Pages
▼
Saturday, May 16, 2020
សារលិខិត សម្តេចតេជោ ហ៊ុន សែន ទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២០)
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២០)
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សចេញផ្សាយវីដេអូមួយក្រោមចំណងជើងថា «តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យកម្ពុជាទទួលជោគជ័យក្នុងការគ្រប់គ្រងរលកនៃ កូវីដ ១៩?»
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីអ្នកជំងឺកូវីដ១៩ ទី១២២ ត្រូវបានព្យាបាលជាសះស្បើយរួចមក អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានចេញផ្សាយនូវវីដេអូមួយក្រោមចំណងជើងថា «តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យកម្ពុជាទទួលជោគជ័យក្នុងការគ្រប់គ្រងរលកនៃ កូវីដ ១៩?»។
សូមទស្សនាវីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តីដូចតទៅ៖
១៦ ឧសភា ខួប៧៥ ថ្ងៃកំណើតនគរបាលជាតិ! លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ គឺជាខួបទី៧៥ឆ្នាំហើយ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ជាមួយថ្ងៃកំណើតរបស់នគរបាលជាតិនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្ញើសារលិខិតជូនពរមួយទៅកាន់កម្លាំងនគរបាលជាតិផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចក្នុងសារលិខិតជូនពរនេះថា ការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា មានអត្ថន័យសំខាន់ៗពីរសំខាន់គឺ៖ ទីមួយ ដើម្បីឧទ្ទិសរំលឹកដល់ស្នាព្រះហស្ថនិងគុណូបការៈរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានបង្កើតអង្គប្រតិបត្តិច្បាប់នេះ ក្នុងព្រះរាជបំណងធានាស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងទីពីរ គឺជាការរំឭកការចងចាំនូវដំណើរឆ្លងកាត់ជាប្រវត្តិសាស្ត្ររបស់រៀមច្បងនៃកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ក្នុងបុព្វហេតុសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ខាងក្រោមជាសារលិខិតជូនពររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូននគរបាលជាតិ៖
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចក្នុងសារលិខិតជូនពរនេះថា ការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា មានអត្ថន័យសំខាន់ៗពីរសំខាន់គឺ៖ ទីមួយ ដើម្បីឧទ្ទិសរំលឹកដល់ស្នាព្រះហស្ថនិងគុណូបការៈរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានបង្កើតអង្គប្រតិបត្តិច្បាប់នេះ ក្នុងព្រះរាជបំណងធានាស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងទីពីរ គឺជាការរំឭកការចងចាំនូវដំណើរឆ្លងកាត់ជាប្រវត្តិសាស្ត្ររបស់រៀមច្បងនៃកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ក្នុងបុព្វហេតុសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ខាងក្រោមជាសារលិខិតជូនពររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូននគរបាលជាតិ៖
ទស្សនៈមិត្តអ្នកអាន៖ ជឿជាក់ថា ខ្មែរអាចធ្វើបាន!
ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជា បានខិតខំព្យាបាលអ្នកជំងឺកូវីដ-19នៅកម្ពុជា បានជាសះស្បើយដោយជោគជ័យ១០០%ហើយក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-19សរុប១២២នាក់ ដែលបានរកឃើញនៅកម្ពុជា។ ជោគជ័យនេះ គឺជាដំណឹងដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងមូល និងជាមោទនភាពបំផុតសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះបីជារលកនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-19នេះ នៅបន្តកើតមានក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក និងមិនទាន់ព្យាបាលជា១០០%ដូចនៅកម្ពុជាក្តី ក៏ប្រទេសកម្ពុជា បានឈានមុខគេក្នុងការទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈបំផុត។
លទ្ធផលដ៏គួរជាទីមោទនៈនាពេលនេះ វាមិនមែនជារឿងទទួលបានមកដោយចៃដន្យនោះទេ តែគឺពិតជាលទ្ធផលដែលបានមកដោយការគិតគូរហ្មត់ចត់ ម៉ឺងម៉ាត់ និងឈ្លាសវៃរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងពិតប្រាកដ តាមរយៈការដាក់ចេញនូវការអនុវត្តនូវវិធានការបន្ទាន់នានាទៅតាមស្ថានភាពចាំបាច់ និងជាក់ស្តែងនៅតាមដំណាក់នីមួយៗ។
ក្នុងនោះរួមមានដូចជា៖ ដំណាក់កាលទី១ ការកំណត់កម្រិតស្ថានភាពភ័យខ្លាចនៅក្នុងដំណាក់កាលដំបូងរបស់ពលរដ្ឋចំពោះមុខនៃការរាតត្បាតតាមរយៈការអប់រំខាងស្មារតី និងព័ត៌មានបំពុល ដែលមិនមែនជាការភ័យខ្លាចដោយសារជំងឺ ប៉ុន្តែវាជាជំងឺនៃការភ័យខ្លាចជ្រុលហួសហេតុទៅវិញ។ ក្នុងន័យនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាល លោក ហ៊ុន សែន បានសម្រេចចិត្តហ៊ានអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅប្រទេសចិនជាទីកន្លែងផ្ទុះឡើងនៃជំងឺកូវីដ-19 និងបន្ទាប់មកបានអនុញ្ញាត្តិឱ្យនាវាទេសចរណ៍ខ្នាតយក្យ Westerdam ដែលមានផ្ទុកអ្នកទេចរណ៍ជាង២ពាន់នាក់អាចចូលចតនៅកំពង់ផែកម្ពុជា ខណៈដែលមានប្រទេស និងដែនកោះចំនួន៦ មិនអនុញ្ញាតឱ្យនាវានេះចូលចតនៅកំពង់ផែប្រទេសខ្លួនឡើយដោយភ័យខ្លាចហួសហេតុពីការឆ្លងនៃជំងឺកូវីដ-19នេះ។
ជាលទ្ធផល នៅក្នុងដំណាក់កាលដំបូងនៃការពង្រឹងស្មារតីនោះនិស្សិតខ្មែរដែលកំពុងសិក្សា និងជាប់គាំងនៅតំបន់ផ្ទុះជំងឺដំបូងត្រូវបានទទួលការយកចិត្តទុកដាក់ថែទាំពីមហាមិត្តចិន ហើយពួកគេមានភាពកក់ក្តៅនឹងនរក្នុងចិត្ត និងគ្មាននិស្សិតខ្មែរណាម្នាក់ឆ្លងជំងឺ និងស្លាប់ឡើយ។ ក្រុមនិស្សិតទាំងអស់នៅប្រទេសចិនបានកោតសរសើរនូវភាពក្លាហាន និងវីរៈភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈដំណើរទស្សនៈកិច្ចនាពេលនោះ។ ចំណែកឯលទ្ធផលនៃការអនុញ្ញាត្តិឱ្យនាវា វេសធ័រដាម (Westerdam)ចូលចតវិញបានធ្វើឱ្យកិត្តិស័ព្ទរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺពេញសកលលោក តាមរយៈការថ្លែងអំណរគុណរបស់អ្នកទេសចរណ៍ជាង២ពាន់នាក់ដែលជាប់គាំងលើនាវាផង និងលិខិតថ្លែងអំណរគុណពីថ្នាក់ដឹកនាំប្រទេសជាង៥២ ដែលមានពលរដ្ឋគេត្រូវបានសង្គ្រោះចេញពីនាវាជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាផង។
ដំណាក់កាលទី២ គឺការផ្ទុះឡើងនៃជំងឺកូវីដ-19 ដែលជាករណីនាំជំងឺចូលពីក្រៅប្រទេសត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការឆាប់រហ័សបំផុតតាមរយៈ ការកំណត់គោលនយោបាយ និងយុទ្ធសាស្ត្រជាតិដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-19 ការដឹកនាំអនុវត្តនូវផែនការយុទ្ធសាស្ត្រក្នុងការបង្ការ ការពារ ទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលនៃជំងឺ ការគ្រប់គ្រងផលប៉ះពាល់ទាំងខាងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ទាំងកម្រិតជាតិ និងអន្តរជាតិជាដើមប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុតដែលធ្វើឱ្យប្រទេសជាតិនៅតែបន្តមាននិរន្តរភាព និងមានលំនឹងស្ថានភាពសេដ្ឋកិច្ចសង្គមរហូតមកដល់បច្ចុប្បន្ន។
ដំណាក់កាលទី៣ គឺអ្វីដែលត្រូវបានចាត់ទុកថាខ្មែរអាចធ្វើបាននោះគឹ បើទោះបីជាមានការវាយតម្លៃរបស់ស្ថាប័នបរទេស និងបុគ្គលមួយចំនួនតូចក្នុងគំនិតបែបទុទិដ្ឋិនិយមថាប្រទេសកម្ពុជាអាចនឹងត្រូវឆ្លងជំងឺកូវីដ-19 នេះក្នុងចំនួនច្រើន ដោយលើកឡើងថាដោយសារប្រព័ន្ធសុខាភិបាលកម្ពុជានៅមានភាពទន់ខ្សោយនោះ គឺជារឿងដែលខុសស្រឡះ។ ជាក់ស្តែង មកដល់ពេលនេះក្រុមគ្រូពេទ្យជួរមុខកម្ពុជា បានធ្វើការខិតខំព្យាបាលអ្នកជំងឺកូវីដ-19ទាំង១២២នាក់ ដោយយកចិត្តទុកដាក់រហូតបានជាសះស្បើយទាំងអស់ជាស្ថាពរ។ ក្នុងន័យនេះ យើងអាចវាយតម្លៃបានថា ប្រទេសតូច មានសេដ្ឋកិច្ចមិនទាន់រឹងមាំ និងប្រព័ន្ធសុខាភិបាលមិនទាន់ទំនើប មិនប្រាកដថាមិនទទួលជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-19នោះទេ ជាក់ស្តែងគឺខ្មែរអាចធ្វើបាន ខ្មែរមានមគ្គុទេសន៍ដឹកនាំប្រទេសដែលគួរឱ្យទុកចិត្តបាន ហើយដែលធ្លាប់បានសង្គ្រោះប្រជាជនកម្ពុជាបានជាច្រើនហេតុការណ៍នាពេលកន្លងមក និងសុទ្ធតែទទួលបាននូវជោគជ័យគ្រប់កាលៈទេសៈទៀតផង។
ជារួម លទ្ធផលដែលក្រុមគ្រូពេទ្យជួរមុខកម្ពុជាសម្រេចបានក្នុងការព្យាបាលអ្នកជំងឺកូវីដ-19នៅកម្ពុជា បានជាសះស្បើយដោយជោគជ័យ១០០% ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-19សរុប១២២នាក់នាពេលនេះ គឺពិតជាដំណឹងដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់ផ្តើមពង្រឹងខឿនសេដ្ឋកិច្ចជាតិសារជាថ្មីឡើងវិញ។ ម្យ៉ាងវិញទៀត មេរៀននៃជំងឺកូវីដ-19នេះក៏ជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជា ក្នុងការផ្លាស់ប្តូរផ្នត់គំនិតអំពីអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ដែលពីមុនប្រជាជនកម្ពុជានៅមានការយល់ដឹងតិចតួចអំពីបញ្ហាអនាម័យខ្លួនប្រាណជាប្រចាំថ្ងៃនេះ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងអនុវត្តឱ្យបាននូវវិធានការការពារការចម្លងមេរោគឱ្យបានជាប់ជានិច្ច ដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅរបស់ខ្លួនឱ្យស្របទៅតាមសភាពធម្មតានៃជីវភាពប្រចាំថ្ងៃ តាមបែបគន្លងថ្មី(New Normale)ក្នុងស្ថានភាពដែលប្រទេសយើង និងពិភពលោកកំពុងប្រយុទ្ធនឹងជំងឺកូវីដ–19នេះ ជាចាំបាច់ដោយត្រូវប្រកាន់យកនូវការអនុវត្តអនាម័យក្នុងការលាងដៃស្អាត ពាក់ម៉ាស់ក្នុងករណីចាំបាច់ ប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អក ឬកណ្ដាស់ និងបន្តអនុវត្តន៍គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនត្រូវមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានគ្នាច្រើនកុះករពេក ដូចជាការជួបជុំស៊ីផឹកដែលមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនាជាដើម។ល។
សូមប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តនូវវិធានអនាម័យស្អាតតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចងចាំថា យើងមិនត្រូវធ្វេសប្រហែសចំពោះហានិភ័យនៃការឆ្លងនៃជំងឺកូវីដ-19 ជាថ្មីនោះទេ ពីព្រោះពិភពលោក និងប្រទេសជិតខាងយើងនៅមានការឆ្លងនៃជំងឺនេះនៅឡើយ ហើយដរាបណាពិភពលោកនៅមិនទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងការពារជំងឺនេះនៅឡើយ ហើយការចាប់យកវិធាន «ការពារប្រសើរជាងព្យាបាល» គឺនៅតែជាជម្រើសដ៏ល្អប្រសើរបំផុតសម្រាប់ខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងដែលជាមោទនៈភាពរបស់ខ្មែរ ដូចពាក្យ « ជឿជាក់ថា ខ្មែរអាចធ្វើបាន!»៕
ដោយ៖ ពង្ស សុក្រឹត្យ
TOP NEWS: ទីបំផុតប្រទេសកម្ពុជាអស់មានអ្នកជំងឺកូវីដ១៩ហើយ បន្ទាប់ពីអ្នកជំងឺចុងក្រោយម្នាក់បានជាសះស្បើយ
(ភ្នំពេញ)៖ យោងតាមក្រសួងសុខាភិបាលចេញសេចក្តីប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទី១២២ ដែលជាសះស្បើយជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រសួងបានបញ្ជាក់ថា នៅពេលនេះកម្ពុជា មិនមានអ្នកជំងឺកូវីដ១៩ព្យាបាលទៀតឡើយ នៅទូទាំងប្រទេស៕
ក្រសួងបានបញ្ជាក់ថា នៅពេលនេះកម្ពុជា មិនមានអ្នកជំងឺកូវីដ១៩ព្យាបាលទៀតឡើយ នៅទូទាំងប្រទេស៕
ទស្សនៈមិត្តអ្នកអាន៖ ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បាន របស់ប្រទេសកម្ពុជាមិនមែនជារឿងចៃដន្យឡើយ
នៅទីបំផុតទៅ ប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានទាំងស្រុង គឺបន្ទាប់ពីអ្នកជំងឺចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានជាសះស្បើយឡើងវិញពីជំងឺកូវីដ-១៩។ ការគ្រប់គ្រងបានស្ថានភាពជំងឺកូវីដ-១៩ នាពេលនេះ មិនមែនជារឿងចៃដន្យ ឬកើតឡើងដោយឯកឯងនោះឡើយ ប៉ុន្តែវាជាការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ស្មារតី ថវិកា របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។
នៅពេលដែលប្រទេសចិន បានប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ គឺបានចាត់វិធានការជាជំហានៗឆ្លើយតបទៅនឹងការគំរាមកំហែ ងនៃមេរោគដ៏កាចសាហាវនេះ។ វិធានការទាំងនោះមានដូចជា៖ ការបិទទីតាំងដែលមានការប្រមូលផ្តុំមនុស្សច្រើន ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជា សាលារៀន ទីកន្លែងកម្សាន្ត ក្លឹប ខារ៉ាអូខេ សារមន្ទីរ រោងភាពយន្ត ការប្រគុំតន្ត្រីតាមទីសាធារណៈនានាជាដើម។ កម្ពុជា បានបិទជើងហោះហើរជាមួយនឹងប្រទេសដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ការធ្វើចត្តាឡីស័ក្តរបស់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសដែលមានហានិភ័យជំងឺកូវីដ-១៩ ដោយដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីធានាថា ពួកគេគ្មានជំងឺកូវីដ-១៩ និងម្យ៉ាងទៀតក្នុងករណីសង្ស័យថា បើពួកគាត់មានជំងឺនេះ គឺអាចបញ្ជូនទៅកាន់មន្ទីរពេទ្យបានភ្លាមៗដើម្បីព្យាបាល។ ការបិទខេត្តក្នុងរយៈពេលខ្លីទប់ស្កាត់ការបម្លាស់ទីរបស់កម្មករ កម្មការិនី រោងចក្រកាត់ដេរ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការធ្វើចត្តាឡីស័ក្តបងប្អូនកម្មករ កម្មការិនីមួយចំនួន ដែលវិលត្រឡប់ចូលមកបម្រើការងារវិញក្រោយចូលឆ្នាំខ្មែរ ជាពិសេសការធ្វើចត្តាឡីស័ក្តបងប្អូនពលករខ្មែរមកពីក្រៅប្រទេសដែលអាជ្ញាធរខេត្តនីមួយៗជាអ្នកទទួលខុសត្រូវរៀងខ្លួន។ ការធ្វើចត្តាឡីស័ក្តនេះ មានសារៈសំខាន់បំផុត ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ តាំងពីដើមរៀងទីមក នៅកម្ពុជា គ្មានការចម្លងនៅក្នុងសហគមន៍ឡើយ។
ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គេអាចនិយាយបានថា ជាករណីកម្របំផុតមួយ ដែលកម្ពុជាខ្លួនឯងផ្ទាល់អាចគ្រប់គ្រងបានយ៉ាងល្អ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត បើធៀបទៅនឹងបណ្តាប្រទេសជឿនលឿនតូច-ធំក្នុងពិភពលោក ដែលមានប្រព័ន្ធសុខាភិបាលទំនើប តែមានអ្នកស្លាប់ និងឆ្លង ច្រើនលើសលុបបំផុត។ ជោគជ័យរបស់ប្រទេសកម្ពុជារួមមាន៖ ទី១- អ្នកឆ្លងមានចំនួនតែ ១២២ នាក់ ទី២- អ្នកឆ្លងជំងឺទាំងនោះមានចម្រុះជាតិសាសន៍ចាស់ក្មេង មានជំងឺប្រចាំកាយផ្សេងៗ ដែលមានហានិភ័យខ្ពស់បំផុតក្នុងការស្លាប់បាត់បង់ជីវិត ក៏ត្រូវបានក្រុមគ្រូពេទ្យខ្មែរព្យាបាលឲ្យជាសះស្បើយទាំងអស់គ្នា ដោយគ្មានអ្នកជំងឺកូវីដ-១៩ ណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ។ ចំណុចនេះដែលអន្តរជាតិ បានកោតសរសើរស្ញប់ស្ញែង ពីសមត្ថភាពរបស់កម្ពុជា ពិសេសគឺក្រុមគ្រូពេទ្យកម្ពុជាតែម្តង។ ទី៣- ការបង្ការទប់ស្កាត់បានការចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍។
អ្វីដែលជាការរៀបរាប់លើនេះ គ្រាន់តែជាចំណុចខ្លះៗប៉ុណ្ណោះនៃវិធានការស្ថិតក្នុងសេណារីយ៉ោជាដំណាក់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ក្នុងការបង្ការ ការពារ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះចូលទៅក្នុងសហគមន៍។ ក៏ប៉ុន្តែមិនមែនបានន័យថា កម្ពុជា បានលុបបំបាត់ជំងឺកូវីដ-១៩ មិនឲ្យឆ្លងចូលមកក្នុងប្រទេសជាថ្មីម្តងទៀតឡើយ ហេតុដូច្នេះតោងមានការប្រុងប្រយ័ត្នទាំងអស់គ្នាឲ្យបានជាប់ជានិច្ចដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបថនៃការរស់នៅរបស់ខ្លួនឲ្យស្របទៅតាមសភាពធម្មតា តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាចាំបាច់ ដូចជា ការប្រកាន់យកនូវការអនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អក ឬកណ្តាស់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនត្រូវមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានគ្នាច្រើនកុះករពេក ដូចជា ការជួបជុំស៊ីផឹកដែលមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនាជាដើម។សរុបមកវិញ ទោះប្រទេសកម្ពុជាតូច ធនធានមនុស្សតិចក្តី តែប្រទេសកម្ពុជា ត្រូវបានពិភពលោកចាត់ទុកថា មានប្រព័ន្ធការពារប្រឆាំងនឹងមេរោគឆ្លងនានាបានយ៉ាងជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ទៀតផង។ ឧទាហរណ៍ជាក់ស្តែងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ មិនឲ្យមានការចម្លងក្នុងសហគមន៍ ដែលទទួលស្គាល់ពីអង្គការសុខភាពពិភព។ កម្ពុជា ជាប្រទេសតូច តែមានមេដឹកនាំមានទឹកចិត្តធំទូលាយ ជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីការលំបាកទាំងឡាយ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលបានយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ និងប្រជាជនកម្ពុជា តែងមានវត្តមានជានិច្ចដោះស្រាយបញ្ហារបស់ប្រទេសកម្ពុជា និងប្រជាជន។ លោកនាយករដ្ឋមន្ត្រី ត្រូវបានជនបរទេសដាក់រហ័សនាមថា ជាបុរសខ្លាំងរបស់កម្ពុជា។ ចំណុចខ្លាំងរបស់លោក គឺស្ថិតនៅត្រង់ថា គាត់មិនត្រឹមតែជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឈប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ការពារការអភិវឌ្ឍ និងការពារសេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរ មិនឲ្យមានអ្នកណាអាចមកបំផ្លាញបានឡើយ។
ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ពលរដ្ឋខ្មែរគ្រប់ទិសទី ជាពិសេសជនរងគ្រោះដោយហេតុការណ៍ណាមួយ។ បុរសរូបនេះហើយ ដែលជាវីរៈបុរសរបស់ពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ នោះគឺតេជោសែន ដ៏ជាទីកក់ក្តៅរបស់ពលរដ្ឋនិងជាពិសេសយុវជនខ្មែរ៕
ដោយ៖ សុខ សុវណ្ណ