Pages

Friday, March 15, 2024

ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញនូវ «វឌ្ឍនភាព រយៈពេល ៦ខែ កន្លងទៅនេះ នៃការដាក់ចេញគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា» ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី!

 
 ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញនូវ «វឌ្ឍនភាព រយៈពេល ៦ខែ កន្លងទៅនេះ នៃការដាក់ចេញគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា» ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី! ( វិមានសន្តិភាព ថ្ងៃទី ១៥ ខែំមីនា ឆ្នាំ២០២៤)

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៦កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ។ ថ្លែងបើកកិច្ចប្រជុំ សម្ដេចធិបតី បានគូសបញ្ជាក់ជូនជនរួមជាតិអំពីជោគជ័យនៃលទ្ធផលការងារសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបានក្នុងរយៈពេល ៦ខែដំបូង។ កិច្ចប្រជុំក៏បានពិភាក្សានិងឆ្លងរបៀបវារៈសំខាន់ៗចំនួន៣រួមមាន៖

ទី១.សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។

ទី២.សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៥-២០២៧។ 

ទី៣.សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន

អាកាសចរណ៍ស៊ីវិល។ 

និងបញ្ហាផ្សេងៗ។


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងកំណែទម្រង់វិស័យអប់រំ




ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងវិធានគន្លឹះទី២ គឺកំណែទម្រង់វិស័យអប់រំ រាជរដ្ឋាភិបាល ក៏កំពុងធ្វើកិច្ចការជាច្រើនផងដែរសម្រាប់ជំរុញកំណែទម្រង់វិស័យអប់រំ។


កិច្ចការទាំងនោះរួមមាន៖

ទី១- បានបង្កើតគណៈកម្មាធិការជាតិជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងកំណែទម្រង់វិស័យអប់រំ និងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់វិស័យអប់រំ។

ទី២- បានរៀបចំក្រុមការងារ និងកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលារៀនគោលដៅចំនួន៥០ កម្រិតបឋមសិក្សានៅតាមបណ្តារាជធានី ខេត្តចំនួន៩ សម្រាប់អនុវត្តជំហ៊ានដំបូងដោយផ្តោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន២ម៉ោង បន្ថែមរួមមាន៖ វិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្ត សហគមន៍ ការចូលរួមពីសហគមន៍ និងវត្តអារាម។

ទី៣- បាននិងកំពុងត្រៀមរៀបចំប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងខាងលើនេះ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៦ខែកន្លងមកនេះ រាជរដ្ឋាភិបាល បានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ប្រជាពលរដ្ឋ ៦,៨លាននាក់



ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែកន្លងមកនេះ រាជរដ្ឋាភិបាល បានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ប្រជាពលរដ្ឋ ៦,៨លាននាក់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមប្រជាពលរដ្ឋ៦លាន៨សែននោះរួមមាន៖ ទី១-សមាជិក បសស ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តសរុបជាង២លាន១សែននាក់ ទី២-មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារងាយរងហានិភ័យចំនួន៤៩ម៉ឺនគ្រួសារស្មើនឹង១លាន៨សែននាក់ ទី៣-មូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋនៃគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មាន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជន២លាន៨សែននាក់។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានពង្រីកនូវការគ្របដណ្តប់របបសន្តិសុខសង្គម ជូនទៅដល់ប្រជាជននៃក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជាង១០ម៉ឺននាក់ផងដែរ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ បង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាពនៃការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា


ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ បានប្រព្រឹត្តទៅដោយជោគជ័យកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានគណបក្សចំនួន៤ចូលរួមប្រកួតប្រជែង និងមានអង្គបោះឆ្នោតចូលរួមរហូតដល់ ៩៩,៨៦%។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា លទ្ធផលនេះបានបង្ហាញអំពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាពនៃការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយសម្តេចបានអបអរសាទរពីជ័យជម្នះនៃការបោះឆ្នោតនេះ។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់និងអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានសហការចូលរួម និងញ៉ាំងឱ្យព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ អហិង្សា ត្រឹមត្រូវនិងតម្លាភាព៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការខិតខំដើរទាក់ម៉ូយ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារ

 


ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងដើរទាក់ម៉ូយ ក្នុងគោលបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា កន្លងមក សម្តេចតែងតែបានជួបជាមួយតំណាងក្រុមហ៊ុន វិនិយោគិននៅក្រៅប្រទេសជាច្រើន ដើម្បីផ្សព្វផ្សាយពីឱកាសនិងសក្តានុពលនៃការវិនិយោគនៅកម្ពុជា ប៉ុន្តែការសម្រេចចិត្តណាមួយនោះមិនអាចធ្វើឡើងដោយភ្លាមៗនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការវាយតម្លៃខុសណាមួយនោះគឺដោយសារមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយបើសិនជាប្រជាពលរដ្ឋចង់ដឹងពីដំណើរវិវត្តនៃគម្រោងវិនិយោគផ្សេងៗ សូមចូលមើលក្នុងការផ្សាយរបស់ CDC និងក្រសួងស្ថាប័នផ្លូវការរបស់រាជរដ្ឋាភិបាល៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការខិតខំដើរទាក់ម៉ូយ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារ


ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងដើរទាក់ម៉ូយ ក្នុងគោលបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា កន្លងមក សម្តេចតែងតែបានជួបជាមួយតំណាងក្រុមហ៊ុន វិនិយោគិននៅក្រៅប្រទេសជាច្រើន ដើម្បីផ្សព្វផ្សាយពីឱកាសនិងសក្តានុពលនៃការវិនិយោគនៅកម្ពុជា ប៉ុន្តែការសម្រេចចិត្តណាមួយនោះមិនអាចធ្វើឡើងដោយភ្លាមៗនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការវាយតម្លៃខុសណាមួយនោះគឺដោយសារមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយបើសិនជាប្រជាពលរដ្ឋចង់ដឹងពីដំណើរវិវត្តនៃគម្រោងវិនិយោគផ្សេងៗ សូមចូលមើលក្នុងការផ្សាយរបស់ CDC និងក្រសួងស្ថាប័នផ្លូវការរបស់រាជរដ្ឋាភិបាល៕