Pages
▼
Tuesday, July 19, 2016
សាលារាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការនូវម៉ាស៊ីនកែច្នៃសំរាមទៅជាជីសរីរាង្គដើម្បីកាត់បន្ថយបញ្ហាការបំពុលបរិស្ថាន
ក្នុងខែសីហាខាងមុខនេះ សាលារាជធានីភ្នំពេញ បានសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ប្រកាសដាក់ឲ្យដំណើរការ នូវម៉ាស៊ីនកែច្នៃសំរាមទៅជាជីសរីរាង្គ ដើម្បីដោះស្រាយ បញ្ហាការបំពុលបរិស្ថាន និងការកាត់បន្ថយសំរាមក្នុងរាជធានីភ្នំពេញ ក៏ដូចជាទីលានចាក់សំរាមបច្ចុប្បន្ន។
ម៉ាស៊ីនកែច្នៃសំរាមនេះនាំចូលពីប្រទេសថៃ ដែលមានតម្លៃប្រហែល៥០ម៉ឺនដុល្លារអាមេរិក ដែលអាចកែច្នៃសំរាមបាន១០០ទៅ១៥០តោនក្នុង១ថ្ងៃ ហើយបច្ចុប្បន្នអ្នកជំនាញកំពុងតែដំឡើងម៉ាស៊ីនដើម្បីដំណើរការនៅខែសីហាខាងមុខ នេះបើតាមការឲ្យដឹងពីលោក កែវ ចាន់ណារិទ្ធ ប្រធានគណៈគ្រប់គ្រងទីលានចាក់សំរាមដង្កោ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក កែវ ចាន់ណារិទ្ធ ក៏បានបន្ដទៀតថា សំរាមដែលត្រូវយកទៅកែច្នៃជាជីសរីរាង្គនោះ ជាប្រភេទសំរាមទីក្រុង ឬហៅថាម្យ៉ាងទៀតថា សំរាមដែលសល់ពីប្រជាពលរដ្ឋ ដែលមានដូចជា សំណល់ក្នុងផ្ទះបាយជាដើម ដោយក្នុងមួយថ្ងៃៗ យើងដឹកជញ្ជូនសំរាមប្រហែល២០០០តោនពីទីក្រុង ទៅទីលានចាក់សំរាម ខណ្ឌដង្កោ។
លោកក៏បានបញ្ជាក់ទៀតថា យើងនឹងរកទីផ្សារមួយដើម្បីលក់បន្ដនូវជីសរីរាង្គដែលយើងទទួលបានពីការកែច្នៃនេះទៅប្រជាពលរដ្ឋនៅតាមបណ្ដាលខេត្ត ដោយយើងនឹងពន្យល់ ណែនាំប្រជាពរដ្ឋទាំងអស់ ឲ្យងាកមកប្រើប្រាស់ជីធម្មជាតិ ដែលមិនមានជាតិគីមី មិនប៉ះពាល់ដល់សុខភាព ហើយនឹងមានតម្លៃសមរម្យ សម្រាប់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ និងលក់បន្ត។
សម្រាប់ម៉ាស៊ីនកែច្នៃលើកដំបូងនេះ គឺជាការសាកល្បងដើម្បីកាត់បន្ថយសំរាម ក៏ដូចជាផលិតជីសរីរាង្គ ហើយប្រសិនបើការសាកល្បងនេះទទួលបានជោគជ័យ សាលារាជធានីភ្នំពេញគ្រោងនឹងទិញនូវម៉ាស៊ីនកែច្នៃនេះចំនួន២ទៅ៣គ្រឿងបន្ថែមទៀត។
សាលារាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងមួយថ្ងៃៗសំរាមដែលចេញពីរាជធានីភ្នំពេញ ដឹកទៅកាន់ទីលានចាក់សំរាមដង្កោមានចន្លោះពី១៨០០តោន ទៅជាង២០០០តោន ដែលបច្ចុប្បន្ននេះទីលានចាក់សំរាមដង្កោ បានផ្ទុកសំរាមលើសពីជាង៤លានតោន៕
ប្រភព៖ Fresh News

លោកសម រង្ស៊ី៖ ដោយសារលោកបណ្ឌិតកែម ឡីគ្រោងចូល បក្សសង្គ្រោះជាតិទើបគេសម្លាប់ (ប្រភពពី ខ្មែរថ្មី)
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា ការសម្លាប់លោកបណ្ឌិតកែម ឡី ជាអ្នកវិភាគនយោបាយដ៏ល្បីល្បាញនេះ គឺដោយសារគេដឹងមុនថា លោកបណ្ឌិតមានគម្រោងចូលរួមជាមួយគណបក្សសង្គ្រោះជាតិជាផ្លូវការនៅពេលខាងមុខ ដូច្នេះទើបបានជាគេចាត់វិធានការជាមុន គឺបាញ់សម្លាប់លោកបណ្ឌិតតែម្តង។
នៅក្នុងកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់លោកបណ្ឌិត កែម ឡី នៅវត្តពោធិវង្ស នៅជាយទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៧កក្កដានេះ លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅស្រុក បានថ្លែងថា លោកបណ្ឌិតកែម ឡី និងលោកកឹម សុខា គឺជាមនុស្សត្រូវរ៉ូវគ្នាណាស់ ទុកចិត្តគ្នា ស្រលាញ់គ្នាណាស់ ដូច្នេះហើយគេដឹងមុនថា លោកបណ្ឌិតកែម ឡី មានគម្រោងចូលរួមជាផ្លូវការក្នុងគណបក្សសង្គ្រោះជាតិខាងមុខ គឺរឹតតែធ្វើឲ្យគណបក្សសង្គ្រោះជាតិកាន់តែខ្លាំងជាងមុន ដូច្នេះហើយទើបធ្វើឲ្យគេចាត់វិធានការសម្លាប់លោកបណ្ឌិតកែម ឡី ដើម្បីកុំឲ្យលោកបណ្ឌិតបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។
ប្រធានគណបក្សប្រឆាំងរូបនេះបាន បញ្ជាក់ថា យើងរង់ចាំតែឳកាសប្រជារាស្ត្រខ្មែរ នឹងកាត់ក្តី ហើយនិងសម្រេចចិត្តយកច្បាប់ពិតប្រាកដឲ្យមានការសុីបអង្កេតពិតប្រាកដ។ លោកថាករណីនេះមិនចាំបាត់សុីបអង្កេតអីទេ គឺទាល់តែមានតុលាការឯករាជ្យមួយក្រោមរបបនយោបាយថ្មីមួយដែលលើកតម្កើនការពិត និងយកច្បាប់ជាធំ មិនមែនយកអំណាចជាធំ យកលុយជាធំឡើយ។
សូមបញ្ជាក់ថា សពលោកបណ្ឌិតកែម ឡី គឺគ្រោងនឹងប្រារព្វពិធីដង្ហែទៅកាន់ខេត្តកំណើតរបស់លោកបណ្ឌិត នៅឯខេត្តតាកែវ នៅថ្ងៃអាទិត្យទី២៤ ខែកក្កដាខាងមុខ។ នេះបើយោងតាមសង្ឃដិការរបស់ព្រះតេជគណប៊ុត ប៊ុនតិញសមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិតកែម ឡី បានលើកឡើងកាលពីថ្ងៃចន្ទទី១៨កក្កដានេះ។