Pages

Wednesday, September 16, 2015

អនុប្រធានាធិបតីឥណ្ឌាបានប្រកាស ជំរុញការវិនិយោគលើ វិស័យធនធានរ៉ែ កសិឧស្សាហកម្ម និង បច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា

អនុប្រធានា​ធិបតីសា​ធារណៈរដ្ឋឥណ្ឌា ​ឯកឧត្តម​ ម៉ូហាម៉ាត់ ​ហាមីឌ​ អានសារី​  (H.E. Mohammad Hamid Ansari) និងលោកជំទាវ​ នាព្រឹកថ្ងៃទី១៦​ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​បានអញ្ជើញចូល ​ជួបពិភាក្សា​ជាមួយ ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ​សម្តេចតេជោ​នាយរដ្ឋមន្រ្តី ហ៊ុន​ សែន និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន ​ ដោយមាន​ការរៀបចំទទួល​បដិសណ្ឋារកិច្ច​យ៉ាងកក់ក្តៅ ​និងមាន​ការត្រួតពលផង​ដែរ។ ការមក​បំពេញទស្សន​កិច្ចជាផ្លូវការ របស់ឯក​ឧត្តមអនុប្រ​ធានាធិបតី​សាធារណៈរដ្ឋ​ឥណ្ឌានៅកម្ពុជា ​លើកទី១ ​ចាប់ពីថ្ងៃទី១៥ ដល់១​៧ខែកញ្ញាឆ្នាំ​២០១៥នេះ ​គឺដើម្បីរឹត​ចំណងមិត្តភាព ​និងកិច្ច​សហប្រតិបត្តិការឲ្យ​កាន់តែស៊ី​ជម្រៅរវាង​ប្រទេសទាំងពីរ​។

នៅក្នុង​ជំនួបទ្វេភាគី ​ឯកឧត្តម ​ម៉ូហាម៉ាត់ ​ហាមីឌ ​អានសារី ​ បានបង្ហាញ​ជូនប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ​អំពីផែនកា​រជំរុញពាណិជ្ជកម្ម ​ទេសចរណ៍ ​និងការជំរុញកិ​ច្ចសហប្រតិ​បត្តិការរវាងប្រ​ទេសទាំងពីរ​ ដោយសារ​នៅពេលនេះប្រ​ទេសឥណ្ឌាមាន​យន្តការមួយ ​ដែលកំពុងធ្វើឲ្យ​មានចលនា​ខ្លាំងថែមទៀត​ក្នុងការវិនិ​យោគឆ្ពោះមកទិស​ខាងកើត ​រួមមានប្រទេសក​ម្ពុជា វៀតណាម ​ឡាវ និងមីយ៉ាន់ម៉ា។ ​ដោយឡែក​នៅកម្ពុជា ​ប្រទេសឥណ្ឌានឹ​ងជំរុញការវិនិ​យោគអាទិភាព ​លើវិស័យ ​ធនធានរ៉ែ ​កសិឧស្សាហកម្ម ​និងបច្ចេកវិទ្យា​ព័ត៌មាន។ ​ទន្ទឹមនេះឯកឧ​ត្តម អនុប្រធានាធិប​តីឥណ្ឌា ​ក៏បានប្រកាស​ជូនថា ​ឥណ្ឌាបានរៀប​ចំគម្រោង ​មួយដើម្បីទ​ទួល បាន​លទ្ធផលឆាប់​រហ័សផងដែរ។​ ជាមួយកម្ពុជា ​ដែលមានទិស​ដៅជួយដល់ស​ហគមន៍ក្នុងការ​ទប់ស្កាត់ព្យា​បាល ​ជម្ងឺគ្រុនចាញ់ ​ការលើក​ស្ទួយសមត្ថភាព​ស្រ្តីលើជំនាញប​ច្ចេកវិទ្យា និងលើក​ស្ទួយសង្វាក់​ផលិតកម្មក​សិម្មរបស់កម្ពុជា។ ​ជាងនេះទៀត ​ភាគីឥណ្ឌាបាន​ជួយថវិកា៥ម៉ឺ​នដុល្លារអាមេរិ​ក សំរាប់មជ្ឈមណ្ឌល​សហគ្រិន​នៅកម្ពុជា ​និងបានប្រគល់​ជូនសាលាមិត្តភាពកម្ពុជា-​ឥណ្ឌាដល់កម្ពុជា ​ដែលទើបបានជួ​សជុល ​និងបំពាក់​បរិក្ខារួចរាល់ ហើយផ​ងដែរ។ ឯ​កឧត្តម​ ម៉ូហាម៉ាត់​ ហាមីឌ ​អានសារី ​ ក៏បានសម្តែងកា​រអគុណដល់​កម្ពុជា ដែលតែង​ជួយគាំទ្រឥណ្ឌា ​ទាំងឆាកអន្តរជាតិ​ ទាំងក្នុងតំបន់ ​និងទ្វេភាគី។ ​

ជាការឆ្លើយតប​ សម្តេចតេជោនា​យករដ្ឋមន្រ្តី ​ហ៊ុន សែន ​បានសម្តែងកា​ររីករាយដែលប្រទេស​ឥណ្ឌាបានផ្តល់​គម្រោងទទួល​ផលឆាប់រហ័ស ​ដែលចាត់ទុ​កជាការ​ជួយក្នុងក្របខណ្ឌមេគង្គ-​គង្គា និងជួយ​កាត់បន្ថយគម្លាត​រវាងអាស៊ានចាស់ ​និងអាស៊ាន​ថ្មីផងដែរ។ ដោយឡែក​ ឥណ្ឌានិងកម្ពុជា ​គប្បីជំរុញទំ​ហំពាណិជ្ជកម្ម​បន្ថែមទៀត ​ទៅតាមអ្វីដែ​លភាគីទាំងពីរមាន ​ដូចជាការ​ហោះហើរត្រង់​ពីឥណ្ឌាមក​កម្ពុជាជាដើម។ ​  

ចំណុចសំខាន់​មួយទៀត ​ក្នុងជំនួនទ្វេភាគី​នេះ ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ​បានស្នើដល់រ​ដ្ឋាភិបាល ​ឥណ្ឌាកុំឲ្យក្រុម​ហ៊ុនដែលមាន​បំណងសាងសង់​ប្រាសាទនៅឥ​ណ្ឌា យកប្លង់ស្ថាបត្យកម្ម ​អង្គរទៅ​សាងសង់ ​ព្រោះអង្គរវត្ត​ជាអត្តសញ្ញាណ ​និងនិមិត្តរូប​របស់កម្ពុជា។ ភាគីឥ​ណ្ឌាក៏បានបញ្ជាក់ ​ក្នុងបញ្ហានេះថា ​«នឹងមិនមាន​ការសាងសង់ដូ​ចអង្គរវត្តនោះទេ ​គឺអង្គរវត្ត​មានតែមួយទេ ​គឺនៅកម្ពុជា»​។

ទន្ទឹមនេះ​សម្តេចតេជោហ៊ុនសែន ​បានថ្លែងអំណរ​គុណដល់​រដ្ឋាភិបាលឥណ្ឌា ​ដែលនៅក្នុងទសវត្ស​ ទី៨០ បានជួយ​ស្តារនិងការពា​រប្រាសាទអង្គរវត្ត​។ ហើយឥណ្ឌាជាប្រ​ទេសប្រជាធិបតេយ្យធំទី​១ ដែលបាន​ទទួលស្គាល់ ​និងជួយកម្ពុជា​មុនគេក្រោយពេ​លរួចផុត​ពីរបបខ្មែរក្រហម។ ​ជាងនេះទៀត ​ឥណ្ឌាបានចូល​រួមធ្វើ ជាសហប្រ​ធានICCព្រះវិហារ​  និងបានផ្តល់​ទឹកថ្នាំសំរាប់កា​របោះឆ្នោតក​ន្លងមកផងដែរ។​ ជាការឆ្លើយតបទៅនឹ​ងការអញ្ជើញរ​បស់ ឯកឧត្តម​អនុប្រធានាធិបតី​សាធារណៈរដ្ឋឥណ្ឌា ​ ទៅធ្វើទស្សនកិច្ចជា ​ផ្លូវការនៅប្រ​ទេសឥណ្ឌា ​សម្តេចតេជោបា​នជំរាបជូនថា ​នឹងរកពេលវេលា​សមស្របណាមួយ ​ក្នុងការបំពេញទ​ស្សនកិច្ចនេះ។ ​  

ក្រោយពីជំ​នួបទ្វេភាគី ​ឯកឧត្តម​ម៉ូហាម៉ាត់ ​ហាមីឌ ​អានសារី​ និងសម្តេចតេជោ ​នាយករដ្ឋមន្រ្តី ហ៊ុ​នសែន ​ក៏បានអញ្ជើញជាអ​ធិបតីចុះហត្ថលេខា​រួមគ្នា លើអនុស្សារណៈ​នៃការយោគយល់​ចំនួនពីរ​ រវាងកម្ពុជា​និងឥណ្ឌា។ ​ទី១.ស្តីពីកិច្ចសហប្រតិបត្តិការ​វិស័យទេសចរណ៍ ​ដែលចុះ​ហត្ថលេខា ​ដោយឯកឧត្តម​ ថោង ខុន​ ជាមួយឯកឧត្តម​ អានីល ​វឌ្ឍវា អនុរដ្ឋម​ន្រ្តីការបរទេស​ឥណ្ឌា  ​និងទី២.​កិច្ចព្រមព្រៀង​ស្តីពីជំនួយឥត​សំណងសំរាប់ ​ការអនុវត្តន៍គម្រោងទទួល​បានផលឆា​ប់រហ័ស ​ក្នុងក្របខណ្ឌកិច្ចស​ហប្រតិបត្តិការណ៍​មេគង្គ-គង្គា ដែលចុះហ​ត្ថលេខា ដោយ ​ឯកឧត្តម​ ឡុង វិសាលោ ​រដ្ឋលេខាធិកា​រក្រសួងការបរទេសក​ម្ពុជា និងឯកឧត្តម​ អានីល ​វឌ្ឍវា។ ​

នៅក្នុងដំណើ​រទស្សនកិច្ចនេះ ​ឯកឧត្តម ​ម៉ូហាម៉ាត់ ​ហាមីឌ ​អានសារី ​ក៏នឹងទៅទ​ស្សនាសារមន្ទីរជាតិ​ បន្ទាប់មកនឹង​ទៅកាន់ខេត្តសៀមរាប ​ដែលឯកឧ​ត្តមអនុប្រធានាធិបតីឥ​ណ្ឌា នឹងទៅទស្សនាសា​រមន្ទីរ​ វាយនភ័ណ្ឌមេគង្គ-​គង្គា រួម​និងប្រាសាទអ​ង្គរវត្តផងដែរ​៕







កម្ពុជា-ឥណ្ឌាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម

នៅថ្ងៃទី​ ១៦ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​នៅវិមាន​មិត្តភាព ​ទីស្តីការគណៈ​រដ្ឋមន្ត្រី​ ក្នុងពិធី ធ្វើប​ទបឋកថា ​ស្តីពីទំនាក់​ទំនងកម្ពុជា​-ឥណ្ឌា ​ឯកឧត្តម​ Shri Mohammad Hamid Ansari អនុប្រ​ធានាធិប​តីឥណ្ឌា ​និងឯកឧ​ត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួល​បន្ទុកទីស្តី​ការគណៈរដ្ឋមន្ត្រី ​បានបង្ហាញ​នូវការឯកភាព​គ្នាក្នុងការ​បន្តពង្រឹង ​និងពង្រីក​កិច្ចសហប្រតិ​បត្តិការ ​លើវិស័យទេ​សចរណ៍ ​និងពាណិជ្ជកម្ម​ រវាងប្រទេស​ទាំងពីរឲ្យកាន់​តែប្រសើរឡើង​។

អនុប្រធានាធិប​តីឥណ្ឌា ​ឯកឧត្តម​ Shri Mohammad Hamid Ansari បានមាន​ប្រសាសន៍ថា ពេល​ដែលមកដល់​ប្រទេសកម្ពុជា ​គឺឯកឧត្តម​មានការ​រំភើបចិត្តយ៉ាងខ្លាំ​ងដោយសារ​តែឃើញទំនាក់​ទំនងដ៏ល្អ​រវាងកម្ពុជា​និងឥណ្ឌា ​ហើយតាមពិត​ទៅកម្ពុជា ​និងឥណ្ឌា ​គឺមានវប្បធម៌ ​និងសាសនា​ដូចគ្នា។ ​ឯកឧត្តម​បន្តថា ក​ន្លងមកនេះ ​គឺឥណ្ឌាបាន​ជួយជួស​ជុល ប្រាសាទ​បាយ័ន ​ដែលស្ថិត​នៅក្នុងក្រុម​ប្រាសាទអង្គរ​ធំ ហើយឥណ្ឌាក៏​មានទំនាក់​ទំនងល្អជាមួយប្រ​ទេសនៅក្នុងតំបន់​មេគង្គ ​ដែលហៅថាសហ​ប្រតិបត្តិការ​ Ganga and Mekong (មេគង្គ ​-ឥណ្ឌា)។ ​អនុប្រធានា​ធិបតីឥណ្ឌា ក៏​បានកោតសរសើរ​ពីការរីកចំរើន​របស់ប្រទេសកម្ពុជា ​ដែលបានឈាន​ដល់កំណើន​សេដ្ឋកិច្ច ​គឺផលិតផល​សរុបក្នុងស្រុក​ (GDP) ប្រមាណជា៧%​ក្នុងមួយឆ្នាំ ​ហើយឥណ្ឌាសង្ឃឹម​ថាទំនាក់ទំនង​សេដ្ឋកិច្ចវិនិយោគ ​និងទេស​ចរណ៍រវាងកម្ពុជា​-ឥណ្ឌា ​និងកាន់តែមាន​ភាពប្រសើរ​ឡើងបន្ថែម​ទៀតដើម្បីផលប្រ​យោជន៍ប្រជាជន និង​ប្រទេសទាំងពី​រ។

អនុប្រធានាធិ​បតីឥណ្ឌា ​បានបង្ហាញកា​រចាប់អារម្មណ៍​យ៉ាងខ្លាំងទៅ​លើការអភិ​វឌ្ឍន៍របស់ប្រទេសកម្ពុជា ​នៅក្នុងពី​រទសវត្សចុ​ងក្រោយនេះ ​ដោយសារតែ​ប្រទេសកម្ពុជាប​ច្ចុប្បន្នគឺពោរពេញ​ទៅដោយសន្តិភាព ​និងការរីក​ចំរើនយ៉ាង​ឆាប់រហ័ស ​ហើយនេះគឺជា​ការរីកចំរើនដែលគួរ​ឲ្យកត់សំគាល់​លក្ខណៈជាប្រវត្តិសាស្ត្រតែ​ម្តង ហើយប្រ​ទេសឥណ្ឌាក៏កំពុង​សំលឹងមើលដើម្បី​ពង្រឹង ​និងពង្រីក​សហប្រតិបត្តិការ​ជាមួយប្រទេសកម្ពុជា​នៅពេលអនាគត​។ ទន្ទឹមនឹង​នេះដែរ ​អនុប្រធានាធិបតី​ឥណ្ឌា ក៏បាន​ថ្លែងអំណរគុណដល់​កម្ពុជាដែលបា​នជួយជ្រោមជ្រែង​ភាពជាដៃ​គូររវាងឥណ្ឌា ​និងអាស៊ាននាពេល​កន្លងមក ​ហើយប្រទេសឥណ្ឌា ​ក៏កំពុងសំ​លឹងមើលកិច្ចស​ហប្រតិបត្តិកា​រឲ្យកាន់តែប្រសើរ​ និងស៊ីជម្រៅបន្ថែម​ទៀតទាំងផ្នែ​កសេដ្ឋកិច្ច ​និងវិនិយោគ ​ក៏ដូចជាបង្កើន​ទំនាក់​ទំនងផ្នែកវិនិ​យោគបរទេសជា​មួយប្រទេស​កម្ពុជាផងដែរ។​

ឯកឧត្តម​ Shri Mohammad Hamid Ansari បាន​មានប្រាសាសន៍ប​ន្ថែមទៀតថា ​ឥណ្ឌានឹងជំរុញការ​បង្កើនទំនាក់ទំនង​ផ្នែកវិស័យទេសចរណ៍​ ដូច្នេះហើយ​បានយើងមាន​ការចុះហត្ថលេខាទៅ​លើការពង្រីក​ទៅលើវិស័យ​ទេសចរនេះ។​ ចំពោះផ្នែកពា​ណិជ្ជកម្ម ​និងវប្បធម៌ ឥណ្ឌាមើល​ឃើញប្រទេស​កម្ពុជាគឺនៅចំ​កណ្តាលបេះដូង​នៃសមាគម​អាស៊ានតែម្តង ​ដូច្នេះឥណ្ឌានិង​សំលឹងមើលពី​សហប្រតិបត្តិការ​ឲ្យកាន់តែស៊ី​ជម្រៅជាមួយប្រទេស​កម្ពុជាបន្ថែមទៀត ​ទាំងផ្នែក​ពាណិជ្ជកម្ម ​វិនិយោគ និ​ងផ្នែកទេសចរណ៍។ ​ឯកឧត្តម ​បានលើកឡើងថា​កន្លង​មកនេះ ឥ​ណ្ឌាក៏បានជួយ​កម្ពុជាក្នុងការ​បណ្តុះបណ្តាលធន​ធានមនុស្សផងដែរ ​ដូចជាផ្នែកបច្ចេកវិទ្យា ​ហើយឥណ្ឌាក៏​បានកសាង​នូវមជ្ឈមណ្ឌល​សម្ភារៈសូត្រ ​ដែលបានសាងសង់ឡើង​និងកំពុង​ដំណើរការនៅ​ខេត្តសៀមរាប។​ ឯកឧត្តម ​Shri Mohammad HamidAnsari បញ្ជាក់ឲ្យដឹងថា ​ការដែល​ឥណ្ឌាបានជួយ​ជួសជុលនៅប្រាសាទ​បាយ័ន ​នៅអង្គរធំគឺ​បានឆ្លុះបញ្ចាំង​ឲ្យឃើញនូវ​ការយល់ស្របគ្នា​តែមួយទៅលើបេតិក​ភណ្ឌវប្បធម៌ ​ហើយបច្ចុប្បន្នឥណ្ឌាកំពុ​ងតែជួសជុល​ប្រាសាទតាព្រហ្ម​ផងដែរ ​និងសំលឹង​មើលជាបន្តបន្ទាប់​ដើម្បីជួសជុលជួយ​អភិរក្សប្រាង្គប្រា​សាទបេតិក​ភណ្ឌពិភពលោក​របស់កម្ពុជាប​ន្ថែមទៀត។​

ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ បានមាន​ប្រសាសន៍ថា ​កម្ពុជាមានសក្តានុពល​ខ្ពស់លើវិស័យទេ​សចរណ៍ ​ហើយអ្វីដែលជា​ចំណុចសំខាន់​របស់កម្ពុជានោះគឺថា ​ទេសចរណ៍វប្បធម៌​ ព្រោះកម្ពុជា​មានប្រាង្គ​ប្រាសាទបុរាណដ៏​ច្រើនសំបើមណាស់ ​ហើយគ្រាន់តែ​ប្រាង្គប្រាសាទនៅ​ខេត្តសៀមរាប​ មានប្រហែលជា​១០០ប្រាង្គ​ប្រាសាទ ដូ​ច្នេះ ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន ​ចង់ឲ្យមាន​សហប្រតិបត្តិកា​រទេសចរណ៍ ​និងវប្បធម៌ថែមទៀត ​ព្រោះកាលណាទេសចរ​មកកាន់កម្ពុជា ​ក៏ជាការបើក​ច្រកនូវការ​វិនិយោគរបស់​ឥណ្ឌាមកកាន់​កម្ពុជាផងដែរ​។


ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ ក៏បានលើក​ទឹកចិត្តឲ្យមា​នក្រុមហ៊ុនខ្សែភាព​យន្តឥណ្ឌាគឺ Bollywood ​ មកផលិត​ខ្សែភាពយន្ត​អំពីរឿងរ៉ាវដែលទា​ក់ទងសម័យអង្គរ​ ដែលជាផ្នែកមួយ​ដើម្បីទាក់ទា​ញឥណ្ឌាមក​ទស្សនានូវប្រាសា​ទបុរាណរបស់​កម្ពុជា ​ដូចជាប្រាសាទអង្គរ​ជាដើម។ ​ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី ​ក៏លើកទឹកចិត្ត​ឲ្យមាននូវកា​រហោះហើរដោយត្រ​ង់ពីឥណ្ឌាមកកា​ន់កម្ពុជាដើម្បី​រួមចំណែក ​ដល់ការដឹក​ជញ្ជូនភ្ញៀវទេសចរ​មកកាន់ប្រទេ​សកម្ពុជាឲ្យកាន់​តែច្រើនថែម​ទៀត៕​






លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ប្រកាសចាប់ផ្តើមផ្តល់ជំនួយឥតសំណងដល់គម្រោងស្រាវជ្រាវ និងការច្នៃប្រឌិត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់លេខា​ធិការដ្ឋាន​ក្រុមប្រឹក្សាជា​តិអភិវឌ្ឍន៍ដោយ​ចីរភាព ​ដែលបណ្តាញ​ព័ត៌មាន ​GNN ទទួល​បាននៅថ្ងៃទី ​១៦ ខែកញ្ញា ​ឆ្នាំ២០១៥នេះ បាន​ឲ្យដឹងថា ​ដោយមានការ​គាំទ្រ​ពី​កម្មវិធីសម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (កម្មវិធី​ CCCA) ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ អគ្គ​លេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដែលមានទីតាំង​នៅក្នុង​ក្រសួង​បរិស្ថានបានប្រកាស​ចាប់​ផ្តើម​ផ្តល់​ជំនួយឥតសំណងដល់​គម្រោង​ស្រាវ​ជ្រាវ និង​ការ​ច្នៃប្រឌិត ក្នុងការ​គាំទ្រសកម្មភាព​អាទិភាពជាតិ​​ឆ្លើយតបនឹងការ​ប្រែប្រួល​អាកាសធាតុ​។

សេចក្តីប្រកាស​ព័ត៌មាន​ដដែលបាន​ឲ្យដឹងថា គម្រោងសរុប​ចំនួន​ ប្រាំពីរ​ ទៅ ដប់ នឹង​រំពឹង​ថា​​ទទួល​ជំនួយ​ឥត​សំណង ដែល​មួយ​គម្រោង​ថវិកាចាប់​ពី ៥០.០០០ រហូតដល់ ១០០.០០០ដុល្លាអាមេរិក។ នៅក្នុង​ពីធី​​ប្រកាសចាប់​ផ្តើម​ លោក ស៊ុំ ធី ប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុនៃ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​គ្រប់​គ្រងនៃកម្មវិធី CCCA បាន​បញ្ជាក់​អំពីសារៈសំខាន់​នៃ​ការ​ពង្រឹង​ធនធាន​មនុស្ស និង​អភិវឌ្ឍន៍​បច្ចេកវិទ្យាសម្រាប់​គោលបំណង​អភិវឌ្ឍន៍​ដោយចីរភាព​ថា​ “​ការ​ពង្រឹងសមត្ថភាព​មនុស្ស និង​បច្ចេកទេស គឺ​ជាផ្នែក​មួយ​ក្នុង​ចំណោម​ផ្នែក​សំខាន់​របស់​កម្មវិធី CCCA ដើម្បី​គាំទ្រ​ការ​ឆ្លើយតប​នឹង​ការប្រែប្រួលអាកាសធាតុ។ ហេតុនេះ កម្មវិធី CCCA ដែល​ទទួល​ពហុ​ជំនួយ​ពី​សហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិ​ប្រទេស​ស៊ុយ​អែដ (SIDA) បាន​ឯកភាព​រួម​គ្នាវិភាជ​​មូលនិធិទៅកាន់​ស្ថាប័ន​ដែលមាន​សមត្ថភាព​ស្វែង​រកបច្ចេកវិទ្យា និង​វិធីសាស្រ្ត​​​ច្នៃ​ប្រឌិត​ថ្មីៗឆ្លើយតប​នឹង​ការ​​ប្រែប្រួល​អាកាសធាតុ​ ដោយ​រួម​បញ្ចូលទាំង​ការ​​ស្រាវជ្រាវ”។

ចំនុច​ផ្តោត​នៃ​មូលនិធិ​ស្រាវជ្រាវ​ និង​ការ​ច្នៃ​ប្រឌិត រួមមាន​ ១) ការ​ងារ​បន្ស៊ាំ​ ២) ការ​កាត់បន្ថយ និង​សារពើ​ភ័ណ្ឌ​ឧស្ម័ន​ផ្ទះកញ្ចក់ ៣) ​ការងារបន្ស៊ាំ និង​កាត់បន្ថយ។ ការ​ស្រាវជ្រាវ និង​ច្នៃ​ប្រឌិត គឺជា​ចំនុច​សំខាន់​​នៃ​សំណើ​គម្រោង (មិន​មែន​ជាគម្រោង “​តាម​ទម្លាប់ធម្មតា”) ដែល​ត្រូវ​បញ្ជាក់​ច្បាស់​អំពីគុណ​តម្លៃ​បន្ថែម​ទៅលើ​ការ​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅកម្ពុជា។ សកម្មភាព​ដែល​ស្នើ​ឡើង ​ត្រូវបង្ហាញ​អំពីសក្តានុពលដែល​ត្រូវ​អនុវត្តសម្រាប់​ជា​កាតាលីករ​កៀរគរប្រភព​ហិរញ្ញ​ប្បទាន​កាបូន ហើយស្ថាប័ន​ដែលមានលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់ក្នុងការ​ដាក់​សំណើរ រួមមាន ១) ក្រសួង ឬ​ស្ថាប័ន​រាជរដ្ឋាភិបាល​​ដែលបាន​អនុម័ត​ផែនការ​សកម្មភាព​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុ ឬ​​នាយកដ្ឋាន/វិទ្យាស្ថាននៃ​​ស្ថាប័ន​នោះ ២) អង្គការ​មិនមែន​រដ្ឋាភិបាល​ (អង្គការ​ក្នុង​ស្រុក ឬអន្តរជាតិ​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​​​កម្ពុជា) និង​ ៣) សាកលវិទ្យាល័យ ឬវិទ្យា​ស្ថាន​ស្រាវជ្រាវ (មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា)៕



លោក ប៉ាន់ ណូរ៉ា និងបុគ្គលិក មន្ត្រីជំនាញវិទ្យាស្ថានពហុប​ច្ចេកទេ​សភូមិភាគ​តេជោសែ​នខេត្តតាកែវបាន​ចុះមកផ្សព្វ​ផ្សាយដល់​សិស្សបាន​ប្រឡងជាប់​ឬធ្លាក់ថ្នាក់ទី9​ និងថ្នាក់ទី​12

នៅព្រឹកថ្ងៃ​ពុធទី16 ខែកញ្ញា 2015 នៅក្នុងឃុំ​កំពែង ស្រុកព្រៃកប្បា​ស លោកប៉ា​ន់ ណូរ៉ានិងបុគ្គលិកមន្ត្រី​ជំនាញ វិទ្យាស្ថានពហុ​បច្ចេកទេស ភូមិភា​គតេជោសែន ​ខេត្ត តាកែវ បានចុះមកផ្សព្វផ្សាយ​ដល់សិស្សបានប្រឡង​ជាប់ឬធ្លាក់ថ្នាក់​ទីនិងថ្នាក់ទី12 មានឱកា​សរៀនប​ន្តយកនូវចំណេះដឹងជំនា​ញផ្សេងៗ តាមមជ្ឈមណ្ឌ​ល វិទ្យាស្ថាន និង​សកលវិទ្យាល័​យនានា ទទួ​លបាន
អាហាររូប​ករណ៍ដូ​ចគ្នាពីរដ្ឋ ក្រសួង គ្រឹស្ថានឯកជ​ននានាតាមគោ​លការណ៍ រាជរដ្ឋា​ភិបាលពិសេសអា​ហាររូបករណ៍ ផ្តល់ដោ​យក្រសួងការងារ និងបណ្តុះប​ណ្តាលវិជ្ជាជីវៈ ដែល​សិស្សចូលរួម ​ស្តាប់35​នាក់ ក្នុងនោះ​ស្រី22នាក់៕