លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ «អគារផ្ការំដួល» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
នៅរសៀលថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨
Pages
▼
Wednesday, May 02, 2018
ពីអ្នកបោះឆ្នោតងាប់ស្តូកស្តឹងទៅជាអ្នកបោះឆ្នោតដួលសន្លប់បាត់ស្មារតី៖ ម៉ាឡេស៊ីឱបខ្លួនទៅនឹងការបោះឆ្នោតដ៏ស្មោគគ្រោគ
ចាប់តាំងពីអ្នកបោះឆ្នោត ការជ្រៀតជ្រែកការបោះឆ្នោត រហូតទៅដល់ការដាច់ភ្លើងរលត់សូន្យឈឹងដោយអាថ៌កំបាំងអំឡុងពេលនៃការរាប់សន្លឹកឆ្នោតឡើងវិញនោះ ដែលធ្វើឱ្យសកម្មជនម៉ាឡេស៊ីនឹងប្រមូលកម្លាំងគ្នាដើម្បីប្រយុទ្ធទៅនឹងការកេងបន្លំ ដែលរីករាលដាលនូវអ្វីដែលគេខ្លាចថា នឹងមានការបោះឆ្នោតដ៏ស្មោកគ្រោកបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ។
នាយករដ្ឋមន្រ្តី Najib Razak កំពុងតែប្រឈមនឹងការធ្វើសាកល្បងដ៏ធ្ងន់មួយនៅក្នុងថ្ងៃបោះឆ្នោតថ្ងៃទី៩ ខែឧសភា នេះ ដោយសារតែមានរឿងអាស្រូវអំពើពុករលួយជុំវិញមូលនិធិរដ្ឋ 1MDB ដែលនាំឱ្យមិនសប្បាយចិត្ត ចំពោះការកើនឡើងសោហ៊ុយរស់នៅ និងភាពប្រឈមដែលកើតចេញពីអតីតមេដឹកនាំជើងចាស់ Mahathir Mohamad ។
ខណៈដែលការបន្លំសន្លឹកឆ្នោតបានញាំញ៉ើការបោះឆ្នោតនៅម៉ាឡេស៊ីលើកមុនៗ អ្នកសង្កេតការណ៍មានការព្រួយបារម្ភថា នឹងមានស្ថានភាពធ្ងន់ធ្ងរមានន័យថា ការលួចបន្លំសន្លឹកឆ្នោតដោយសម្ព័ន្ធបក្សកាន់អំណាចដ៏យូរ Barisan Nasional (BN) នឹងកាន់តែមានច្រើនជាងនេះ ដែលមិនធ្លាប់មានពីមុនមក។
ជាការឆ្លើយតប ក្រុមប្រឆាំង និងក្រុមសង្គមស៊ីវិលកំពុងបង្ហាត់អ្នកត្រួតពិនិត្យការបោះឆ្នោតដើម្បីរាំងខ្ទប់ការកេងបន្លំការបោះឆ្នោត ខណៈក្រុមកែទម្រង់ការបោះឆ្នោតនាំមុខមួយឈ្មោះថា Bersih បានបង្កើតវេទិកានៅតាមអនឡាញ ដើម្បីរាយការណ៍អំពីការចោទប្រកាន់ការបោះឆ្នោតនេះ។
លោក Bridget Welsh អ្នកជំនាញនៅម៉ាឡេស៊ីមកពីសកលវិទ្យាល័យ John Cabot បានប្រាប់ AFP ថា «ការបោះឆ្នោតនេះមិនមែនគ្រាន់តែស្មោកគ្រោកប៉ុណ្ណោះទេ ប៉ុន្តែវាស្មោកគ្រោកខ្លាំងណាស់»។ «ភាពមិនប្រាកដប្រជារបស់លោក Najib កំពុងតែធ្វើឱ្យដំណើរការបោះឆ្នោតមិនស្របច្បាប់»។
សូម្បីតែមុនពេលការបោះឆ្នោតបានចាប់ផ្តើមក៏ដោយ ក្រុមអ្នកជំនាញ Bershi បានបង្ហាញនូវកង្វល់ថា ការបោះឆ្នោតនេះបានធ្លាក់ចូលទៅក្នុងការទិញលក់ឡៃឡុងដោយចំហទៅលើសន្លឹកឆ្នោត ដោយសារតែមេដឹកនាំក្នុងស្រុកជាពិសេសមកពីគណបក្ស BN ហើយក៏ដូចជាបក្សប្រឆាំងបានផ្តល់លុយ និងអំណោយ ដូចជាទូរទស្សន៍ និងម្ហូបអាហារ។
ដោយសារតែក្រុមសង្កេតមើល Bershi នេះថា ខ្លួនបានទទួលពាក្យបណ្តឹងជាង ៨០ ករណីពីសាធារណជនដែលបង្កឱ្យមានក្តីកង្វល់អំពីលទ្ធផលដែលកើតចេញពីការបោះឆ្នោត។
ពាក្យបណ្តឹងទាំងអស់នេះរាប់បញ្ចូលទាំងរបាយការណ៍ព័ត៌មានស្តីពីអ្នកបោះឆ្នោត «ខ្មោច» ដូចជា ប្រជាជនដែលបានស្លាប់ ប៉ុន្តែនៅតែមានឈ្មោះនៅក្នុងបញ្ជី ឬអ្នកដែលមានឈ្មោះ ក៏ប៉ុន្តែមិនដែលបានចុះឈ្មោះក្នុងបញ្ជី។
នៅពេលការបោះឆ្នោតចុងក្រោយនៅឆ្នាំ ២០១៣ នៅពេលដែលបក្សកាន់អំណាច BN បានថយចំនួនសន្លឹកឆ្នោតជាលើកដំបូងចាប់តាំងពីម៉ាឡេស៊ីបានបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ ១៩៥៧ ការបោះឆ្នោត ២០១៨ មានការចោទប្រកាន់ថា មានការលួចបន្លំច្រើន។
ហើយក៏មានអំពីអ្នកបោះឆ្នោតដែលគេមានការ «សង្ស័យ» ដែលរួមបញ្ចូលទាំងជនបរទេសផងនោះថា បានជិះយន្តហោះទៅបោះឆ្នោតឱ្យបក្សកាន់អំណាច BN នៅមណ្ឌលបោះឆ្នោតសំខាន់។
ទឹកខ្មៅដែលគេគិតថា អាចលុបបានត្រូវបានគេរកឃើញថា លាងយ៉ាងងាយចេញពីម្រាមដៃអ្នកបោះឆ្នោត ដែលទឹកខ្មៅទាំងនេះត្រូវបានប្រើប្រាស់នៅក្នុងការបោះឆ្នោតជាតិម៉ាឡេស៊ីជាលើកដំបូង ហើយរដ្ឋាភិបាលបានលក់ ព្រមទាំងធានាថា ប្រឆាំងទៅនឹងការបោះឆ្នោតឆ្នោតច្រើនដង។
មានការដាច់ភ្លើងអគ្គីសនីភ្លាមនៅមណ្ឌលបោះឆ្នោត ដែលនោះក៏ជាបទពិសោធន៍ផងដែរ អំឡុងពេលការរាប់សន្លឹកឆ្នោត ដែលបង្កឱ្យមានការសង្ស័យជាច្រើនថា មានការជ្រៀតជ្រែកក្នុងការបោះឆ្នោត ជាអ្វីមួយដែលបក្សកាន់អំណាចបានបដិសេធ។
ក្នុងក្តីសង្ឃឹមដែលកើតចេញពីអ្វីដែលពួកគេរំពឹងទុកថា ជាការកេងបន្លំដ៏ច្រើនសន្ធឹកសន្ធាប់ ក្រុម Bersih និងក្រុមផ្សេងទៀតក៏បានហ្វឹកហ្វឺនអ្នកស្ម័គ្រចិត្ត ដើម្បីត្រួតពិនិត្យទៅលើការបោះឆ្នោតនៅថ្ងៃបោះឆ្នោតនោះ។
នៅក្នុងសាលប្រជុំមួយនៅ Kuala Lumpur មានអ្នកស្ម័គ្រចិត្តប្រហែល ១០០ នាក់ដែលជាក្រុមមានទំនាក់ទំនងទៅនឹងបក្សប្រឆាំងឈ្មោះថា គណបក្សយុត្តិធម៌ប្រជាជន។
ពួកគេបានជួបជុំគ្នាជាមួយគ្រូបង្ហាត់ដែលធ្វើខ្លួនជាទីភ្នាក់ងារបោះឆ្នោត ហើយបង្រៀនពួកគេអំពីរបៀបត្រួតពិនិត្យសក្មភាពសង្ស័យ។
លោក Matthew Lai បានប្រាប់ AFP ថា «យើងនឹងធ្វើកិច្ចការនេះ ដើម្បីធ្វើឱ្យប្រាកដថា គ្មានអ្វីគួរឱ្យអស់សំណើចកើតឡើងនៅថ្ងៃបោះឆ្នោត»។ «មានកន្លែងជាច្រើនដើម្បីកេងបន្លំសន្លឹកឆ្នោត»។
ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ពួកគេក៏ដោយ ក្រុម Bersih ដែលនាំមុខប្រឆាំង លោក Najib នៅក្នុងព្រឹត្តិការនៃរឿងអាស្រូវ 1MDB ក៏ក្រុមនេះនៅតែមិនទាន់មានទំនុកចិត្តថា របាយការណ៍ស្តីពីការចោទប្រកាន់ថា មានការរំលោភនៅក្នុងការបោះឆ្នោតនេះនឹងត្រូវបានចាត់វិធានការយ៉ាងធ្ងន់ធ្ងរ ហើយនិយាយថា រាល់ពាក្យបណ្តឹងដែលធ្វើឡើងនៅក្នុងការបោះឆ្នោតចុងក្រោយនេះមិនត្រូវបានគេធ្វើអ្វីឡើយ។
មានព័ត៌មានស្តីពីការចោទប្រកាន់ ការលួចបន្លំការបោះឆ្នោតដែលហួសពេល ដើម្បីចាត់វិធានការទៅហើយ។
កាលពីខែមីនា រដ្ឋាភិបាលបានជំរុញឱ្យមានការធ្វើច្បាប់ឡើងវិញ ដើម្បីកំណត់ព្រំដែនបោះឆ្នោត ជាជំហានមួយដែលអ្នករិះគន់និយាយថា ជារឿងអយុត្តិធម៌ ដោយសារតែច្បាប់នេះគាំទ្រទៅលើបក្សកាន់អំណាច តាមរយៈការបង្កើតមណ្ឌលដែលមានប្រជាជនបោះឆ្នោតគ្របដណ្ដប់ទៅដោយអ្នករបស់ពួកគេមកពីអំបូរជនម៉ាឡេម៉ូស្លីម។
ទោះជាយ៉ាងណាក៏ដោយ គណបក្ស BN នៅតែទទូចថា ការបោះឆ្នោតរបស់ម៉ាឡេស៊ីប្រពឹ្រត្តិទៅដោយយុត្តិធម៌ត្រឹមត្រូវ។
រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក Salleh Said Keruak បានប្រាប់ AFP ថា «មិនមានព័ត៌មានដូចដែលនិយាយថា ការកេងបន្លំសន្លឹកឆ្នោតនៅទីនេះទេ … នៅក្នុងប្រព័ន្ធរបស់យើង សូម្បីតែគណបក្សប្រឆាំងអាចឈ្នះឆ្នោតបានដែរ។
លោក Najib ត្រូវបានគេប្រាប់ឱ្យរក្សាអំណាចនៅក្នុងការបោះឆ្នោត។ ក្រុមអ្នករិះគន់និយាយថា បញ្ហានេះនឹងធ្វើឡើងដោយសារតែការបោះឆ្នោត ប៉ុន្តែការទទួលស្គាល់កត្តាផ្សេងទៀតដូចជាសេដ្ឋកិច្ចក្នុងស្រុកដ៏រឹងមាំនឹងជួយគាត់៕
ប្រភព៖ Bangkok Post ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨

លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល បានចុះត្រូតពិនិត្យការរៀបចំប្រារព្ធពិធីច្រត់ព្រះនង្គ័ល នៅខេត្តស្វាយរៀង
ស្វាយរៀង៖ នៅថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងលោក លោកស្រីអភិបាលរងខេត្ត បានចូលរួមអមដំណើរលោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អញ្ជើញចុះត្រួតពិនិត្យការរៀបចំ តុបតែងលម្អ និងការរៀបចំដាក់តាំងផលិតផលផ្សេងៗនៅតាមស្ដង់ពិព័រណ៍ផលិតផលកសិកម្ម និងសិប្បកម្មក្នុងស្រុក សម្រាប់ត្រៀមបង្ហាញព្រះករុណា ព្រះមហាក្សត្រ ទ្រង់ស្ដេចយាងទត និងទស្សនាពិព័រណ៍ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨ នៅខេត្តស្វាយរៀង នឹងមានការដាក់តាំងបង្ហាញពីផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក និងលទ្ធផលសកម្មភាពនានារបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តស្វាយរៀង មន្ទីរ-អង្គភាពនានាជុំវិញខេត្ត សាកលវិទ្យាល័យស្វាយរៀង រដ្ឋបាលក្រុង ស្រុកទាំង៨ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត៕
សិង្ហបូរីដឹកនាំអាស៊ានលម្អៀងទៅរកចិនជាងអាមេរិក
ភាពជាប្រធានអាស៊ានដែលគេរំពឹងរង់ចាំយ៉ាងខ្លាំងនោះបានបើកនៅសប្តាហ៍នេះជាមួយកិច្ចប្រជុំកំពូលមួយដែលបានបង្ហាញច្បាស់ពីចក្ខុវិស័យរបស់សិង្ហបូរីនូវសណ្តាប់ធ្នាប់តំបន់ដែលផ្អែកតាមច្បាប់ ប៉ុន្តែបានបង្ហាញនូវទស្សនៈមានកម្រិតលើបញ្ហាសន្តិសុខកំពុងតានតឹង។
ការជួបជុំគ្នានោះបានជួយលើកកម្ពស់ដល់ពាណិជ្ជកម្មសេរី និងបើកចំហជាជាងជម្លោះទឹកដីដែលកំពុងពុះកញ្ជ្រោល និងការធ្វើយោធាតូបនីយកម្មនៅសមុទ្រចិនខាងត្បូងនៅក្នុងចំណុចសំខាន់នៃរបៀបវារៈរបស់ខ្លួន។
អ្នកវិភាគខ្លះគិតថា សិង្ហបូរីដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់អាមេរិករហូតដល់ពេលថ្មីៗនេះមានទំនាក់ទំនងជាកក់ក្តៅជាមួយចិននោះ ប្រហែលជាប្រើប្រាស់ភាពជាប្រធានរបស់ខ្លួនដើម្បីដាក់សម្ពាធកាន់តែខ្លាំងថែមទៀតលើមហិច្ឆតាវាទីរបស់ចិននៅក្នុងតំបន់សមុទ្រជាប់ជម្លោះដ៏ក្តៅគគុកនោះ។
ប៉ុន្តែ អ្នកវិភាគលើកឡើងថា ការឈោងទៅរកចិននៅពេលថ្មីៗនេះជាមួយប្រទេសជាប់ជម្លោះដូចជាហ្វីលីពីនជាដើម ព្រមទាំងទំនាក់ទំនងកាន់តែកក់ក្តៅជាមួយសិង្ហបូរីនោះប្រហែលជាដើរតួនាទីក្នុងការបង្ហាញពីជំហរបស់អាស៊ាន។
នៅដើមខែនេះនៅចិន នាយករដ្ឋមន្ត្រីសិង្ហបូរី និងនាយករដ្ឋមន្ត្រីចិនបានឈរកៀកស្មារគ្នាក្នុងការគាំទ្រពាណិជ្ជកម្មសេរីពិភពលោក ដើម្បីទប់ជាមួយនឹងការដាក់ពន្ធនាំចូលរបស់រដ្ឋបាលត្រាំមកលើទំនិញនាំចេញរបស់ប្រទេសអាស៊ីធំៗនោះ។
នៅក្នុងសុន្ទរកថាថ្ងៃទី១០ ខែមេសានៅ Boao Forum ដែលរៀបចំនៅខេត្តហៃណាន ប្រទេសចិន មេដឹកនាំសិង្ហបូរីរូបនោះបានស្នើឲ្យប្រទេសទាំងអស់នៅក្នុងតំបន់ប្រើប្រាស់កម្លាំងសេដ្ឋកិច្ចរបស់គេ និងនៅតែបើកចំហ និងតភ្ជាប់គ្នាទៅវិញទៅមក នៅចំពេលមានរលកនៃការគាំពានិយមកាន់តែកើនឡើងរបស់ពិភពលោកនោះ។
នៅក្នុងការមិនទទួលស្គាល់យ៉ាងច្បាស់នូវវោហាសាស្ត្រលើពាណិជ្ជកម្មដ៏មិនយុត្តិធម៌របស់វ៉ាស៊ីនតោនលើប៉េកាំងនោះ នាយករដ្ឋមន្ត្រីសិង្ហបូរីបានសរសើរជាចំហនូវវិធានការបន្ថែមទៀតរបស់ចិនក្នុងការធ្វើកំណែទម្រង់វិស័យហិរញ្ញវត្ថុ ក្នុងការបើកចំហច្បាប់វិនិយោគបរទេស ក្នុងការការពារកម្មសិទ្ធិបញ្ញា និងបង្កើនការនាំចូលរថយន្ត។
ការតស៊ូដ៏ខ្លាំងរបស់សិង្ហបូរីលើភាពគាំពានិយមនោះក៏បានបង្ហាញឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ដែលរដ្ឋមន្ត្រីការបរទេសទាំង ១០ នោះរួមគ្នានិយាយថា ពួកគេព្រួយបារម្ភខ្លាំងលើការកើនឡើងរលកនៃភាពគាំពារនិយម និងសតិអារម្មណ៍ប្រឆាំងសាកលភាវូបនីយកម្មនៅទូទាំងពិភពលោក ប៉ុន្តែពិសេសនៅលោកខាងលិច។
មេដឹកនាំទាំងនោះបានបញ្ជាក់ច្រើនដងដល់ការបន្តគាំទ្ររបស់អាស៊ានដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងបង្ហាញច្បាស់នូវការប្តេជ្ញាចិត្តរបស់គេក្នុងការប្រកាន់ភ្ជាប់នឹងគោលការតំបន់បើកចំហ ក្នុងខណៈរក្សាមជ្ឈភាពរបស់អាស៊ាន។
កាន់តែច្បាស់ទៀតនោះ មេដឹកនាំអាស៊ីអាគ្នេយ៍ទាំងនោះបានបញ្ចុះបញ្ចួលការបង្កើតឲ្យបានឆាប់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់ដែលដឹកនាំដោយចិន (RCEP)។
ពួកគេបានអំពាវនាវឲ្យមានការអនុវត្តឲ្យបានឆាប់នូវកិច្ចព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្មសេរីអាស៊ាន ហុងកុង និងចិន ដែលបានចុះហត្ថលេខានៅក្រុងម៉ានីលក្នុងខណៈដែលហ្វីលីពីនធ្វើជាប្រធានអាស៊ាន។ ភាពជាប្រធានអាស៊ានរបស់ហ្វីលីពីនក៏ត្រូវគេមើលឃើញច្បាស់ផងដែរថា បានគាំទ្រប៉េកាំងក្នុងការកាច់ចង្កូតរបស់អាស៊ាន។
មេដឹកនាំអាស៊ានក៏អំពាវនាវដល់បណ្តារដ្ឋក្នុងតំបន់ឲ្យរក្សាភាពបោះជំហានទៅមុខលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់រវាងអាស៊ាន និងដៃគូចរចាធំៗផ្សេងទៀត ពិសេសចិន។ សមាជិកអាស៊ានខ្លះជាហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិច្ជកម្មអន្តរប៉ាស៊ីហ្វិកដែល ត្រាំ បានដកខ្លួនអាមេរិកចេញពេលឡើងកាន់តំណែងនៅថ្ងៃដំបូង។
បំណងក្នុងការពង្រឹងភាពស្អិតរមួតខាងស្ថាប័នរបស់អាស៊ាន សិង្ហបូរីចង់បន្តដំណើរទៅមុខនូវការផ្តួចផ្តើមគំនិតដែលមានស្រាប់ដូចជាក្រុមងារងារនៃកិច្ចផ្តើមគំនិតអំពីការធ្វើសមាហរណកម្មអាស៊ានដែលមានគោលដៅធានានូវបង្កើនការខិតខំត្រៀមខ្លួន និងអភិវឌ្ឍន៍ស្ថាប័នរបស់បណ្តារដ្ឋសមាជិកសម្រាប់សមាហរណកម្មសេដ្ឋកិច្ច។
ស្ថាប័នតំបន់មួយនេះមានបំណងបង្កើតទីផ្សាររួមតែមួយ ដោយមានសេរីភាពខាងពលកម្ម និងចលនាលំហូរដើមទុនឆ្លងកាត់ព្រំដែនរបស់ខ្លួនក្នុងពេល ១ ទសវត្សរ៍ទៀត។
សិង្ហបូរីបានក្លាយជាអ្នកគាំទ្រដ៏ធំនៃកិច្ចផ្តើមគំនិតជាច្រើនក្នុងការផ្សារភ្ជាប់គំលាតស្ថាប័ននិងអភិវឌ្ឍន៍ក្នុងចំណោមសមាជិកមិនសូវអភិវឌ្ឍន៍ និងមិនសូវអភិវឌ្ឍន៍របស់អាស៊ាន។
ក្នុងនាមជាអ្នកជំរុញដល់ការបង្កើនឧស្សាហកម្មស្វ័យប្រវត្តិ និងការពន្លឿនបច្ចេកវិទ្យានៅក្នុងវិស័យសេដ្ឋកិច្ចជាច្រើននោះ សិង្ហបូរីក៏កំពុងប្រើប្រាស់ភាពជាប្រធានផ្លាស់វេណរបស់ខ្លួនក្នុងការដាក់បញ្ចូលការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក និងឌីជីថលទៅក្នុងការពិភាក្សាទូលំទូលាយរបស់តំបន់លើការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មសេរី។
អាស៊ានកំពុងធ្វើដំណើរឆ្ពោះទៅរកការទទួលយកមកប្រើនូវកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មអេឡិចត្រូវនិករបស់អាស៊ាន ក្របខ័ណ្ឌសមាហរណកម្មឌីជីថលអាស៊ានកាន់តែទូលាយ និងបណ្តាញនវានុវត្តអាស៊ានដើម្បីពង្រឹងការតភ្ជាប់រវាងប្រព័ន្ធអេកូនវានុវត្តក្នុងការជំរុញឲ្យមានកិច្ចសហការណ៍និងដំណោះស្រាយថ្មីៗនៅទូទាំងតំបន់។
ក្នុងខណៈដែលមានភាពមឹងមាត់ និងការធ្វើនវានុវត្តលើការងារពាណិជ្ជកម្មនោះ មេដឹកនាំអាស៊ានបានបង្ហាញពីការព្រួយបារម្ភសន្តិសុខធំៗរបស់តំបន់ ពិសេសទាក់ទងនឹងជម្លោះដែនសមុទ្រចិនខាងត្បូង និងវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ារបស់ម៉ាឡេស៊ី។
ក្នុងពេលលោកខាងលិចថ្កោលទោសខ្លាំងលើសកម្មភាពរបស់មីយ៉ាន់ម៉ាលើវិបត្តិនោះ អាស៊ានសម្តែងការគាំទ្ររបស់ខ្លួនដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព នីតិរដ្ឋ ដើម្បីលើកកម្ពស់សុខដុមរមនា និងការផ្សះផ្សារក្នុងចំណោមសហគមន៍ផ្សេងៗ ព្រមទាំងដើម្បីធានាឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងស្មើភាពនៅក្នុងរដ្ឋរ៉ាក់ឃីន។
ពាក្យសម្តីនោះស្រដៀងគ្នានឹងពាក្យសម្តី និងភាសារបស់ចិនដែលបាននិយាយលើវិបត្តិមនុស្សធម៌នោះដែរ។
ស្តីពីសមុទ្រចិនខាងត្បូងវិញ អាស៊ានក៏មិនបានរិះគន់សកម្មភាពទាមទារទឹកដីរបស់ចិន និងការបង្កើនការដាក់ពង្រាយទ្រង់ទ្រាយធំនូវសម្ភារៈយោធាទៅកាន់កោះជាប់ជម្លោះដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួននោះទេ។
អាស៊ានគ្រាន់តែនិយាយថា ខ្លួនបានពិភាក្សាបញ្ហានោះក្នុងខណៈដែលមានការកត់សម្គាល់ពីការព្រួយបារម្ភដោយមេដឹកនាំខ្លះលើការទាមទារកោះ និងសកម្មភាពនានានៅតំបន់នោះ។
ជារួម អាស៊ានស្តាប់ទៅមានលក្ខណៈសម្របសម្រួលជាមួយចិនលើជម្លោះនោះ។ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ថែមទាំងអំពាវនាវនាពេលថ្មីៗនេះឲ្យមានកិច្ចព្រមព្រៀងចែករំលែកធនធានជាមួយចិននៅក្នុងតំបន់ជាប់ជម្លោះជាមួយក្រុងប៉េកាំងថែមទៀតផង។
មេដឹកនាំអាស៊ានក៏បាននិយាយថា ពួកគេចង់ឲ្យមានការចាប់ផ្តើមជាផ្លូវការនូវការចរចាធំដុំឆ្ពោះទៅរកការសម្រេចបានក្រមប្រតិបត្តិមួយអំពីសមុទ្រចិន។
ទោះបីជាមានសារវិជ្ជមាននោះក៏ដោយ ក៏នៅមិនមានពេលច្បាស់លាស់សម្រាប់ការសម្រេចបានក្រមប្រតិបត្តិមួយ ឬការប្រកាសពីសេចក្តីលម្អិតណាមួយបន្ទាប់ពីពេលជិត ២ ទសវត្សរ៍មកនៃការចរចាគ្នានោះដែរ។
ស្ថិតក្រោមភាពជាប្រធានរបស់សិង្ហបូរី អាស៊ានហាក់ដូចជាចង់ធ្វើជាអ្នកផ្សះផ្សារ និងអ្នកតស៊ូដល់បញ្ហាការធ្វើពាណិជ្ជកម្មសេរី ក្នុងខណៈដែលបានបង្ហាញច្បាស់ពីបញ្ហាសន្តិសុខ។ នោះនឹងបម្រើផលប្រយោជន៍របស់ចិន ប៉ុន្តែក៏ធ្វើឲ្យមានមន្ទិលដល់មជ្ឈភាពរបស់អាស៊ានក្នុងការរក្សាសន្តិភាពនិងស្ថិរភាពតំបន់ដែរ៕
ប្រភព៖ Asia Times ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងចាប់ផ្តើមហើយ នៅខេត្តស្វាយរៀង ដោយរំពឹងមានអ្នកចូលរួមជាង ២ម៉ឺននាក់
ស្វាយរៀង៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើឡើងនៅខេត្តស្វាយរៀង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា។
នៅក្នុងមហាព្រឹត្តិការណ៍ដ៏ធំរបស់ជាតិមួយនេះ ក៏មានអញ្ជើញចូលរួមពី លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ហេង សំរិន ប្រធានរដ្ឋសភា, លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបទៀត។
អាជ្ញាធរខេត្តស្វាយរៀង បានអះអាងថា រាជរដ្ឋាភិបាលសម្រេចជ្រើសយកខេត្តស្វាយរៀងជា ទីកន្លែងប្រារព្ធពិធីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភា ស្អែកនេះ ស្ថិតនៅទីព្រះស្រែ ក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ឲ្យដឹងពីរដូវធ្វើស្រែចម្ការបានមកដល់ និងដើម្បីផ្សងប្រផ្នូល ពីភោគផលកសិកម្ម នាឆ្នាំនេះផងដែរ។
បើតាមអាជ្ញាធរខេត្ត អ្នកចូលរួមនៅក្នុងព្រះរាជពិធីបុណ្យជាតិមួយនេះ នឹងមានជាង២ម៉ឺននាក់។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលជាព្រះរាជពីធីជាតិដ៏យូរលង់របស់ខ្មែរមកនោះ និងដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស ជាពិសេសដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលកសិកម្មរបស់ប្រជានុរាស្រ្តនោះ នឹងចូលមកដល់ក្នុងរយៈពេលប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះ គ្រោងប្រារព្ធឡើងនៅខេត្តស្វាយរៀង។
សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ទីព្រះស្រែបានរៀបចំចាក់ខ្សាច់បំពេញ ការតបណ្ដាញទឹក បណ្ដាញអគ្គិសនី និងដាំស្មៅរួចរាល់ ហើយក៏បានរៀបចំស្តង់ពិព័រណ៍ផលិតផលកសិកម្ម និងសិប្បកម្មផងដែរ។ នេះបើតាមការឲ្យដឹងពីមន្រ្តីសាលាខេត្តស្វាយរៀង។
ក្នុងព្រះរាជកម្មវិធីនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជាស្តេចមាឃ និងលោកស្រី ឈុន ណារី ជាមេហូ ៕