នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ឯកឧត្តមបណ្ឌិត អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា នៅក្នុងខែមេសាខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងពិនិត្យពិចារណាលទ្ធភាពដើម្បីដំឡើងប្រាក់បៀវត្សរ៍មន្រ្តី រាជការ កងកម្លាំងប្រដាប់អាវុធបន្ថែមទៀត ដែលយ៉ាងហោចណាស់ ប្រាក់បៀវត្សរ៍មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលស្ថិតក្នុងកម្រឹតទាបបំផុត ត្រូវទទួលបានជាង៧០ម៉ឺនរៀល។
ឯកឧត្តមបានថ្លែងឱ្យដឹងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាល និងនាំយកអំណោយ រួមមានសម្ភារសំណង់ ស្បៀងអាហារ និងថវិកា មួយចំនួនទៀត ឧបត្ថម្ភដល់កងកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ១០៥ និងកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ដែលកំពុងឈរជើង បំពេញភារកិច្ចនៅតំបន់មុម៣ ព្រំដែន៣ប្រទេស ( កម្ពុជា ឡាវ ថៃ ) ដែនភូមិសាស្រ្តសមរភូមិមុខទិសទី១ យោធភូមិភាគទី៤។ អង្គភាពប្រដាប់អាវុធទាំង២នេះ ជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អស់រយៈកាលជាច្រើនឆ្នាំមក ហើយដែលបានបង្កើតឡើង ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើឱ្យចលនាពង្រឹងខឿនការពារជាតិរបស់ប្រជាជន ក្នុងពាក្យស្លោកដែលថា សមរភូមិក្រោយឧបត្ថម្ភសមរភូមិមុខ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ រាយការណ៍ថា សភាពការណ៍ព្រំដែននាពេលបច្ចុប្បន្ន ស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយកំពុងតែឈានឆ្ពោះទៅរកការអភិវឌ្ឍ ទាំងក្នុងដែនគ្រប់គ្រងរដ្ឋបាល និងការកសាងអង្គភាពប្រដាប់អាវុធ។ កងកម្លាំងនគរបាលជាតិ បានសម្រេចភារកិច្ច ដោយមានកិច្ចសហការជាមួយកងយោធពលខេមរភូមិន្ទ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែន មានកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព រក្សាសន្តិសុខក្នុងមូលដ្ឋានបានល្អ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា កងកម្លាំប្រប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពដែនដីនៃមានមាតុភូមិ បានទទួលហើយការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការដំឡើ ងប្រាក់បៀវត្សរ៍កន្លងមក។ គ្រប់បណ្តាអង្គភាពទាំងអស់ ត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកប្រាក់បៀវត្សយ៉ាងទៀងទាត់ នាអំឡុងសប្តាហ៍ទី៤ ជារៀងរាល់ខែ ។
ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាព បានសម្តែងនូវក្តីសោមនស្សរីករាយជាមួយលទ្ធផលនៃការអភិវឌ្ឍតំបន់ព្រំដែន ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងភាពរីកចម្រើនរឹងមាំនាំការកសាងអង្គភាពប្រដាប់អាវុធជួរមុខ ជាមួយនឹងការពាំនាំនូវក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផងដែរ ចំពោះកម្លាំងជួរមុខទាំងអស់។
ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្ននេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានខិតខំប្រើប្រាស់គ្រប់កម្លាំងជំនាញ អនុវត្តន៍បទបញ្ជាដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងប្រភពថវិកាចំណូលសេដ្ឋកិច្ចជាតិ ដើម្បីបំពេញមហិច្ឆតានៃការលើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តាមរយៈនៃផែនការដំឡើងប្រាក់បៀវត្សរ៍ ហើយក៏ជាមធ្យោបាយពង្រឹងប្រព័ន្ធការងារផងដែរ។
ឯកឧត្តមបានឱ្យដឹងទៀតថា តម្រូវការក្នុងការផ្គត់ផ្គង់ប្រាក់បៀវត្សរ៍ជូនបុគ្គលិក មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺរាជរដ្ឋាភិបាលត្រូវបានចំណាយថវិកាជាតិ ក្នុង១ខែ ២៦០ពាន់លានរៀល ហើយនឹងត្រូវបានចំណាយប្រហែលជាជិតទ្វេរដង នៅពេល ដែលមានការដំឡើងប្រាក់បៀវត្សរ៍នៅពេលខាងមុខ ។
ពាក់ព័ន្ធទៅនឹងអំណោយឧបត្ថម្ភសម្រាប់អង្គភាពសម័្ពន្ធមេត្រីភាពជួរមុខនេះ ឯកឧត្តមបានបញ្ជាក់ថា អំណោយទាំងអស់នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនបានប្រើប្រាស់ថវិការបស់ជាតិនោះទេ ព្រោះវាជាមនសិការស័្មគ្រចិត្តរបស់សមរភូមិក្រោយ ដើម្បីសមរភូមិមុខ។ ឯកឧត្តមបានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ បុគ្គលិកមន្រ្តីរាជការក្រោមឱវាទក្រសួងសេដ្ឋកិច្ចទាំងអស់ រួមទាំងនៅបណ្តាខេត្ត-រាជធានីទូទាំងប្រទេសផងដែរ ដែលបានរួបរួមគ្នាបរិច្ចាគវិភាគទាន ដើម្បីពង្រឹងខឿនការពារជាតិ ឧបត្ថម្ភសមរភូមិ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
អំណោយទាំងនោះ រួមមានសម្ភារសំណង់ ស្បៀងអាហារសរុបប្រមាណជិត៣០មុខ ។ ដោយឡែកថវិកាត្រូវបានឧបត្ថម្ភជូននាយនិងពលនគរបាល នាយនិងពលទាហានក្នុងអង្គភាពទាំង២ម្នាក់ៗ៥ម៉ឺនរៀល និងបានឧបត្ថម្ភដល់អង្គភាពនគរបាល ៥លាន ៥សែនរៀល ឧបត្ថម្ភសម្រាប់អង្គភាពយោធា ៧លានរៀល៕
Pages
▼
Tuesday, March 01, 2016
កម្លាំងបញ្ជូនកងទ័ពមួកខៀវធ្វើសន្និបាត
គណៈកម្មាធិការជាតិដែលបញ្ជូនកម្លាំងកងទ័ពមួកខៀវកម្ពុជា បម្រើការងារអង្គការសហប្រជាជាតិ នឹងធ្វើសន្និបាត មួយបង្ហាញលទ្ធផលរយៈពេល ១០ឆ្នាំ នៃកម្ពុជា ដែលចូលរួមរកសន្តិភាពជាមួយនឹងពិភពលោក ។
ប្រវត្តិសាស្ត្របានបង្ហាញថា កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់តេជោសែននេះទេ ដែលមានកម្លាំងកងទ័ពខ្មែរលើកដំបូងបង្អស់ ដែលបានចេញទៅបម្រើបេសកកម្មអង្គការសហប្រជាជាតិនៅក្រៅប្រទេស ។ សន្និបាតនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៦ នឹងស្តាប់ប្រសាសន៍ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ។
យោងតាមសេចក្តីប្រកាសព័ត៌មាន សន្និបាតនឹងមានការចូលរូមពីសមាជិករាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិ មន្ត្រីទូត និងកងកម្លាំងប្រដាប់អាវុធប្រមាណជាង ៧០០នាក់ ចូលរួមផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល កម្ពុជាក្នុងរយៈពេល ១០ឆ្នាំមកនេះ បានបញ្ជូនកម្លាំងចំនួន ៣ពាន់ ៥៥៧នាក់ ចូលរួមក្នុងបេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៨ រួមមានស៊ូដង់… ស៊ូដង់ខាងត្បូង… ឆាដ និងសាធារណរដ្ឋអាហ្វ្រិចកណ្តាល លីបង់ ស៊ីព្រ ស៊ីរី និងប្រទេសម៉ាលី ដោយផ្តោតលើជំនាញបោសសំអាតមីន… តម្រួតយោធា… ពេទ្យកំរិត២… ការកំទេចគ្រាប់មិនទាន់ផ្ទុះ… វិស្វកម្មសំណង់បញ្ឈរ និងសំណង់ផ្តេក ព្រមទាំងជំនាញសេនាធិការ និងការសង្កេតការណ៍យោធាផងដែរ ។
ក្នុងឆ្នាំ ២០១៦នេះ កម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកម្មក្រៅប្រទេសមានចំនួន៨៨៨នាក់ ប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។