Pages
▼
Friday, November 24, 2017
កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយស ជូនប្រតិភូផ្នែកអនាម័យទឹកស្អាតប្រចាំតំបន់ ប្រចាំការនៅប្រទេសកម្ពុជា
នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយសសហមេត្រី ថ្នាក់សេនា ជូនលោក ណារិនដ្រា ប៉ាល ស៊ីង ប្រតិភូផ្នែកអនាម័យទឹកស្អាតប្រចាំតំបន់ ប្រចាំការនៅប្រទេសកម្ពុជា នៅទីស្នាក់ការកណ្តាល។
នាឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍សួរសុខទុក្ខ ពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាម លោកផ្ទាល់ ក៏ដូចជាអ្នកទទួលផល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ណារិនដ្រា ព្រមទាំងនគូសបញ្ជាក់ថា៖ រយៈពេល ៥ឆ្នាំ (២០១២ – ២០១៧) នៃកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា បានរួមចំណែកដ៏ធំធេង ជាមួយ សមាគមជាតិក្នុងការជួយឧបត្ថម្ភថវិកា និងបច្ចេកទេសដល់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងជួយគាំ ទ្រឱ្យស្ថាប័នមនុស្សធម៌នេះ សម្រេចបានតាមទស្សនវិស័យក្នុងការ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ៕

រដ្ឋសភា នឹងប្រកាសសុពលភាព តំណាងរាស្រ្តថ្មី៤៤រូប ដែលទៅកាន់អាសនៈទំនេរ នៅសប្តាហ៍ក្រោយ
រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មីចំនួន៤៤រូប មកពីគណបក្សចំនួន៣ ដែលស្នើដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះបើតាម លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។
លោក ឈាង វុន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅថ្ងៃសុក្រនេះថា នេះគឺជាការប្រកាស សុពលភាពរបស់តំណាងរាស្រ្តថ្មី តាមការបែងចែកអាសនៈរបស់គ.ជ.បក្នុងជុំទី១។ បន្ទាប់ពីប្រកាសសុពលភាពរួចនោះ តំណាងរាស្រ្តថ្មីទាំង៤៤រូប នឹងត្រូវចូលស្បថនៅក្នុងព្រះបរមរាជវាំង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖
១៖ ការពិនិត្យ និងសម្រេចលើបញ្ជីបេក្ខជនជាប់ឆ្នោតចំនួន ៤៤រូប ដែលសម្រេចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
២៖ ការពិនិត្យសំណើសុំលាលែងពីតួនាទី និងតំណែងជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
៣៖ ការពិនិត្យសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការកំណត់បែបបទនីតិវិធីនៃការជ្រើសរើសបេក្ខជន សមាជិកគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត។
៤៖ ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងរបៀបវារៈទី ១៧ របស់សម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី ៥ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី៥។
ការពិភាក្សានេះ ធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជូនបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្ត ៤៤រូប មកពីគណបក្សចំនួន៣ ដើម្បីទៅកាន់អាសនៈរដ្ឋសភាដែលនៅទំនេរ។ ជាមួយគ្នានេះ គ.ជ.ប ក៏កំពុងរៀបចំ បែងចែកអាសនៈដែលនៅទំនេរចំនួន១១ទៀត ដែលគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ប្រកាសមិនទទួលយក៕

ផ្លូវប្រវែង១,២០០ម៉ែត្រ និងស្ពានបេតុង១កន្លែង ក្នុងស្រុកលំផាត់ ដែលទើបបញ្ចប់ការសាងសង់ត្រូវបានដាក់ឱ្យប្រើប្រាស់
រតនគិរី៖ ផ្លូវប្រវែង១,២០០ម៉ែត្រ ស្ពានថ្មបេតុងឆ្លងកាត់ប្រឡាយ ០១កន្លែង ស្ថិតនៅក្នុងឃុំល្បាំង១ និងល្បាំង២ ស្រុកលំផាត់ ដែលកន្លងមកមានសភាពលំបាក នាពេលបច្ចុប្បន្ននេះត្រូវបានជួសជុល សាងសង់រួចរាល់សម្រាប់ឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងដឹកជញ្ជូនកសិផល។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកអភិបាលខេត្តរតនគិរី ថង សាវុន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យខិតខំយកចិត្តទុកដាក់លើការងារបង្ករបង្កើនផលស្រូវ និងផលដំណាំនានា និងខិតខំថែរក្សាសុខភាពនារដូវត្រជាក់នេះ។
លោកបានបន្តថា ទន្ទឹមនឹងនេះមាតាបិតា អាណាព្យាបាលត្រូវបញ្ជូនកូនៗឲ្យទៅសិក្សារៀនសូត្រឲ្យបានគ្រប់ៗគ្នា និងត្រូវបង្កើនស្មារតីសហគមន៍ក្នុងការជួយថែរក្សាសមិទ្ធផលនៅក្នុងភូមិករឲ្យប្រើប្រាស់បានយូរអង្វែង៕

បេក្ខជនឈរឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍២រូប របស់បក្សសង្គ្រោះជាតិ សុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
កំពង់ធំ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បេក្ខជនឈរឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឃុំបល្ល័ង្ក ២រូប នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ មកពីអតីតគណបក្សសង្គ្រោះជាតិ សុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ការសម្រេចដើរចេញពីបក្សសង្គ្រោះជាតិរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង២រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕

ហេតុអ្វីបានជាចិនចាំបាច់ត្រូវតែធ្វើកំណែទម្រង់ហិរញ្ញវត្ថុរបស់ខ្លួន ស៊ីជម្រៅនាពេលបច្ចុប្បន្ននេះ?
ការធ្វើកំណែទម្រង់វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសចិនមានការយឺតយ៉ាវជាងការធ្វើកំណែទម្រង់លើវិស័យដទៃទៀត។ មានការរីកចម្រើនមួយចំនួនដែរក្នុងការបើកចំហវិស័យហិរញ្ញវត្ថុ ប៉ុន្តែវាត្រូវបានរាំងស្ទះដោយឧបសគ្គជាច្រើន។
ទោះបីជាប្រព័ន្ធអត្រាប្តូរប្រាក់របស់ចិនបានកំពុងតែធ្វើដំណើរឆ្ពោះទៅរកប្រព័ន្ធកំណត់តាមទីផ្សារក៏ដោយ ក៏វានៅតែខ្វះភាពបត់បែនគ្រប់គ្រាន់ដើម្បីឱ្យក្លាយទៅជាប្រព័ន្ធដំណើរការល្អពិតប្រាកដ។ ស្រដៀងគ្នានេះដែរ ចិនបានធ្វើឱ្យមានភាពរីកចម្រើនដ៏សំខាន់លើកសេរីកម្មផ្នែកដើមទុន និងអន្តរជាតិតូបនីយកម្មលើប្រាក់យន់ (RMB) ប៉ុន្តែដំណើរការនេះបានធ្វើមានការធ្លាក់ចុះមួយចំនួនផងដែរ ដែលមួយផ្នែកដោយសារតែស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកាន់តែអាក្រក់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ហើយការវិនិយោគទុននៅក្រៅប្រទេសដែលមានទំហំដ៏ធំធេងរបស់ចិនត្រូវបានរាំងស្ទះដោយសារតែការរឹតត្បិតហិរញ្ញវត្ថុឆ្លងដែនរបស់ខ្លួន។
ចំពេលដែលមានភាពប្រឈមទាំងអស់នេះ តើចិនគួរតែបន្តបើកចំហវិស័យហិរញ្ញវត្ថុរបស់ខ្លួនឬទេ?
មានហេតុផលបីដែលចិនគួរតែធ្វើ។ ទី១ ការបើកចំហហិរញ្ញវត្ថុ គឺជាលក្ខខណ្ឌដ៏សំខាន់ដែលអាចសម្រេចបានដោយកំណើនប្រកបដោយចីរភាព។ ការបើកចំហហិរញ្ញវត្ថុ គឺមានលក្ខណៈអំណោយផលចំពោះការច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុដែលជួយសម្របសម្រួលដល់កំណើនសេដ្ឋកិច្ច។ ទី២ ការបើកចំហហិរញ្ញវត្ថុ គឺជាមធ្យោបាយដ៏សំខាន់ដែលប្រទេសមួយអាចទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុជាលក្ខណៈប្រព័ន្ធមិនឱ្យកើតឡើង។ នេះក៏ដោយសារតែការបើកចំហហិរញ្ញវត្ថុអាចដាក់ចេញនូវគំនិតរីកចម្រើនបន្ថែមទៀតសម្រាប់ការគ្រប់គ្រង បច្ចេកវិទ្យា និងវិធានផ្សេងៗ។ ទី៣ ការបើកចំហហិរញ្ញវត្ថុ គឺជាមធ្យោបាយដ៏សំខាន់ក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការកែលម្អរអភិបាលសេដ្ឋកិច្ចសកល។ របៀបវារៈសំខាន់ៗទាំងអស់នេះដែលចិនចង់អនុវត្តន៍ គឺតម្រូវឱ្យចិនធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរឡើងជាមួយនឹងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
មានដំណោះស្រាយគោលនយោបាយមួយចំនួនដែលអាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធហិរញ្ញវត្ថុរបស់ចិន។
ទី១ ចិនចាំបាច់ត្រូវតែធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលរវាងកំណែទម្រង់ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។ អត្រាការប្រាក់អាចកំណត់ទៅតាមទីផ្សារតែម្យ៉ាងគត់ ប្រសិនបើមានកំណែទម្រង់បំពេញបន្ថែមនៅលើវិស័យដទៃទៀត ដូចជាសហគ្រាសរបស់រដ្ឋ។ ស្រដៀងគ្នានេះដែរ ភាពជោគជ័យនៃការបើកចំហហិរញ្ញវត្ថុអាស្រ័យថាតើស្ថាប័នហិរញ្ញវត្ថុនៅក្រៅប្រទេសអាចត្រូវបានគេផ្តល់ជាប្រយោជន៍ជាតិពិតប្រាកដ ឬយ៉ាងណា។
ទី២ ចិនចាំបាច់ត្រូវការកម្លាំងទីផ្សារធ្វើការបន្ថែមទៀតក្នុងការកំណត់សញ្ញាតម្លៃទីផ្សារហិរញ្ញវត្ថុ។ ទីក្រុងប៉េកាំងមានឱកាសនឹងធ្វើដូច្នេះនាពេលឥឡូវនេះ ជាមួយនឹងអត្រាប្តូរប្រាក់ ខណៈដែលសេដ្ឋកិច្ចមានស្ថិរភាព និងការរំពឹងទុកសម្រាប់ការធ្លាក់ចុះប្រាក់យន់រហូតដល់បំណាច់ឆ្នាំ២០១៦។
ទី៣ ចិនចាំបាច់ត្រូវតែបង្កើត និងអភិវឌ្ឍន៍ផែនការសម្រាប់គ្រប់គ្រងលំហូរដើមទុនឆ្លងដែនទាំងកម្រិតមីក្រូ និងម៉ាក្រូ។
ទី៤ ចិនគួរតែផ្តល់ទៅឱ្យស្ថាប័នហិរញ្ញវត្ថុបរទេសដែលជាផលប្រយោជន៍ជាតិ មុនពេលឈានចូលទៅដល់ ក៏ដូចជាការសម្រួលដល់ភាគហ៊ុនស្ថាប័នបរទេសនៅក្នុងស្ថាប័នជាតិដែលផ្តល់ទុនបរទេសនូវស្ថានភាពប្រកួតប្រជែងដោយចំហ និងយុត្តិធម៌។
ទី៥ ចិនគួរតែបើកចំហទីផ្សារដើម្បីវាយតម្លៃអត្រាឥណទាន ធ្វើឱ្យច្បាស់លាស់នូវបញ្ហាពន្ធដារសម្រាប់អ្នកវិនិយោគិនបរទេសដែលវិនិយោគនៅក្នុងទីផ្សារមូលប័ត្ររបស់ចិន និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។ ការដែលធ្វើបែបនេះនឹងជួយកាត់បន្ថយគម្លាតរវាងបទបញ្ញត្តិគ្រប់គ្រង និងការអនុវត្តទីផ្សារនៅក្នុងប្រទេសចិន បើប្រៀបធៀបជាមួយនឹងស្តង់ដាអន្តរជាតិ។
ទី៦ ចិនគួរតែបង្កើត និងអភិវឌ្ឍប្រព័ន្ធឱ្យបានទូលំទូលាយសម្រាប់ការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលទាញផលប្រយោជន៍ពីឱកាសក្នុងការធ្វើឱ្យប្រសើរឡើងផ្នែកឧស្សាហកម្មក្នុងស្រុក និងគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ ការធ្វើបែបនេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវវិសាលភាព និងភាពស៊ីជម្រៅនៃការធ្វើប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនរបស់ចិន រួមមានទាំងទីផ្សារមូលធននៅក្នុងប្រទេសអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
ទីបំផុត កម្លាំងទីផ្សារធ្វើការយ៉ាងមានប្រសិទ្ធិភាពនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលចិនចាំបាច់ត្រូវតែដោះស្រាយបញ្ហានៃភាពរង្គោះរង្គើរទីផ្សារហិរញ្ញវត្ថុដោយការដាក់បញ្ចូលគ្នានូវវិស័យហិរញ្ញវត្ថុផ្លូវការ និងក្រៅផ្លូវការ។ ភាពខុសគ្នាដ៏ចម្បងនេះនៅតែបន្តកើតមានឡើងរវាងអត្រាការប្រាក់ដែលអ្នកឱ្យខ្ចីផ្លូវការ និងក្រៅផ្លូវការ រួមគឺរវាងអ្នកខ្ចីឯកជន និងរដ្ឋដើម្បីទទួលបានប្រាក់កម្ចីពីធនាគារ៕
ប្រភព: East Asia Forum ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧

លោក Vladimir Putin ប្រាប់ក្រុមហ៊ុនផលិតអាវុធ របស់រុស្ស៊ីឱ្យត្រៀមខ្លួនសម្រាប់សង្រ្គាម
លោក Vladimir Putin បានព្រមានដល់ក្រុមធុរកិច្ចរុស្ស៊ីថា ពួកគេគួរត្រៀមខ្លួនបង្វែការផលិតទៅជាផលិតកម្មយោធាវិញដើម្បីត្រៀមខ្លួនសម្រាប់សង្រ្គាម។
ប្រធានាធិបតីរុស្ស៊ីបានប្រាប់មន្រ្តីក្រសួងការពារជាតិថា ឧស្សាហកម្មផលិតកម្មអាវុធ ទាំងឯកជន និងរដ្ឋ ចាំបាច់ត្រូវត្រៀមខ្លួនដើម្បីបង្កើនការផលិតនៅពេលចាំបាច់ណាមួយ។
លោក Putin បាននិយាយថា “សមត្ថភាពសេដ្ឋកិច្ចក្នុងការបង្កើនទំហំផលិតកម្ម និងសេវាកម្មលើវិស័យការពារជាតិនៅពេលសមស្របណាមួយ គឺជាលក្ខខណ្ឌដ៏មានសារៈសំខាន់បំផុតដើម្បីធានាដល់សន្តិសុខជាតិ។
“ដើម្បីសម្រេចបាន សហគ្រាសខ្នាតធំគួរត្រៀមខ្លួន មិនថាសហគ្រាសនោះជារបស់រដ្ឋ ឬជារបស់ឯកជននោះទេ។
គាត់បន្ថែមថា “សេចក្តីណែនាំសំខាន់ៗ ត្រូវបានធ្វើឡើងដើម្បីជំរុញការផលិតសម្ភារៈយោធា បង្កើនវត្ថុធាតុដើម និងធនធានបច្ចេកទេស និងធានាដល់ការដឹកជញ្ជូនកងទ័ព។
ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ក៏បានបកស្រាយយ៉ាងទូលំទូលាយលើបទបញ្ជាររបស់លោក Putin សម្រាប់ឧស្សាហកម្មនេះ ថា “ត្រូវត្រៀមខ្លួនសម្រាប់សង្រ្គាម។”
ប្រធានាធិបតីរុស្ស៊ីបាននិយាយថា បច្ចេកវិទ្យាយោធារបស់រុស្ស៊ីចាំបាច់ត្រូវដើរឱ្យទាន់ និងឈានមុខជាប្រទេសលោកខាងលិច។
គាត់បាននិយាយថា “កងទ័ពជើងទឹក និងកងទ័ពជើងអាកាសរបស់យើង ត្រូវតែមានសម្ភារៈទំនើបៗបំផុត គឺត្រូវល្អជាងរបស់បរទេស។ “ប្រសិនបើយើងចង់ឈ្នះ យើងត្រូវតែឈានមុខគេ។”
វិមានក្រឹមឡាំបានវិនិយោគយ៉ាងច្រើនលើសម្ភារៈយោធា និងបច្ចេកវិទ្យាក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ។
សមយុទ្ធយោធា Zapad ឆ្នាំ ២០១៧ នេះ គឺជាសមយុទ្ធយុទ្ធសាស្រ្តរួមគ្នាមានរយៈពេល ៦ ថ្ងៃជាមួយនឹងប្រទេស Berlarus ដែលអ្នកវិភាគខាងយោធារបស់លោកខាងលិចបានអះអាងថា គឺជាសមយុទ្ធដ៏ធំបំផុតរបស់រុស្ស៊ីចាប់តាំងពីសង្រ្គាមត្រជាក់មក។
ក៏ប៉ុន្តែ ទាំងប្រទេស Belarus និងប្រទេសរុស្ស៊ី បានបដិសេធ ដែលថា ចំនួនកងទ័ពចូលរួមក្នុងសមយុទ្ធនេះ មានរហូតដល់ ១០០.០០០នាក់។
ពីរបីឆ្នាំកន្លងទៅ លោក Putin បានវិនិយោគ ២៥៤ ពាន់លានផោន ដើម្បីផ្លាស់ប្តូរសម្ភារៈយោធាចាស់ៗក្នុងសម័យសហភាពសូវៀត ៧០ ភាគរយចេញ ត្រឹមឆ្នាំ ២០២០។
ភាគច្រើននៃសម្ភារៈយោធាថ្មីៗ ត្រូវបានប្រើប្រាស់អំឡុងពេលសមយុទ្ធ Zapad នេះ រួមទាំងកាំជ្រួចស្វ័យនាំផ្លូវ(Cruise Missile) ដែលអាមេរិកមានការព្រួយបារម្ភផងដែរនោះ៕
ប្រភព : Sky News ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧

អង្គការពាណិជ្ជកម្មពិភពលោក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពរឹងមាំនៃសេដ្ឋកិច្ចរបស់កម្ពុជា
ហ្សឺណែវ, ស្វីស៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពរឹងមាំ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសការបំពេញតួនាទីបានយ៉ាង ល្អក្នុងនាម ជាសមាជិករបស់អង្គការ WTO រយៈពេលប្រមាណ១៣ឆ្នាំនេះ។
ការវាយតម្លៃនេះបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២របស់កម្ពុជានៅអង្គការពាណិជ្ជកម្មពិភពលោក ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាំណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូតំណាង រាជរដ្ឋាភិបាលកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនេះ។
លោក ប៉ាន សូរស័ក្តិ បានថ្លែងពីទីក្រុងហ្សឺណែវ ប្រទេសស្វីសថា កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសជាសមាជិក WTO។
លោកបានឱ្យដឹងដែរថា ក្នុងកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្ម លើកទី២ របស់កម្ពុជា មានប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រួមទាំងតំណាងប្រទេសអាស៊ាន តំណាងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងតំណាងអង្គការអន្តរជាតិនានា បានកត់សម្គាល់ និងសំដែងការ កោតសរសើរចំពោះវឌ្ឍនភាព របស់កម្ពុជា ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការរក្សាបាន ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងអំឡុងពេលត្រួតពិនិត្យទ្បើងវិញ នូវគោលនយោបាយ ពាណិជ្ជកម្មលើក ទី២របស់កម្ពុជា។
លោក Juan Carlos Gonzalez អគ្គរដ្ឋទូតប្រទេសកូឡុំប៊ី និងជាប្រធានអង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះការសម្រេចបានជាវិជ្ជមាននៃវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមក។ ទន្ទឹមនឹងនេះ លោកប្រធាន អង្គប្រជុំក៏ជំរុញឱ្យកម្ពុជាបន្តកិច្ចការដែលកំពុងធ្វើ និងបំពេញកាតព្វកិច្ចរបស់ខ្លួនបន្ថែមទៀត ពិសេសតាម ការស្នើសុំរបស់សមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីលើកកម្ពស់តម្លាភាព ក្នុងរបបពាណិជ្ជកម្ម និងអនុលោមភាពស្របតាមគោលការណ៍ ដែលមានចែងក្នុងបទដ្ឋានអន្តរជាតិ ដែលកម្ពុជាបានចូល ជាភាគីហត្ថលេខា។
បន្ថែមលើសពីនេះ ប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាច្រើនដែលចូលរួម បានសំដែងការ សារទរចំពោះសមិទ្ធផលរបស់កម្ពុជា ដែលកើតចេញពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានា រួមមាន គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០១២-២០២០ជាដើម។
តំណាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានទទួលស្គាល់ចំពោះការរីកចម្រើន នៃសេដ្ឋកិច្ចដ៏រឹងមាំ របស់កម្ពុជា ព្រមទាំងបង្ហាញការកោតសរសើរចំពោះការខិតខំរបស់កម្ពុជា ក្នុងការអនុវត្តច្បាប់ ទាក់ទងកម្ម សិទ្ធិបញ្ញា ព្រមទាំងការបន្តអនុម័ត និងអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិនានា។
នៅក្នុងកិច្ចប្រជុំនោះលោក ប៉ាន សូរស័ក្តិ បានអរគុណចំពោះលោកស្រី Frances Mary Lisson អគ្គរដ្ឋទូត អូស្ត្រាលីដែលជា Discussant បណ្តាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការដៃគូរអភិវឌ្ឍន៍ ដែលតែងតែជួយជ្រោមជ្រែងកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍន៍ និងការរក្សាទំនាក់ទំនងល្អរបស់កម្ពុជា ក្នុងឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោកបានធ្វើកិច្ចអន្តរាគមន៍ចំពោះបញ្ហាមួយចំនួន ដែលលើកឡើងដោយ ប្រទេសសមាជិក អង្គការពាណិជ្ជកម្មពិភពលោក រួមមាន ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច ការបង្កើន ភាពប្រកួតប្រជែង កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងអភិបាលកិច្ចល្អ ការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច (ដូចជាអត្រាពន្ធគយ ការធ្វើលទ្ធកម្មសាធារណៈ និងបំណុលសាធារណៈ ជាដើម) និងវឌ្ឍនភាពនៃការបង្កើតបទប្បញ្ញត្តិច្បាប់មួយចំនួន ដែលជាការសន្យារបស់កម្ពុជា ស្របតាម អភិក្រមអង្គការពាណិជ្ជកម្មពិភពលោក។
លោកក៏បានលើកឡើងថា គំនិតផ្តួចផ្តើមនៃការបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការ ពាណិជ្ជកម្មពិភពលោក ជាសក្ខីភាពបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងក្របខ័ណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក ដែលនឹងជួយជ្រោមជ្រែងបន្ថែមដល់ការចូលរួម របស់កម្ពុជាក្នុងកិច្ចការ អន្តរជាតិ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ពិសេសការបំពេញតួនាទីរបស់កម្ពុជា ជាប្រធានសម្រប សម្រួលប្រទេស អភិវឌ្ឍន៍តិចតួច ៕

ពេលវេលាសម្រាប់អាមេរិក និងចិនក្នុងការរៀបចំគោលជំហររួមស្តីពីអនាគតនយោបាយរបស់កូរ៉េខាងជើង
លោក John Barry Kotch បាននិយាយថា ការយល់រួមគ្នារវាងចិន និងអាមេរិកស្តីពីជម្រើសគោលនយោបាយក្នុងការដោះស្រាយជាមួយរបបរបស់លោក Kim Jong-un នឹងបន្តវែងឆ្ងាយក្នុងការកាត់បន្ថយភាពតានតឹង ហើយក្រុមន្រ្តីអាមេរិក និងចិនអាចជួយអោយមានការយល់ស្របគ្នារួម។
បន្ទាប់ពីរយៈពេល ១២ ថ្ងៃនៃដំណើរទស្សនកិច្ច ៥ប្រទេសជុំវិញអាស៊ី លោក Donald Trump បានវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញ បើទោះបីជាគាត់ត្រូវបានគេឃ្លាំមើលពីគោលជំហរពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងយុទ្ធនាការរបស់គាត់ និងប្រទេសរុស្ស៊ីក៏ដោយ។ បញ្ហានេះត្រូវបានបង្ហាញឡើងដោយការចាប់ខ្លួន និងការចោទប្រកាន់នាពេលថ្មីៗនេះលើជំនួយការខាងឃោសនាការរបស់គាត់ ដែលបានរារាំងលោក Trump ពីការជួបពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្តីអំពីការជំរុញរបៀបវារៈពាក់ព័ន្ធនឹង កូរ៉េខាងជើង។
លោក Trump បាននិយាយគ្រប់សព្វទាំងអស់ទៅលើកិច្ចការសន្តិសុខនៅក្នុងបញ្ជីរបស់គាត់ ដោយបានបង្កើនទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាមេរិក ដូចជាកូរ៉េខាងត្បូង និងជប៉ុន ទាក់ទងនឹងបញ្ហាកូរ៉េខាងជើង និងបានតបតឲ្យមានតុល្យភាពជាមួយទីក្រុងប៉េកាំងដែលនឹងក្លាយជាដៃគូរបស់កូរ៉េខាងជើង។លោក Trump បានជួបជាមួយមេដឹកនាំសម្ព័ន្ធមិត្តទាំងពីរនេះជាច្រើនលើកច្រើនសារបន្ទាប់ពីគាត់ចូលកាន់តំណែងមក។
ទោះបីជាយ៉ាងណាក៏ដោយខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមមួយនៅ G20 បានបញ្ជាក់ថា «ការព្រមព្រៀងគ្នាលើយុទ្ធសាស្ត្ររួមមួយ ដើម្បីប្រឈមនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង និងការធានាបានសន្តិសុខនៅអាស៊ីបូព៌ា និងអាមេរិក» មិនដែលត្រូវបានគេប្រកាសជាសាធារណៈនោះទេ។ ខណៈដែលកងជំនួយផ្នែកប្រតិបត្តិការទ័ពអាកាស និងទ័ពជើងទឹកអមគណៈប្រតិភូនៅក្នុងតំបន់ ពួកគេមិនបានបង្ហាញពីសញ្ញាថា តើអាមេរិកអាចនឹងឆ្លើយតបទៅនឹងការបង្កហេតុលើកក្រោយដោយរបៀបណានោះទេ? ដែលបញ្ហានេះបានបើកផ្លូវឲ្យមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un មានលទ្ធភាព និងឱកាសសាកល្បងមីស៊ីល និងនុយក្លេអ៊ែរ។
លោក Trump បាននិយាយយ៉ាងច្បាស់នៅក្នុងសុន្ទរកថារបស់គាត់ទៅកាន់សភាជាតិកូរ៉េខាងត្បូងថា «យើងនឹងមិនអនុញ្ញាតឱ្យអាមេរិក ឬសម្ព័ន្ធមិត្តរបស់យើងត្រូវបានគេគំរាមកំហែង ឬវាយប្រហារនោះទេ»។ ក៏ប៉ុន្តែគាត់បានបាត់បង់នូវឱកាសមួយក្នុងការដាក់ ឲ្យលោក Kim ស្ថិតក្រោមការចាប់អារម្មណ៍ ដោយសំដៅដោយផ្ទាល់ទៅនឹងសេចក្តីប្រកាសរបស់លោក John F. Kennedy ស្តីពីវិបត្តិមីស៊ីលនៅគុយបា ដែលបានលើកឡើងថា «វាគឺជាគោលនយោបាយរបស់អាមេរិក ក្នុងការចាត់ទុកថា ការបាញ់បង្ហោះមីស៊ីលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរណាមួយចេញពីគុយបាប្រឆាំងនឹងប្រទេសណាមួយ នៅក្នុងអឌ្ឍគោលខាងលិចគឺជាការវាយប្រហារមួយទៅលើសហរដ្ឋអាមេរិក ដែលទាមទារឲ្យមានការវាយតបតយ៉ាងពេញទំហឹងឆ្លើយតបទៅនឹងសហភាពសូវៀត។
ការយល់រួមគ្នារវាងអាមេរិក និងចិនលើអនាគតនយោបាយរបស់ប្រទេសកូរ៉េអាចបន្តវែងឆ្ងាយក្នុងការកាត់បន្ថយភាពតានតឹងបែបនេះ។ ចាប់តាំងពីលោក Barack Obama និងលោក Xi បានឈានទៅដល់គោលជំហររួមស្តីពីបម្រែបម្រួលធាតុអាកាសដែលនាំឲ្យមានកិច្ចព្រមបម្រែបម្រួលធាតុអាកាសនៅទីក្រុងប៉ារីស ក្រុមការងារដ៏ឆ្លាតវៃរបស់អតីតមន្រ្តីអាមេរិក-ចិនអាចពិចារណាជម្រើសគោលនយោបាយ ចំពោះការងារទាក់ទងជាមួយកូរ៉េខាងជើង និងផ្ញើរបាយការណ៍ទៅមេដឹកនាំទាំងពីរ។
វាអាចរួមមានអតីតប្រធានាធិបតីអាមេរិចលោក Bill Clinton និងលោក Jimmy Carter អតីតរដ្ឋមន្រ្តីក្រសួងការបរទេស Madeleine Albright និងលោក Henry Kissinger អតីតប្រធានាធិបតីចិនលោក Jiang Zemin និងលោក Hu Jintao និងអតីតប្រមុខរដ្ឋ Dai Bingguo និងលោក Tang Jiaxuan ដែលបង្ហាញពីជំហរម៉ឺងម៉ាត់ថ្មីមួយ។
កត្តានីមួយៗខាងលើអាចនាំមកនូវលទ្ធភាពដ៏ល្អមួយក្នុងការជួបពិភាក្សាគ្នា។ បន្ទាប់ពីកិច្ចព្រមព្រៀង អាមេរិក-ចិន ត្រូវបានបង្កើតឡើងដោយលោក Kissinger មក ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានធ្វើអោយមានប្រក្រតីវិញតាមការលើកឡើងរបស់លោក Carter ខណៈដែលលោក Clinton បានឈានទៅរកកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ភាពជាសត្រូវជាមួយរបបលោក Kim បើទោះបីជាវាមិនមានរយៈពេលយូរក៏ដោយ។
ចំពោះភាគីចិន លោក Dai គឺជាអ្នកសម្របសម្រួលម្នាក់ជាមួយក្រុងព្យុងយ៉ាងក្នុងអំឡុងពេលកាន់តំណែងជាក្រុមប្រឹក្សារដ្ឋ ខណៈលោក Tang តំណាងឲ្យភាគីបួននៅទីក្រុងហ្សឺណែវ (១៩៩៧-១៩៩៩) បានដាក់សម្ពាធខ្លាំងជ្រុលលើកូរ៉េខាងជើង ក្នុងការបន្តឲ្យមានការចរចាឈានទៅរកកិច្ចព្រមព្រៀងមួយ ឬយន្តការសន្តិភាព។ គោលនយោបាយ ដែលដាក់ចេញក្នុងសៀវភៅសសរសេរដោយយន្តការខាងលើនេះនឹងធ្វើឲ្យក្រុងព្យុងយ៉ាងមិនសប្បាយចិត្ត៕
ប្រភព: South China Morning Post ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧

សម្ពាធកើនឡើងទៅលើគណបក្សប្រជាធិបតេយ្យ សង្គមរបស់អាល្លឺម៉ង់ដើម្បីគាំទ្រលោកស្រី Merkel
ក្រុមប្រជាធិបតេយ្យអាល្លឺម៉ង់រងការដាក់សម្ពាធឱ្យមានការចរចាជាមួយអធិការបតីលោកស្រី Angela Merkel ដើម្បីពិនិត្យឡើងវិញនូវរដ្ឋាភិបាលចម្រុះរបស់ពួកគេ ឬការគាំទ្រទៅលើរដ្ឋាភិបាល មតិភាគតិច ដែលស្ថានភាពនេះគឺជាការទម្លាយភាពទាល់ច្រកផ្នែកនយោបាយនៅអាល្លឺម៉ង់ និងដើម្បីចៀសវាងការបោះឆ្នោតថ្មីឡើងវិញ។
លោក Martin Schulz ជាមេបក្សគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) រហូតមកដល់ពេលនេះបានសម្រេចចិត្តធ្វើឡើងវិញនូវអ្វីដែលគេហៅថា រដ្ឋាភិបាលចម្រុះដ៏ធំមួយដែលមានការចូលរួមពីក្រុមអភិរក្សរបស់លោកស្រី Merkel ។ ប៉ុន្តែគោលជំហររបស់គាត់បាននាំឱ្យមានការរិះគន់កាន់តែខ្លាំងឡើង រាប់បញ្ចូលទាំងសមាជិកជាន់ខ្ពស់មកពីបក្ស SPD ផងដែរ។
កាលពីថ្ងៃពុធ ក្រុមអ្នកតំណាងរាស្ត្រមកពីបក្ស SPD ហើយនិងមន្ត្រីជាន់ខ្ពស់ទាំងឡាយបានចេញមុខមកគាំទ្រការចរចាថ្មីមួយជាមួយលោកស្រី Merkel បើទោះបីជាភាគច្រើនទាមទារនូវអ្វីដែលទំនងជានឹងមិនកើតមានឡើងនូវការកើតឡើងវិញគណបក្សចម្រុះដ៏ធំនេះក៏ដោយ។
ពួកគេនិយាយថា ជម្រើសដ៏ល្អនោះគួរតែសម្រាប់លោកស្រី Merkel បង្កើតនូវរដ្ឋាភិបាលមានសម្លេងភាគតិចមួយដែលអាចទាក់ទាញការគាំទ្រពីគណបក្សប្រជាធិបតេយ្យសង្គមនៅក្នុងការបោះឆ្នោតដ៏សំខាន់មួយចំនួន ឧទាហរណ៍: ថវិកាសម្រាប់គោលនយោបាយសហភាពអឺរ៉ុប។
លោក Johannes Fechner ដែលជាសមាជិកសភាមកពីគណបក្ស SPD បាននិយាយថា «មិនមានការបោះឆ្នោតថ្មីណាមួយ ឬរដ្ឋាភិបាលចម្រុះធំណាមួយដែលជាដំណោះស្រាយដ៏សមរម្យនោះទេ។ ដូច្នេះយើងគួរតែនិយាយអំពីពួកគេនៅពេលដែលច្បាស់ថា គ្មានឱកាសណាមួយសម្រាប់រដ្ឋាភិបាលភាគតិចឡើយ»។
លោក Jens Zimmermann សមាជិករដ្ឋសភាមួយរូបទៀតនៃគណបក្សនេះបាននិយាយថា «ឥរិយាបថនៅក្នុងបក្សនោះគឺថា យើងគិតថា គឺជាការទទួលខុសត្រូវនៃគ្រប់ភាគីទាំងអស់ដើម្បីបង្ហាញឱ្យឃើញនូវជម្រើសទាំងអស់ ហើយព្យាយាមស្វែងរកដំណោះស្រាយ»។
គាត់បាននិយាយម្តងហើយម្តងទៀតថា រដ្ឋាភិបាលចម្រុះដ៏ធំមួយជាការពិបាក ហើយវាមិនទំនងជាកើតឡើងនោះឡើយ ក៏ប៉ុន្តែគាន់បាននិយាយសង្កត់ធ្ងន់ថា គណបក្ស SPD ត្រៀមខ្លួនជាស្រេចដើម្បីព្យាយាមរកគ្រប់លទ្ធភាពទាំងអស់ រាប់បញ្ចូលទាំងជម្រើសឱ្យមានការអត់ឱនគ្នានៅក្នុងរដ្ឋាភិបាលភាគតិចមួយ ដែលដឹកនាំដោយលោកស្រី Merkel ។
លោកស្រីអធិការបតី Merkel ខ្លួនគាត់ បានបង្ហាញច្បាស់ជាសាធារណៈថា គាត់ចង់ឱ្យមានការបោះឆ្នោតថ្មីមួយសម្រាប់រដ្ឋាភិបាលភាគតិច ក៏ប៉ុន្តែឥរិយាបថនៅខាងក្នុងបក្សសហភាពប្រជាធិបតេយ្យគ្រឹស្តក៏ទំនងជាមានការប្រែប្រួលផងដែរ។
រដ្ឋាភិបាលមានសម្លេងភាគតិចដោយមានការគាំទ្រពីបក្ស SPD យ៉ាងហោចណាស់នឹងដាក់ឱ្យលោកស្រី Merkel មិនមែនជាអ្នកធ្វើសេចក្តីសម្រេចចិត្ត នេះបើយោងតាមសមាជិករដ្ឋសភាជាន់ខ្ពស់មកពីបក្សសហភាពប្រជាធិបតេយ្យគ្រឹស្ត។ ខណៈដែលមានការយកចិត្តទុកដាក់ដែលត្រូវបានផ្តោតទៅលើថាតើគណបក្សតូចៗអាចធ្វើឱ្យលោកស្រី Merkel មានការលំបាកយ៉ាងម៉េចខ្លះ បើសិនជាលោកស្រីដឹកនាំរដ្ឋាភិបាលដែលមានសម្លេងភាគតិចនោះ សមាជិករដ្ឋសភារូបនេះក៏បាននិយាយថា «លោកស្រីក៏មានស្ថានភាពល្អផងដែរ។ លោកស្រីក៏អាចទទួលការឆ្នោតមានទំនុងចិត្ត ហើយដូច្នេះក៏អាចបង្កឱ្យមានការបោះឆ្នោតថ្មីណាមួយនៅពេលណាក៏បានដែរ ហើយស្ថានភាពនោះ អាចរុញគណបក្សនយោបាយតូចៗចេញ»។
ទីប្រឹក្សារបស់គណបក្សសហភាពប្រជាធិបតេយ្យគ្រឹស្តបាននិយាយថា ឥរិយាបថមានការប្រែប្រួលនៅក្នុងបក្សនេះ ដែលថា មានការបោះឆ្នោតថ្មីមួយដែលមិនអាចចៀសបាននៅក្នុងន័យថា លោក Schulz នឹងដាក់សម្ពាធសម្រាប់ការពិចារណាឱ្យមានរដ្ឋាភិបាលចម្រុះធំមួយ ឬការអត់ឱនឱ្យមានរដ្ឋាភិបាលមួយដឹកនាំដោយបក្សសហភាពប្រជាធិបតេយ្យគ្រឹស្ត។ លោក Schulz មានផែនការដើម្បីជួបលោក Frank-Walter Steinmeier នៅថ្ងៃព្រហស្បតិ៍។
លោក Steinmeier ជាអតីតរដ្ឋមន្ត្រីការបរទេសមកពីបក្ស SPD បានបញ្ជាក់ច្បាស់ថា គាត់ចង់ឱ្យគណ បក្សនយោបាយទាំងអស់ពិនិត្យឡើងវិញនូវការចរចាគ្នា និងចៀសវាងការបោះឆ្នោតមួយទៀត។ នយោបាយអាល្លឺម៉ង់ស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជា ចាប់តាំងពីការបោះឆ្នោតជាទូទៅកាលពីថ្ងៃ២៤ កញ្ញា នៅពេលដែលលោកស្រី Merkel បានដឹកនាំក្រុមអភិរក្សរបស់លោកស្រី សម្រាប់ជ័យជម្នះការបោះឆ្នោតលើកទី៤ ប៉ុន្តែបានថយពីរដ្ឋាភិបាលដែលមានសម្លេងភាគច្រើន។ គណបក្ស SPD បានបាត់បង់ការគាំទ្រយ៉ាងធ្ងន់ដែលធ្វើឱ្យលោក Schulz ឈានទៅបង្កើតបក្សប្រឆាំងឡើងវិញ។
ស្ថានភាពនេះហាក់ដូចជាទុកចោលនូវជម្រើសដើម្បីឱ្យមានរដ្ឋាភិបាលចម្រុះរវាងគណបក្សសហភាពប្រជាធិបតេយ្យគ្រឹស្ត និងគណបក្សសហភាពសង្គមគ្រឹស្តដែលជាក្រុមប្រជាធិបតេយ្យសេរីគាំទ្រធុរកិច្ច ហើយនិងក្រុមប្រកាន់ឆ្វេង ក៏ប៉ុន្តែការចរចារដ្ឋាភិបាលចម្រុះនេះបានបរាជ័យ បន្ទាប់ពីមិនមានការចុះសម្រុងគ្នាទៅលើបញ្ហាផ្សេងៗ ដែលកើតចេញមកពីកម្មវិធីបម្រែបម្រួលអាកាសធាតុ បញ្ហាអន្តោប្រវេសន៍ រហូតដល់រឿងនយោបាយពន្ធដារ និងអនាគតតំបន់ចាយលុយ អឺរ៉ូ៕
ប្រភព : Financial Times ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧

JICA បើកសិក្ខាសាលាចែករំលែកបទពិសោធន៍ និងចំណេះដឹង ស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តស្វាយរៀង
ស្វាយរៀង៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បើកសិក្ខាសាលាចែករំលែកបទពិសោធន៍ និងចំណេះដឹង ស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសជប៉ុន ដើម្បីចែករំលែកដល់សិក្ខាកាម និងកម្មសិក្សា ការីនៃកម្មវិធីបណ្តុះបណ្តាល សម្រាប់អ្នកដឹកនាំវ័យក្មេង។
ពិធីនេះ បានរៀបចំធ្វើឡើងនៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
កម្មវិធីនោះមានការចូលរួមពីលោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងកញ្ញា kishida Nami បុគ្គលិកតំណាងការិយាល័យJICA ប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងអស់លោក លោកស្រី ជាលោកគ្រូ អ្នកគ្រូដែល ជាសិក្ខាកាម ប្រមាណជាង៦០នាក់ផងដែរ។
ការថ្លែងនៅក្នុងពិធីនោះ កញ្ញា Kishida Nami បានលើកឡើង អំពីសាវតាសង្ខេបនៃអង្គសិក្ខាសាលានេះថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ រាជរដ្ឋាភិបាលជប៉ុនតាមរយៈការិយាល័យ JICA នៅប្រចាំ នៅកម្ពុជា បានបញ្ជូនមន្ត្រីរាជការ ចំនួន១៤រូប (ដែលក្នុងនោះ ១០រូប មកពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និង៤រូប មកពីក្រសួងអប់រំ យុវជន និងកីឡា) ដើម្បីចូលរួម វគ្គបណ្តុះបណ្តាលរយះពេល១៨ថ្ងៃ នៅប្រទេសជប៉ុន តាមរយៈកម្មវិធីបណ្តុះបណ្តាល សម្រាប់ អ្នកដឹកនាំវ័យក្មេងក្រោមប្រធានបទ (ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ)។
កញ្ញា kishida Nani បានបន្តទៀតថា កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេង គឺជាកម្មវិធីមួយក្នុង ចំណោមកម្មវិធី កិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ JICA ដែលត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ និងចូលរួមចំណែកដល់ការអភិវឌ្ឍ ធនធានមនុស្សរបស់ប្រទេសកម្ពុជា។
JICA បានចាប់ផ្តើមកម្មវិធីនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៥ ដែលរហូតមកទល់ពេលនេះ មានសិក្ខាកាមដែលជា មន្ត្រីកម្ពុជា វ័យក្មេងចំនួន ១០៣៩នាក់ បានចូលរួមកម្មវិធីបណ្តុះបណ្តាលនេះ នៅប្រទេសជប៉ុន លើវិស័យ ផ្សេងៗ រួមមាន វិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំ សុខាភិបាល គោលនយោបាយសេដ្ឋកិច្ច។ល។ តាមរយៈការចូលរួមកម្មវិធីនេះ សិក្ខាកាមនឹង អាចអភិវឌ្ឍនូវជំនាញ និងចំណេះដឹងរបស់ខ្លួន តាមរយៈការរៀន សូត្រនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញ និងការ ចុះអង្កេតផ្ទាល់ នៅតាមបណ្តាស្ថាប័នពាក់ ពន្ធ័នានា នៅប្រទេសជប៉ុន។
កញ្ញា kishida Nani ក៏បានបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត ដល់សិក្ខា កាម ដែលបានចូលរួមក្នុងកម្មវិធី បណ្តុះបណ្តាលខាងលើ ដើម្បីចែករំលែក និងផ្សព្វផ្សាយបទ ពិសោធន៍ និងចំណេះដឹងដែលពួកគេបានទទួលពីវគ្គបណ្តុះ បណ្តាល នៅប្រទេសជប៉ុន ទៅដល់មន្ត្រីពាក់ពន្ធ័ផ្សេងទៀត ដែលកំពុងបម្រើការងារក្នុងវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសកម្ពុជា។
បុគ្គលិកតំណាងការិយាល័យ JICA ប្រចាំនៅប្រទេសកម្ពុជាដដែលបាន សំណូមពរដល់សិក្ខាកាមទាំងអស់ ប្រើប្រាស់នូវចំណេះដឹងថ្មីៗ នៅក្នុងការងារប្រចាំថ្ងៃរបស់លោក អ្នកក្នុងគោលបំណង ដើម្បីលើកកម្ពស់ ស្ថាប័នរបស់លោកអ្នក ក៏ដូចជាការអភិវឌ្ឍវិស័យអប់រំវិជ្ជាជីវៈនៅប្រទេសកម្ពុជាទាំងមូលផងដែរ។ ហើយដើម្បីឱ្យសិក្ខាសាលានេះ ប្រកបដោយផ្លែផ្កា និងជោគជ័យ សូមឱ្យសិក្ខាកាម ទាំងអស់ មេត្តាកុំស្ទាក់ស្ទើរ ក្នុងការចែក រំលែកបទពិសោធន៍ ចំណេះដឹង និងផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក សូមប្រើប្រាស់ ឪកាសនេះឱ្យបានច្រើនតាមដែល អាចធ្វើបានដើម្បីរៀនសូត្រពីគ្នា ៕

រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តលើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងស្រុកកោះធំ ក្រោមអធិបតីភាពរបស់លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ម៉ៅ ភិរុណ អភិបាល ខេត្តនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិនៃស្រុកកោះធំ និងប្រជាពលរដ្ឋ ប្រមាណជាង ៥០០ នាក់។
ក្នុងឱកាសនេះដែរ អង្គវេទិកាបានអនុញ្ញាអោយអ្នកចូលរួមចំនួន ០៧នាក់ បានលើកឡើងជាសំណួរ សំណូមពរ កង្វល់ បញ្ហាប្រឈម និងការសរសេរជាលាយល័ក្សអក្សរមួយចំនួនទៀតមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវ ស្តារប្រឡាយ អគារសាលារៀន តុ និងសម្ភារៈសិក្សា ចាក់ដីបំពេញទីធ្លាសាលារៀន ជួសជុលទំនប់ ស្នើសុំវិទ្យុទាក់ទង បញ្ហាជីថ្នាំកសិកម្ម ការកសាងទីវត្តអារាម នីតិវិធីឆ្លងកាត់ច្រកព្រំដែន។
ជាទីបញ្ចប់ អភិបាលបានណែនាំ និងផ្តល់ជូននូវ៖
១-ណែនាំអជ្ញាធរ កងកម្លាំង ជាពិសេសក្រុមប្រឹក្សាឃុំ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដោយខិតខំផ្តល់សេវា និងអភិវឌ្ឍន៍មូលដ្ឋាន លុបបំបាត់អោយបាននូវចំណុចអសកម្មនានាដែលបង្កជាការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ
២-ណែនាំសមត្ថកិច្ចព្រំដែនត្រូវជួយសម្រ បសម្រួលបង្កការងាយស្រួល ចំពោះការនាំចេញនូ វកសិផលរបស់ប្រជាកសករទៅលក់ទៅប្រទេសជិតខាង ហើយប្រធានច្រក ទ្វារនិងគណៈ បញ្ជាការឯកភាពស្រុកនូវលបបំបាត់អោយបាននូវប៉ុស្តិ៍ត្រួតពិនិត្យអណាធិបតេយ្យ
៣-ផ្តល់ថវិកាចំនួន ៣២០០ ដុល្លារ ដល់សាលាបឋមសិក្សាខ្នាតាំងយូ ស្ថិតក្នុងឃុំព្រែកជ្រៃ សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសាលា
៤-ផ្តល់ថវិកាចំនួន ៧,៥ លាន សម្រាប់ទិញដីចាក់បំពេញទីធ្លាសាលា ហ៊ុន សែន ចុងព្រែក ស្ថិត ក្នុងឃុំឈើខ្មៅ
៥-ផ្តល់អគារសាលាឃុំ០២ អគារ ដល់ឃុំព្រែកថ្មី និងឃុំព្រែកជ្រៃ (អនុវត្តឆ្នាំ២០១៧)។
ដោយឡែកបញ្ហាទាំងឡាយណា ដែលពុំអាចដោះស្រាយនៅនឹងន្លែងបាន ឯកឧត្តមគណៈអធិបតីបានទទួលយកចាត់ចែងអោយជំនាញចុះទៅសិក្សាស្រាវជ្រាវ និងធ្វើការឆ្លើយតប និងដោះស្រាយជូនទៅតាមលទ្ធភាព និងផែនការជាក់លាក់៕

ព្រឹទ្ធសភា សម្រេចបញ្ចប់តំណែងសមាជិក ២រូបមកពីគណបក្សសង្គ្រោះជាតិ
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាបានសម្រេចបញ្ចប់តំណែងសមាជិកខ្លួន ២រូប ដែលមកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់ទោសមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្នុងចំណោមសមាជិកជាន់ខ្ពស់ CNRP ១១៨រូប។ សមាជិកព្រឹទ្ធទាំង២រូបនោះគឺ លោកស្រី គុណ លំអង និងលោក សោ ចាន់ដេត ដែលមានតួនាទីជាសមាជិកអចិន្រ្តៃយ៍របស់គណបក្សសង្រ្គោះជាតិ។ នេះបើតាមការបញ្ជាក់ប្រាប់ពី លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា។
ការសម្រេចបញ្ចប់តំណែងជាសមាជិកព្រឹទ្ធសភារបស់ លោកស្រី គុណ លំអង និងលោក សោ ចាន់ដេត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយពិភាក្សាលើរបៀបវារៈចំនួន៥ផ្សេងទៀត ៕

អតីតសមាជិកគណបក្សសង្គ្រោះជាតិខេត្តក្រចេះចំនួន៧នាក់ទៀតហើយ សុំចូលរួមរស់ជាមួយគណបក្សប្រជាជន
ក្រចេះ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងគណៈកម្មាធិការប្រតិបតិ្ត បេក្ខជនបម្រុង មកពីគណបក្សសង្គ្រោះជាតិ នៅទូទាំងខេត្តក្រចេះចំនួន០៧រូបទៀតហើយ បានសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។
ការសម្រេចដើរចេញពីបក្សសង្គ្រោះជាតិរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង០៧រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕

សមាជិករបស់គណបក្សសង្គ្រោះជាតិខេត្តកណ្តាល ចំនួន៦២នាក់ សម្រេចដើរចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
កណ្តាល៖ ដោយសារមើលឃើញពីទង្វើក្បត់ជាតិ របស់ កឹម សុខា និងការផ្តល់ឱកាសដ៏ថ្លៃថ្លាពីសំណាក់លោកនាយករដ្ឋមន្ត្រី សមាជិក សមាជិកា របស់គណបក្សសង្គ្រោះជាតិ បានបន្តចាកចេញជាបន្តបន្ទាប់ពីបក្សរបស់ខ្លួនមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយពួកគាត់បានបញ្ជាក់ថា ការមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជានេះ គឺសបញ្ជាក់ថា ពួកគាត់មិនគាំទ្រចំពោះការក្បត់ជាតិរបស់ បុគ្គល កឹម សុខា ដែលជាអាយ៉ងរបស់បរទេស និងបានធ្វើតាមបញ្ជាបរទេសដើម្បីក្បត់ជាតិ និងឆន្ទះប្រជាជនខ្លួនឯងនោះឡើយ។ ម្យ៉ាងទៀត ពួកគាត់ក៏មិនចង់ឃើញប្រទេសជាតិមានសង្គ្រាមដូចអតីតកាលនោះឡើយ ផ្ទុយទៅវិញ គឺពួកគាត់ចង់បានប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ជាបន្តទៅទៀត។
គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ចលនារបស់សមាជិកគណបក្សសង្គ្រោះជាតិ នៅខេត្តកណ្តាលទាំងមូល បានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មានចំនួន ៦២នាក់ ហើយ ក្នុងនោះរួមមាន៖
+សមាជិកក្រុមប្រឹក្សាស្រុកមានចំនួន ០៣ នាក់
+ប្រធានក្រុមប្រឹក្សាឃុំចំនួន ០២ នាក់
+ជំទប់ទី១ ចំនួន ០១ នាក់
+ជំទប់ទី២ ចំនួន ០៤ នាក់
+សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ២០ នាក់
+បេក្ខជនពេញសិទ្ធិ ចំនួន១៥នាក់
+បេក្ខជនបម្រុង ចំនួន ១៧នាក់។
ដោយឡែក សម្រាប់តែថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ចលនារបស់សមាជិកគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មានចំនួន ៣៦ នាក់៕