កិច្ចប្រជុំវិសាមញ្ញ នៃរដ្ឋសភា លើរបៀបវារៈ ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃ (គ.ជ.ប.) និងសេចក្តីស្នើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត
Pages
▼
Friday, March 20, 2015
ទស្សនៈវិភាគ ដោយ៖ ទេព អម្រឹត, ចរិតហិង្សា ប្រឆាំងនិងវប្បធម៌សន្ទនា
ថ្មីៗនេះសាធារណៈមតិកំពុងផ្តោតការចាប់អារម្មណ៍លើបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ
ដែលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវជួប
ដោយសារតែមាត់ឥតគំរបរបស់គាត់ ហើយអ្វីដែលប្រជាពលរដ្ឋកំពុងតែរង់ចាំមើលនោះ គឺ តើលោកប្រធានគណបក្សសង្គ្រោះជាតិ
គឺលោក សម រង្ស៊ី ដែលមានតួនាទី ជាប្រធានក្រុមមតិភាគតិចរដ្ឋសភា និងជាដៃគូរសន្ទនារបស់
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដុតដៃដុតជើងជួយ អនុប្រធានរបស់ខ្លួនដល់កំរិតណា?
ខណៈដែលព័ត៌មានពីការបែកបាក់ផ្ទៃក្នុងរបស់អ្នកទាំងពីរ ហាក់មានសន្ទុះកាន់តែខ្លាំងឡើងៗ។
កាលពីពេលថ្មីៗនេះ គេបានដឹងថា លោក កឹម សុខា បានទៅស្រែកក្បែងៗនៅសហរដ្ឋអាមេរិកថា គាត់ពិតជាមានការសោកស្តាយ ដែលមិនអាចធ្វើការផ្លាស់ប្តូរប្រទេសជាតិបាន
ពោលគឺបរាជ័យក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោក កឹម សុខា បានទទួលស្គាល់ថា
រាជរដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺខ្លាំងក្លាណាស់ មិនងាយស្រួលក្នុងការផ្តួលរំលំទេ។
ទោះជាយ៉ាងណាបើមើលតាមសម្បកក្រៅ
គេហាក់យល់ថា លោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ
និងក៏ត្រូវជាប្រធានរបស់លោក កឹម សុខា ផងនោះ ហាក់បានសម្តែងក្តីព្រួយបារម្ភចំពោះលោក
កឹម សុខា ខណៈដែលបុរសខ្លាំងលោក ហ៊ុន សែន បានធ្វើការប្រតិកម្មជាសាធារណៈជុំវិញសំដីរបស់លោក
កឹម សុខា ដោយ លោក ហ៊ុន សែន បានព្រលយសំដីថា លោក កឹម សុខា អាចនឹងត្រូវចាប់ខ្លួន
និងបោះឆ្នោតទម្លាក់ចេញពីអនុប្រធានទី១ នៃរដ្ឋសភា ។
កាលនៅថ្ងៃទី ១៨ មីនា ឆ្នាំ២០១៥ កន្លងទៅ លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា លោក
កឹម សុខា មានសំណុំរឿងធំៗចំនួន៨ប្រឈមនឹងផ្លូវច្បាប់
ហើយលោក ហ៊ុន សែន បានព្រមានចាត់វិធានការច្បាប់ទៅលើលោក កឹម សុខា បន្ទាប់ពីលោក
កឹម សុខា ចេញមកសារភាពថា ខ្លួនបរាជ័យក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល
ដោយលោកនាយរដ្ឋមន្ត្រី បានអះអាងថា ក្នុងរឿងនេះ លោក ទុកលទ្ធភាពឲ្យតុលាការជាអ្នកចាត់ការ។
លោក សម រង្ស៊ី ត្រូវបានគេស្រង់សំដីកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៥ថា «មិនទាន់មានអ្វីសម្រេចនោះទេ
គ្រាន់តែជាការបារម្ភ ហើយយើងត្រូវតែរកវិធី ដើម្បីធ្វើឱ្យរឿងមួយនេះបញ្ចប់
កុំឱ្យចេះតែហៀហូរ ទៅណាឆ្ងាយពេក» ។
ប៉ុន្តែផ្ទុយពីការលើកឡើងរបស់លោក សម រង្ស៊ី ដែលចង់បញ្ចប់រឿងរ៉ាវរបស់អនុប្រធានរបស់ខ្លួន
អ្នកវិភាគនយោបាយកម្ពុជាមួយចំនួនបានយល់ឃើញថា វាជាការល្អទៅវិញទេ សំរាប់លោក
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បើសិនជាលោក កឹម សុខា ត្រូវប្រឈមនិងច្បាប់កាត់ទោស រឺត្រូវបានបោះឆ្នោតទម្លាក់ពីដំណែងអនុប្រធានទី១
រដ្ឋសភានោះ ព្រោះដំណែងនេះ អាចនឹងត្រូវធ្លាក់មកលើលោកក៏ថាបាន?
ម្យ៉ាងកន្លងមក លោក កឹម សុខា បានធ្វើបាបលោក សម រង្ស៊ី ច្រើនណាស់ ដូចជា លោក
កឹម សុខា ជ្រើសរើសយកដំណែងធំៗ និងខ្លាញ់ៗ ទាំងខ្លួនឯង ក៏ដូចជាខ្សែស្រឡាយ
បក្ខពួករបស់ខ្លួន ដែលមកពីគណបក្សសិទ្ធិមនុស្ស ដូចជាតំណែងប្រធាន និងអនុប្រធានគណកម្មាធិការរដ្ឋសភាជាដើម។
លោក កឹម សុខា តែងយកលេស ជាបន្តបន្ទាប់ ដើម្បីបណ្តេញកូនចៅ និងមនុស្សជំនិតរបស់ លោក
សម រង្ស៊ី ចេញពីបក្ស ដូចជាករណីលោកស្រី ឡាក់ សុភាព រួមទាំងការបោកប្រាស់សំណាងរាស្ត្រ
របស់គណបក្សសមរង្ស៊ី ចំនួន៧រូបទៅធ្វើបាតុកម្មនៅស្ពាននាគ រហូតត្រូវសមត្ថកិច្ចចាប់ខ្លួន
ឯលោក កឹម សុខា រត់យករួចខ្លួនទៅវិញ។ ក្រៅពីនេះ នៅមានករណីជាច្រើនទៀតដែលលោក កឹម សុខា
ធ្វើឡើងដើម្បីផ្តួលរំលំលោក សម រង្ស៊ី ព្រោះតាំងពីដើមមក លោក កឹម សុខា
មិនដែលមានបំណងចូលរួមជាមួយគណបក្ស សម រង្ស៊ី ទេ ព្រោះគណបក្សទាំងពីរ គឺជាសត្រូវស៊ីសាច់ហុចឈាមគ្នាតាំងពីដើមមក។
ការសហការរួបរួមគ្នារវាងបក្សទាំងពីរនេះ គ្រាន់តែមើលឃើញពីផលប្រយោជន៍ពីគ្នាទៅវិញទៅមកតែប៉ុណ្ណោះ
ប៉ុន្តែទីបំផុតបក្សទាំងពីរ បានទទួលស្គាល់ថា ទឹកនិងប្រេង ពិតជាមិនអាចនៅជាមួយគ្នាបានទេ។ ក្រៅតែពីមិនសប្បាយចិត្តនឹងគ្នា រឿងអំណាចក្នុងជួររាជរដ្ឋាភិបាល
ដែលចរចារបានពីគណបក្សប្រជាជនកម្ពុជា ហើយយកទៅចែកគ្នាមិនដាច់នោះ បញ្ហាអំណាចផ្ទៃក្នុងបក្សក៏ត្រូវបានគេទម្ទាយថា
មានសភាពធ្ងន់ធ្ងរ និងស៊ីជម្រៅណាស់ រហូតដល់មិនអាចដោះស្រាយចេញបាននោះទេ។ ដូច្នេះ
រឿងដែលលោក កឹម សុខា កំពុងជួបវាគឺជាការចំណេញដោយមិនចាំបាច់វិនិយោគរបស់លោក សម រង្ស៊ី ទៅវិញទេ
បើយើងវិភាគឲ្យបានស៊ីជម្រៅនោះ។
ជាការពិតសាធារណៈមតិ
យល់ឃើញស្របគ្នាថា លោក សម រង្ស៊ី ជាមនុស្សដែលមានប្រជាប្រិយភាពជាងលោក
កឹម សុខា ដោយសារលោក សម រង្ស៊ី ជាមនុស្សចេះយល់កាលៈទេសៈ និងព្រមទទួលស្គាល់លទ្ធផលដែលគណបក្សសង្គ្រោះជាតិ
និងគណបក្សប្រជាជនកម្ពុជា ទទួលបានពីកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤
ប៉ុន្តែដោយឡែកលោក កឹម សុខា វិញ តែងតែបង្ហាញការមិនសប្បាយចិត្តនិងវប្បធម៌សន្ទនា
ដោយលោក តែងតែប្រកាន់យកវប្បធម៌ហិង្សា ពោលគឺលោកពូកែប្រកូកប្រកាស ឲ្យអ្នកគាំទ្រខ្លួនធ្វើបាតុកម្ម ហើយពេលមានអាសន្នគឺរត់យករួចខ្លួន។
ចរិតមិនសូវទទួលខុសត្រូវ ក្រអើតក្រទម និងមិនចុះសម្រុងជាមួយសមាជិក្នុងបក្សដែលមកពីគណបក្សសមរង្ស៊ី
របស់លោក កឹម សុខា តែងតែធ្វើឲ្យលោក សម រង្ស៊ី មិនពេញចិត្ត ប៉ុន្តែដោយកន្លងមកលោក កឹម
សុខា ទទួលបានតួនាទីធំជាងគាត់ដូច្នេះ លោក សម
រង្ស៊ី ក៏ទ្រាំមិនសូវជាមាត់ករ។ អាចថាជាឱកាសល្អដោយមិនចាំបាច់ប្រឹង
ខណៈដែលបុរសសម្បួរស្នេហ៍ និងសំដីច្រើន កឹម សុខា
បានហុចផ្លែដាវឲ្យគូរបដិបក្ខរបស់ខ្លួន គឺ លោក សម រង្ស៊ី ដើម្បីឆ្លៀតពេលសងសឹកបំណុលចាស់៕
ដោយ៖ ទេព អម្រឹត
បទអត្ថាធិប្បាយ ដោយ៖ រត្ន័ សណ្ដាប់៖ តើអនុប្រធានបក្សប្រឆំាងអាចគេចផុតពីប្រព័ន្ធច្បាប់បានទេ?
នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវថ្នល់ខេត្ដបន្ទាយមានជ័យ នាថ្ងៃទី១៨ខែមិនា
ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្កោលទោសធ្ងន់ៗទៅលើ លោក
កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថា
តំណាងរាស្រ្ដរូបនេះបានសារភាពខ្លួនឯង ថា «ខ្លួនបានប្រឹងប្រែងផ្តួលរាជរដ្ឋាភិបាល
ផ្តួលគណបក្សប្រជាជនតែមិនបានសម្រេច» ហើយបានសុំទោសប្រជាពលរដ្ឋខ្មែរនៅអាមេរិក។
ការលើកទ្បើងរបស់ លោកនាយករដ្ឋមន្រ្ដី
ហ៊ុន សែន ជាករណីដ៏កម្រមួយ គេអាចចាត់ទុកបានថាមិនមែនជារឿងចៃដន្យ
ឬជារឿងប្រឌិតមួយ ដោយគ្មានហេតុផលនោះទេ។ ព្រោះអី បន្ទាប់ពីនិយាយយ៉ាងក្រអឺតក្រទមមិនទាន់ត្រជាក់ផង
ស្រាប់តែពីរបីថ្ងៃក្រោយមក លោក កឹម សុខា ងើបស្ទុះបែរក្បាល១៨០អង្សា និយាយកែបដិសេធយ៉ាងឆ្កុយ (តាមប្រភពព័ត៌មានរបស់វិទ្យុអាស៊ីសេរី) គាត់មិនបានពោលបែបនេះទៅកាន់អាណិកជនខ្មែរនៅអាមេរិកទេ។
ក្នុងករណីនេះអ្នកវិភាគនយោបាយគេនំាគ្នានិយាយថា តើលោក កឹម សុខា ជាអ្នកនយោបាយធុនណា ដែលនិយាយបែបមិនទទួលខុសត្រូវយ៉ាងនេះ។ គេសួរគ្នាទៀតថា តើការបដិសេដនេះ លោក
កឹម សុខា គិតថារួចខ្លួនទេ?
លោក កឹម សុខា កំពុងតែបន្ទាបបន្ថោកខ្លួនឯងហើយ។
ក្នុងតួនាទីជាអ្នកតំណាងរាស្រ្ដ ពិសេសជាអនុប្រធានទី១រដ្ឋសភា លោក កឹម
សុខា មានភារកិច្ច និងការទទួលខុសត្រូវធំធេងណាស់ មានភារកិច្ចដឹកនំាសភាទំាងមូល ក្នុងករណីអវត្ដមានប្រធាន
នោះយើងមិនទាន់និយាយអំពីលក្ខណៈសម្បត្ដិ សមត្ថភាព និងចំណេះដឹងផ្នែកច្បាប់នោះផងទេ។
ពាក្យថាច្បាប់នោះគឺជាវិន័យ ក្រមសីសធម៌ ក្រឹត្យក្រមនៃការរស់នៅក្នុងសង្គមជាតិមួយ ប្រកបដោយតក្កភាពយ៉ាងប្រត្យក្ស
ឃើញសថាស ឃើញខ្មៅថាខ្មៅ។
រាជរដ្ឋាភិបាលបានកត់ត្រាទុកយ៉ាងត្រឹមត្រូវណាស់
តាមបែបវិទ្យាសាស្រ្ដជាដើម នូវពាក្យសំដី របស់លោក កឹម សុខា ទាំងអម្បាលម៉ាន នៅពេលដឹកនំាធ្វើបាតុកម្ម
ស្រែកទ្បូទ្បាតាមផ្លូវថ្នល់សាធារណៈ អស់រយៈពេលប្រមាណជិតមួយឆ្នាំពេញ។
តើ លោក កឹម សុខា មាននៅចាំពាក្យស្រែកយ៉ាងអាគ្រោសថា «ហ៊ុន
សែន អើយចុះចេញទៅ» ឫក៏ «ដូរ ដូរ ដូរ» ឫក៏ «មេដឹកនំាផ្ដាច់ការអើយចុះចេញទៅ បើមិនចុះទេយើងនឹងអង្រួនឲ្យទាល់តែធ្លាក់»
។ល។ និង ។ល។
តើភាសាទាំងនេះបានន័យយ៉ាងដូចម្ដេចសម្រាប់អ្នកច្បាប់?
ទីមួយ គឺបានន័យថា ជាការប្រមែប្រមូល ការញុះញង់ប្រជាពលរដ្ឋ (កែនមនុស្សម្នា) ធ្វើបាតុកម្ម ទោះជាបែបហិង្សាក្ដី
ឬក៏បែបអហិង្សាក្ដី គឺជាចលនាចំពោះមុខមួយ មានគោលដៅច្បាស់លាស់ គឺដើម្បី «ផ្ដួលរំលំរាជ
រដ្ឋាភិបាល» ។ ពាក្យថា ដេញ ហ៊ុន សែន ឲ្យចុះចេញពីដំណែងនេះហើយ
គឺជាការធ្វើ «រដ្ឋ ប្រហារ» ទោះបីជាគ្មានការប្រើអាវុធក៏ដោយ។
ទី២ ការបំបះបំបោរ ជុំរុញឲ្យមានចលនា
រហូតឈានដល់កុបកម្មប្រើហិង្សា នៅផ្លូវវេងស្រេង នាដើមឆ្នាំ២០១៤ ដោយពួកបាតុករប្រើគ្រាប់បែកឆ្នៃ Molotov Cocktail គប់បោកទៅលើសមត្ថកិច្ច កងរក្សាសន្ដិសុខរបស់រដ្ឋ ឲ្យមានរបួស ឬរហូតដល់ស្លាប់
តើនេះជាអ្វី? តើនេះមិនមែនជាចលនាបំបះបំបោរឲ្យកើតមានជាចលាចល បង្កឲ្យមានភាពវឹកវរ ក្នុងចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលទេឬអី?
តើនេះជាចេតនាហិង្សា ឬអហិង្សា?
ទី៣
ចលនាបាតុកម្មរាប់ពាន់នាក់ ដើម្បីរំដោះទីលានប្រជាធិបតេយ្យ ដែលផ្ទុះទ្បើងនៅថ្ងៃទី១៥
ខែកក្ដដា ឆ្នាំ២០១៤ ដែលក្រុមពួកខ្លួនប្រើអំពើហិង្សា វាយប្រហារមកលើកងកម្លាំងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ដោយប្រើដំបងដែកជាអាវុធ ឲ្យមានរបួសធ្ងន់ ដែលអាចនឹងឈានដល់ការបាត់បង់ជីវិត នោះគឺជាអ្វីទៅវិញ។
តើការដែលអាជ្ញាធរចាប់ឃាត់ខ្លួនតំណាងរាស្រ្ដ និងសកម្មជនទំាង៧រូប បញ្ជួនទៅគុតព្រៃស
ដើម្បីរង់ចាំតុលាការកាត់ទោស ហើយបន្ទាប់មក អនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
ករណីនេះយ៉ាងហោចណាស់គេអាចញែកថា ខណៈដែលជនជាប់ពិរុទ្ធទំាង៧រូប ដែលត្រូវដោះលែងពីការជាប់ឃុំនោះ គឺនៅតែស្ថិតក្នុងរង្វង់ច្បាប់ ថាជាអ្នកនៅជាប់ពិរុទ្ធនៅទ្បើយ។
រីឯ បុគ្គល មាជ សុវណ្ណារ៉ា ដែលបានរត់គេចខ្លួនអស់រយៈពេលបួនខែ ក៏ត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការកាត់ទោស តាមផ្លូវច្បាប់ ដែលជាយុត្តាធិការរបស់តុលាការ។រឿងនេះពុំមែនជារឿងនយោបាយទេ!
ក្នុងព្រឹត្ដការណ៍ដែលយើងបានរៀបរាប់ត្រួសៗខាងលើ
ចំពោះផ្លូវច្បាប់ លោកកឹម សុខា ដែលជាអ្នកធ្វើច្បាប់នោះ មិនអាចនិយាយយ៉ាងរំភើយ បាតដៃជាខ្នងដៃបានទេ។
កាន់តែធ្ងន់ទៅទៀតនោះ គឺ លោក កឹម
សុខា មាក់ងាយរបបប្រជាធិបតេយ្យនៃប្រទេសរបស់ខ្លួន ដែលរដ្ឋាភិបាលមួយកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានសម្ដែងចេញក្នុងការជ្រើសរើសមេដឹកនំារបស់ខ្លួន គឺតាមរយៈការបោះឆ្នោតសកល ដែលពិភពលោកគេទទួលស្គាល់។
តើលោក កឹម សុខា បានដឹងថា កម្ពុជា អស់រយៈពេលពីរទសវត្សមក បានប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យ សេរីនិយមពហុបក្ស
ដែលគណបក្សនយោបាយនីមួយៗ ទំាងគណបក្សកាន់អំណាច ទំាងគណបក្សប្រឆំាង
មានសិទ្ធិស្មើគ្នាក្នុងការប្រកួតប្រជែងដណ្ដើមសន្លឹកឆ្នោត ដណ្ដើមជ័យជម្នះ
ហើយរៀបចំរដ្ឋាភិបាលមួយដែលសភាផ្ដល់សេចក្ដីទឹកចិត្ដ ព្រះមហាក្សត្រទ្បាយព្រះហត្ថលេខា ទេឬ?។
ដូច្នេះ យើងយល់ថា
រឿងរ៉ាវរបស់លោក កឹម សុខា ដែលបានរៀបរាប់មកខាងលើ សម្រាប់ប្រទេសដែលមានច្បាប់
គឺគួរទុកភារកិច្ចនេះជូនរដ្ឋសភា និងប្រព័ន្ធតុលាការ ជាអ្នកវិនិច្ឆ័យ។