទៀត ពីទីតាំងនៅនៃរូបបដិមា «ទុរយោធន៍ ភីម និងពលរាម» ដែលកាលពីសម័យនោះ គឺជារូបបដិមាមួយក្នុងចំណោមបដិមាជាច្រើន ដែលស្ថិតក្នុងក្រុមប្រាសាទ កោះកេរ នោះដែរ។
កោះកេរជារាជធានីមួយនៃអាណាចក្រខ្មែរសម័យអង្គរ ឈ្មោះដើមជាភាសាសំស្រ្ដឹតហៅថា «លិង្គបុរី» ស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ គឺបន្ទាប់ពីទ្បើងសោយរាជ ព្រះអង្គបានប្ដូររាជធានីពីតំបន់អង្គរ (យសោធបុរ) ទៅកោះកេរ ក្នុងរវាងឆ្នាំ៩២១ នៃគ្រឹស្ដករាជ ដែលមានទំហំប្រមាណ៣៥គ.ម.ក្រទ្បា។ ព្រះបាទជ័យវរ្ម័នទី៤ បានស្ថាបនារាជធានីកោះកេរ ធ្វើឲ្យតំបន់នេះក្លាយជារាជធានីដ៏ធំមួយ នៃអាណាចក្រខ្មែរ។ ព្រះអង្គបានកសាងប្រាសាទ និងបដិមាជាច្រើននៅតំបន់កោះកេរ និងតំបន់ផ្សេងៗទៀត។រចនាបថកោះកេរ បានបង្ហាញពីបែបស្ថាបនាប្លែក ដែលរូបបដិមាប្រកបដោយកាយវិការមើលទៅហាក់មានចលនា។ ទេពកោសល្យនៃការឆ្លាក់បែបនេះ កម្រឃើញមានក្នុងសិល្ប:ខ្មែរ។
តាមរយ:ការចរចារគ្នាបានបញ្ជាក់ថា ការឃ្លាតឆ្ងាយនៃរូបបដិមា ចេញពីព្រះរាជាណាចក្រកម្ពុជា គឺដោយសារបញ្ហាសង្រ្គាម អសន្ដិសុខក្នុងប្រទេស ជាពិសេសក្នុងរវាងទស្សវត្ដរ៍ឆ្នាំ១៩៧០ ត្រូវបានគេលួចចេញទៅលក់នៅបរទេស មានចំនួនរាប់រយរាប់ពាន់។
ក្នុងសន្និសីទសារព៌ត័កន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងជាឱទ្បាឫកថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីប្រមូលរូបបដិមាដែលបាត់បង់ឲ្យវិលត្រទ្បប់មកមាតុភូមដ៏បឋររបស់យើងវិញ។
ស្នាដៃដ៏ធំធេង នាំបដិមាដែលបានបាត់បង់អស់រយ:ពេលរាប់ទស្សវត្ដរ៍មកហើយ វិលត្រទ្បប់មក កាន់ព្រះរាជាណាចក្ររបស់ខ្លួនវិញ គឺជាសមិទ្ធផលដ៏ធំធេងមួយ ដែលមានតម្លៃពុំអាចគណនាបាន។ជាការពិតណាស់ ដែលប្រជាជនខ្មែរគ្រប់រូបយល់ថាមរកតមានតម្លៃបំផុតក្នុងលោក ត្រូវបានស្ថិត ក្នុងសភាពការណ៍ដ៏លំបាកលំបិនមួយតាមផ្លូវច្បាប់និងតុលាការនៅសហរដ្ឋអាមេរិកយ៉ាងស្វិតស្វាញ ក្នុង រង្វង់ក្របខណ្ឌច្បាប់អន្ដរជាតិ ជុំរុញឲ្យរដ្ឋាភិបាលអាមេរិក ងាកមកសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យក្រុមហ៊ុន Sotheby’s បង្វែររូបបដិមាមកមាតុភូមរបស់ខ្លួនវិញ គឺមិនមែនជាព្រឹត្ដិការណ៍ធម្មតាទេ។
ឈរលើមូលដ្ឋាននៃការបាត់បង់កេរ្ដិ៍មរតកដ៏ធំធេងគ្មានពីរក្នុងលោក គឺដោយសារសង្រ្គាមដែលបង្កទ្បើងដោយប្រទេសមហាអំណាចធំៗ តាំងពីររាប់ទស្សវត្ដរិ៍កន្លងមក រួមទាំងសង្រ្គាមក្នុងស្រុកប៉ុន្មានទសវត្សរ៍កន្លងមកផងដែរ គឺជាកត្ដាដើមចម ធ្វើឲ្យមានការលួចរត់ពន្ធ ប្លន់ ឆក់កន្ដៀត ទិញដូរដោយគ្មានច្បាប់ទម្លាប់ ។ល។ ញាំងឲ្យមរតកជាតិត្រូវវិនាស។
សង្រ្គាមដ៏យូរអង្វែងនេះ ត្រូវបានបញ្ចប់ជាស្ថាបពរនៅឆ្នាំ១៩៩៨ ដោយសារខិតខំប្រឹងប្រែងតស៊ូ ដោយឥតរុញរារបស់ សម្ដេចតេជា ហ៊ុន សែន បានដោះស្រាយបញ្ហានយោបាយ សង្រ្គាមផ្ទែក្នុងប្រទេសឲ្យឈានដល់ការបង្រួបបង្រួមគ្រប់ភាគីដែលបង្កសង្រ្គាម រហូតដល់បានចប់ចុងចប់ដើម រួមទាំងការចរចារយ៉ាងមុះមុត លើឆាកអន្ដរជាតិ ពិសេសជាមួយប្រទេសដែលកាន់ជើងភាគីម្ខាងៗផងដែរ។
សក្ខីភាពនៃការធ្វើមាតុភូមិនិវត្ដរបស់បដិមា«ទុរយោធន៍ ភីម និងពលរាម» បានបង្ហាញជាក់ស្ដែងពីសង្គមខ្មែរដែលមានសន្ដិភាព ដែលជាកត្ដាកំណត់ញាំងទឹកចិត្ដឲ្យអ្នកកាន់កាប់់កេរ្ដិ៍មរតកទី២ ដោយខុស ច្បាប់ ក៏ដូចជាសហគមន៍អន្ដរជាតិ យល់នូវទឹកចិត្ដនិងដួងព្រលឹងអ្នកដែលជាម្ចាស់នៃកេរ្ដិ៍មរតក ដ៏ពិត ប្រាកដ នូវសេចក្ដី ស្រទ្បាញ់ ថៃរក្សាកេរ្ដិ៍ដំណែលជារបស់ដូនតាគេ។ ការរួមសហការណ៍ចាត់ចែងឲ្យមានការបញ្ជួនបដិមា ដ៏ថ្លៃថ្លានេះឲ្យមកកាន់មាតុប្រទេសកម្ពុជាវិញ គឺជាទឹកចិត្ដយោគយល់ ដ៏ល្អប្រពៃ មួយ ដែលប្រជាជនកម្ពុជា អបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត។
ម្យ៉ាងវិញទៀត តើនេះពុំមែនបានសេចក្ដីយ៉ាងប្រត្យក្សថា រាជរដ្ឋាភិបាលអាណត្ដិទី៥ ដែលបានបង្កើតទ្បើងចេញពីឆន្ទ:ដ៏សុទ្ធសាធរបស់ប្រជាពលរដ្ឋខ្មែរ កាលពីពេលបោះឆ្នោតសកល នាថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៣ នោះ ដែលបានធ្វើសកម្មភាពយ៉ាងល្បីរន្ទឺលើឆាកអន្ដរជាតិនោះ ជារដ្ឋាភិបាលមួយដ៏ ស្របច្បាប់ បែបលទ្ធិប្រជាធិបតេយ្យ ទេឬអ្វី? ៕
No comments:
Post a Comment