Pages
▼
Friday, April 03, 2020
សេចក្តីជូនដំណឹងស្តីពីវិធានការនានា របស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ ការរាលដាល នៃជំងឺកូរ៉ូណា ឫកូវីដ-១៩
សេចក្តីជូនដំណឹងស្តីពីវិធានការនានា របស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ ការរាលដាល នៃជំងឺកូរ៉ូណា ឫកូវីដ-១៩ (ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០)
លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បរិច្ចាគប្រាក់បៀវត្សប្រចាំខែរយៈពេល ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើលិខិតជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា «ក្នុងស្មារតីសាមគ្គីជាតិ និងជាពិសេសការជួយគ្នាក្នុងគ្រាលំបាក ខ្ញុំសូមធ្វើការបរិច្ចាគនូវប្រាក់បៀវត្សប្រចាំខែរបស់ខ្ញុំរយៈពេល ៦ខែ ចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ សរុបទឹកប្រាក់ចំនួន៣លានរៀន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»៕

លោក ស្វាយ សុវណ្ណរិទ្ធ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បរិច្ចាគប្រាក់បៀវត្ស ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោក ស្វាយ សុវណ្ណរិទ្ធ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីកាគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតផ្ញើជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។
លោក ស្វាយ សុវណ្ណរិទ្ធ បានបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់រយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងមួយខែៗ ចំនួន៥ សែនរៀល (៥០០.០០០ រៀល) ដែលគិតជាសរុប ៣លានរៀល (៣.០០០.០០០ រៀល) សំរាប់រយៈពេល៦ខែ៕
លោក ស្វាយ សុវណ្ណរិទ្ធ បានបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់រយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងមួយខែៗ ចំនួន៥ សែនរៀល (៥០០.០០០ រៀល) ដែលគិតជាសរុប ៣លានរៀល (៣.០០០.០០០ រៀល) សំរាប់រយៈពេល៦ខែ៕
លោក ទិត សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោក ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ជាអនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើលិខិតជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោក ទិត សុធា បានបញ្ជាក់ថា «ក្នុងស្មារតីសាមគ្គីជាតិ និងក្នុងកាលៈទេសៈដ៏លំបាកដែលប្រទេសកម្ពុជាយើងបាននិងកំពុងប្រឈមនឹងជម្ងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ និងទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះ ខ្ញុំបាទសូមបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់ខ្ញុំបាទរយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងមួយខែៗ ចំនួន៥ សែនរៀល (៥០០.០០០ រៀល) ដែលគិតជាសរុប ៣លានរៀល (៣.០០០.០០០ រៀល) សំរាប់រយៈពេល៦ខែ»៕