សមោសរតន្ត្រីសប្បុរសធម៌ ជួយដល់ប្រជាជនតំបន់តូហូគឹ ប្រទេសជប៉ុនដែលរងគ្រោះដោយរញ្ជួយដី និងរលកយក្សស៊ូណាមិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី
Pages
▼
Wednesday, March 12, 2014
លិខិតចំហរទៅកាន់ លោក Philip Rudduck
[លោក
Philip Rudduck តំណាងឲ្យបក្សសេរីនិយមរបស់អូស្ដ្រាលីក្នុងសភាតំណាងរាស្ត្រកាលពីមុនជារដ្ឋមន្ដ្រីអន្ដោប្រវេសន៍ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៣ ។
ចំណាប់អារម្មណ៍របស់លោកបាន ត្រូវកាសែត
The Cambodia Daily លើកយកមកផ្សាយ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ កន្លងទៅនេះ។]
ខ្ញុំផ្ទាល់មានការចាប់អារម្មណ៍ណាស់
ពេលបានអានព័ត៌មាន ដែលលោកបានលើកឡើងអំពីកម្ពុជា និងការបោះឆ្នោត។
ខ្ញុំនឹកឃើញ កាលពីលោកបានធ្វើទស្សនៈកិច្ចចុងក្រោយនៅកម្ពុជា
នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ពេលនោះខ្ញុំយល់ថា វាសមរម្យហើយដែលលោកបានលើកឡើងថា
កម្ពុជាជាប្រទេស “ឯកបក្ស” ។ (នេះមិនចាំបាច់រិះគន់ថា អ្វីជាឯកបក្សនោះទេ
ព្រោះកាលណោះពុំមានគណបក្សច្រើនដែលមានចេតនា ឬក៏ពុះពារដើម្បីកសាងស្រុកទេស
និងប្រយុទ្ធជាមួយខ្មែរក្រហម ដែលកាលណោះកំពុងគាំទ្រដោយមហាអំណាចបរទេសមួយចំនួន)។
ប៉ុន្ដែក្រោយមក ចាប់តាំងពីឆ្នាំ១៩៩៣
កម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជាច្រើនលើកក្នុងក្របខណ្ឌពហុបក្ស ហើយចុងក្រោយនេះ
គណបក្សប្រឆាំងទទួលបានអាសនៈសភាតំណាងរាស្ដ្រយ៉ាងសន្ធឹកសន្ធាប់ គឺច្រើនជាងគណបក្សសេរីនិយមរបស់លោកដែលជាបក្សប្រឆាំង
កាលពីបោះឆ្នោតចុងក្រោយនេះទៅទៀត។
ក្នុងកាសែត The Cambodia Daily ដែលខ្ញុំបានអាន លោកបានលើកឡើងថា “គណបក្សប្រជាជន បានដឹកនាំរដ្ឋាភិបាលអស់រយៈពេលជាយូរឆ្នាំមកហើយ”
គឺជាអ្វីដែលបញ្ជាក់ថា កម្ពុជាជា “រដ្ឋឯកបក្ស”។ ជាការពិតណាស់ហើយ
ដែលគេថាគណបក្សប្រជាជនកម្ពុជា បានបម្រើការក្នុងរាជរដ្ឋាភិបាល តាំងពីឆ្នាំ១៩៩៣
ថ្វីបើក្នុងអំឡុងឆ្នាំ១៩៩៣-១៩៩៨ គណបក្សនេះជាគណបក្សលំដាប់ទីពីរ
ក្នុងរដ្ឋាភិបាលចំរុះក៏ដោយ។
២១ឆ្នាំ គឺពិតជាមានរយៈពេលវែង។
ក៏ប៉ុន្ដែ វាមិនវែងជាង២៣ឆ្នាំ ដែលគណបក្សសេរី និយមរបស់លោក បានដឹកនាំរដ្ឋាភិបាលអូស្ដ្រាលី
ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៧២ (ដោយមិនដែលធ្វើជាដៃគូជាគណបក្សតូចទីពីរ ក្នុងរដ្ឋាភិបាលចំរុះនោះឡើយ)។
ខ្ញុំគិតថា ប្រទេសអូស្ដ្រាលីជាប្រទេសឯកបក្សក្នុងរយៈកាលណោះ។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំឯកភាពជាមួយលោកថា
ការបោះឆ្នោតនៅកម្ពុជាជារៀងរាល់ដងបានប្រព្រឹត្តទៅមិនដូចជាប្រទេសអូស្ដ្រាលីទេ។
សំណាងណាស់ដែលមិនដូច។
លោកក៏ប្រហែលជាដឹងឮហើយថា
កាលពីបោះឆ្នោតខែកញ្ញាកន្លងទៅ ដែលបានលើកគណបក្សលោកឲ្យដឹកនាំរដ្ឋាភិបាលនោះ
អាជ្ញាធរកាន់កាប់ការបោះឆ្នោតនៅរដ្ឋអូស្ដ្រាលីខាងលិចបានបាត់សន្លឹកឆ្នោតចំនួន
១.៣៧០សន្លឹក ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ គេរកឃើញករណីនេះដោយសារកាលណោះលទ្ធផលវាប្រកិតគ្នាពេក ហើយមានបេក្ខជនមួយរូប បានស្នើសុំឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។
យើងសូមសួរថា តើចំនួនសន្លឹក ឆ្នោតប៉ុន្មានទៀតដែលដើរខុសគន្លង
ខណៈដែលពុំមានបេក្ខជនណាទាមទារឲ្យរាប់ឡើងវិញនោះ? រឿងនេះប្រហែលជានៅតែគ្មាននរណាដឹងទាល់តែសោះ។
បើរឿងនេះវាមិនទាន់គ្រប់គ្រាន់នឹងបន្តុះបង្អាប់ដំណើរការបោះឆ្នោតនៅអូស្ដ្រាលីនោះ
ខ្ញុំសុំលើកយកព័ត៌មានមួយទៀត ដែលបានចុះផ្សាយក្នុងទំព័រកាសែតអង់គ្លេសមួយឈ្មោះ
The Guardian កាលពីថ្ងៃទី២៦ ខែកុម្ភៈ ថា៖ គណៈកម្មការបោះឆ្នោតអូស្ដ្រាលីបានកំពុងពិនិត្យឯកសារបោះឆ្នោតរបស់ខ្លួន
ចំនួន ១៩.០០០ករណី ដែលបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋបានបោះ ឆ្នោតលើសពីមួយដង។
អត្ថបទក្នុងកាសែតនោះបានបន្ថែមទៀតថា មានអ្នកខ្លះម្នាក់ឯងបានបោះឆ្នោត ៧ដង
ឬ ៩ដង ឬដល់ទៅ ១៥ដងឯណោះ។
បើយោងតាមសម្ដីដែលគេស្រង់ពាក្យរបស់អាជ្ញាធរទទួលបន្ទុកការបោះឆ្នោតនោះ
បានបញ្ជាក់ថា ករណីជាង ៨.០០០ «ត្រូវបានទាត់ចោល ថាជាកំហុសផ្លូវការ»។ ចុះលោកវិញ
តើលោកគិតថា អ្នកគ្រប់គ្រងការបោះឆ្នោតនោះ គួរឆ្លើយយ៉ាងដូចម្ដេចទៅវិញ?
លើសពីនេះទៅទៀត ភាពអាស្រូវនេះ
មិនមែនកើតឡើងទទេៗដោយគ្មានហេតុផលនោះទេ។ ក្នុងអំឡុងដែលអូស្ដ្រាលីជាប្រទេសឯកបក្សឆ្នាំ១៩៥៤-១៩៦១
និង១៩៦៩ ការបោះឆ្នោតទាំង៣លើកនោះ គណបក្សពលកម្មដែលជាគណបក្សប្រឆាំង ទទួលសម្លេងឆ្នោតច្រើនជាងគណបក្សសេរីនិយម
(តាមលទ្ធផលផ្លូវការរបស់គណៈកម្មការបោះឆ្នោត) ក៏ប៉ុន្ដែគណបក្សសេរីនិយមនៅតែទទួលបានអាសនៈភាគច្រើនក្នុងសភា។
មើលទៅ ទម្លាប់នេះហាក់ដូចជាមិនទាន់រលត់បាត់ស្រមោលនៅឡើយ។
បន្ទាប់ពីគណបក្សសេរីនិយមត្រូវបានជាប់ឆ្នោតដឹកនាំរដ្ឋាភិបាលនៅឆ្នាំ១៩៩៦មក
នៅឆ្នាំ១៩៩៨ មានការបោះឆ្នោតលើកទីមួយក្នុងអាណត្តិរបស់ខ្លួន គណបក្សពលកម្មបានឈ្នះ
៥១% (ក្នុងការបោះឆ្នោតដែលមានគណបក្សតែពីរ) រីឯគណបក្សសេរីនិយមបានសម្លេងឆ្នោត
៤៩%។ វាជាលទ្ធផលដែលប្រកាសជាផ្លូវការដោយគណៈកម្មការបោះឆ្នោត។ តែគណបក្សសេរីនិយមបែរជាបានទទួល៨០អាសនៈ រីឯបក្សប្រឆាំងទទួលបានតែ
៦៧អាសនៈទៅវិញ! (គណបក្សសេរីនិយមក៏ធ្លាប់ “ឈ្នះ” និងដឹកនាំរដ្ឋាភិបាលកាលពីឆ្នាំ១៩៤០
ដែរ ដោយទទួលសម្លេងតិចតួចជាងគណបក្សពលកម្មទទួលបាន។ មានតែមួយលើក គឺនៅឆ្នាំ១៩៩០
ពេលដែលគណបក្សទាំងពីរឈ្នះបានសន្លឹកឆ្នោតខុសគ្នាតែ ០,២% ប៉ុណ្ណោះ។ គណបក្សពលកម្មឈ្នះហើយបានដឹកនាំរដ្ឋាភិបាល
ខណៈខ្លួនឈ្នះគណបក្សសេរីនិយម តែសន្លឹកឆ្នោតលើសខ្វះគ្នាតិចតួចប៉ុណ្ណោះ។
យោងតាមប្រវត្តិសាស្ដ្រនេះ និងរឿងអាស្រូវទាំងនេះនៅក្នុងពេលបោះឆ្នោតខែកញ្ញា
(ចុះ មាននរណាទៀតដឹងថា មានរឿងអាស្រូវដែលត្រូវបានលាក់បាំងប៉ុន្មានទៀត?)
ពលរដ្ឋអូស្ដ្រាលីមិនអាចមានទំនុកចិត្តលើលទ្ធផលផ្លូវការនោះទេ។
ដូច្នេះ ក្នុងនាមជាប្រជាជនអូស្ដ្រាលីស្នេហាជាតិមួយរូប
ខ្ញុំចង់ឲ្យសាធារណជនដឹងអំពីតម្រូវការឲ្យមានការស៊ើបអង្កេត ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិឥតលំអៀងទៅលើភាពមិនប្រក្រតីនានាក្នុងការបោះឆ្នោតខែកញ្ញា។
ប្រសិនបើការស៊ើបអង្កេតបែបនោះ ត្រូវបានបង្កើតឡើង
វាប្រហែលជាត្រូវការជំនួយពីអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលមានជំនាញក្នុងការរក
កំហុសឆ្គងនៃការបោះឆ្នោត។ លោកប្រហែលជាអ្នកដែលបានផ្ដល់មូលនិធិដល់អង្គការទាំងនោះផង។
ខ្ញុំសង្ឃឹមថា លោកតំណាងរាស្ដ្រនឹងចូលរួមជាមួយនឹងខ្ញុំដើម្បីគាំទ្រការទាមទារសុំឲ្យមានគណៈកម្មការអន្ដរជាតិមួយដើម្បីស៊ើបអង្កេតការបោះឆ្នោតខែកញ្ញានៅអូស្ដ្រាលី។
ដោយការគោរពដើម្បីការបោះឆ្នោតយុត្តិធម៌
Allen Myers
Open letter to Philip Ruddock
[Philip Ruddock holds an important position (“chief whip”) for the Liberal Party in the Australian parliament, and was previously immigration minister from 1996 to 2003. His remarks in parliament quoted below were reported in the Cambodia Daily on 8 March 2014.]
I was interested to read press reports of your recent comments on Cambodia and its elections.
In the 1980s, which I gather is the last time you visited Cambodia, it would probably be fair to describe Cambodia as a “one-party state”. (That is not necessarily a criticism of the one party, because at that time there were not many parties willing and able to take on, or even help with, rebuilding the country and fighting the Khmer Rouge, who were being supported by a number of powerful foreign governments.)
However, since 1993 Cambodia has had regular multiparty elections; in the most recent one, the opposition won a larger proportion of seats than was won by the Labor opposition in the last Australian election.
The report I read quoted you as saying that “the CPP being in government for such a long period” is what defines Cambodia as a “one-party state”. And it is true that the CPP has been in the government since 1993, although in the first mandate, 1993-98, it was the junior partner.
Twenty-one years is indeed a long time. But it is not as long as 23 years. Twenty-three years, from 1949 to 1972, was the length of time that the Liberal Party provided the government of Australia (without ever being the junior partner in a coalition). That’s the party you belong to. I guess Australia must have been a one-party state for all that time.
However, I do agree with you that Cambodian elections “do not always look the same as” Australia’s. Fortunately not.
As you may have heard, in the election last September that brought your party into government, the electoral authorities in the state of Western Australia somehow lost 1370 ballots for the state’s members of the Senate. This was discovered only because the official vote total was very close, and one of the candidates requested a recount. How many other ballots went astray in electorates where a recount was not requested, we will probably never know.
As if this were not enough to discredit the Australian electoral process, on 26 February the Guardian reported that the Australian Electoral Commission (AEC) was looking into 19,000 cases where electoral records show that individuals voted more than once. In some instances, the individuals voted multiple times: the article mentioned instances of single persons voting 7, 9, 12 and 15 times.
According to the authorities quoted in the article, more than 8000 of the incidents “have been ruled out as official mistakes”, but what would you expect them to say?
Moreover, these scandals do not occur in a vacuum. In three elections during the period when Australia was a one-party state – in 1954, 1961 and 1969 – the opposition Labor Party won more votes than the Liberals, even in the official tally, but the Liberals were nevertheless awarded a majority of seats in parliament.
And these practices seem not to have died out then. After the Liberals were elected to government in 1996, in the first election under their rule, in 1998, the Labor Party won 51% of the two-party vote and the Liberals 49%. The result as declared by the AEC? The Liberals were awarded 80 seats and the opposition 67! (The Liberals also “won” government in 1940 with fewer votes than the Labor Party received. Only once, in 1990, when the difference between the parties was only 0.2%, did Labor win government with fewer votes than the Liberals.)
Given this history and the admitted scandals in the September election (who knows how many still hidden ones there are?), Australian citizens can have no confidence in the official results.
Therefore, as a patriotic Australian, I am seeking to popularise the demand for an impartial UN-supervised investigation of the irregularities in the September election. If such an investigation is established, it might use the assistance of Cambodian civil society organisations that have expertise in finding electoral flaws. You may even be funding some of them.
I hope you will join me in supporting the demand for an international investigation.
Yours for fair elections,
Allen Myers
ទស្សនៈ កឹម សុខា ជាជនមិច្ឆាទិដ្ឋិ និងរមិលគុណ!
វាគ្រាន់តែជាការបោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ដែល កឹម សុខា ផ្ញើសារចេញពីវត្តមួយកន្លែងក្នុងរាជធានីភ្នំពេញ ជាទីកន្លែងប្រមូលផ្តុំដោយក្រុមប្រឆាំងដ៏ជ្រុលនិយម និងបានបង្កនូវសកម្មភាពហិង្សា អានាធិបតេយ្យវឹកវរក្នុងសង្គមនាពេលកន្លងមក នូវពាក្យថា « អ្នកដឹកនាំដែលមិនគោរពពុទ្ធឱវាទនាំឱ្យរាស្ត្ររងទុក្ខ»។
ពាក្យលើកតំកើងពុទ្ធឱវាទនេះ បើស្តាប់ទៅពិតជាពិរោះ និងជាទីទាក់ទាញដល់សមានចិត្តរបស់ប្រជាពលរដ្ឋជាខ្លាំង ប៉ុន្តែ ការពិត គឺកឹម សុខា ខ្លួនឯងទៅវិញនោះទេ ដែលបាន និងកំពុងជាន់ឈ្លីលើពុទ្ធោវាទ ដែលជាពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ។ ផ្ទុយទៅវិញ កឹម សុខា នេះហើយ គឺជាជនមិច្ឆាទិដ្ឋិ និងរមិលគុណ ដែលប្រជាពលរដ្ឋខ្មែរគួរដឹងឱ្យបានច្បាស់ចៀសវៀងចាញ់ឧបាយកល និងវង្វេងដោយសារតែពាក្យបោកបញ្ឆោតរបស់គាត់។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ ក្នុងពិធីជួបជាមួយអ្នកគាំទ្ររបស់ខ្លួននៅវត្តសាមគ្គីរង្សី លោក កឹម សុខា បានចោទប្រកាន់មកលើប្រមុខរាជរដ្ឋាភិបាលថា ជាមេដឹកនាំដែលពោរពេញទៅដោយ លោភៈ ទោសៈ មោហៈ ហើយថា ការដឹកនាំបែបនេះ នឹងធ្វើឱ្យប្រជារាស្ត្រនឹងមិនមានសេចក្តីសុខឡើយ និងថែមទាំងឌឺដងដោយពាក្យចំអកឡកឡើយមកលើរាជរដ្ឋាភិបាលថា បាន និងកំពុងវង្វេង ដោយយកមិត្តធ្វើជាសត្រូវ និងនិយាយសំដៅទៅលើជនជាតិ(យួន គេចោទថាជាសត្រូវ ) ហើយបែរជារាជរដ្ឋាភិបាលយកធ្វើជាមិត្តទៅវិញ។
ហេតុអ្វីបានយើងខ្ញុំ ជាអ្នកសរសេរអត្ថបទវិភាគនេះ ហៅលោក កឹម សុខា ថាជាជនមិច្ឆាទិដ្ឋិ និងរមិលគុណ? យើងខ្ញុំសូមការអនុញ្ញាតិបកស្រាយដូចតទៅនេះ៖
ពាក្យថា មិច្ឆាទិដ្ឋិ គឺសេចក្តីយល់ឃើញខុស ឬដំណើរយល់ឃើញខុសអំពីសេចក្តីពិត។
តើ កឹម សុខា បានធ្វើខុសអ្វីខ្លះពីសេចក្តីពិត តាំងពីមុនចាប់ផ្តើមជីវិតធ្វើនយោបាយ រហូតមកដល់ពេលនេះ? និងហេតុអ្វីបានជាយើងខ្ញុំហៅ កឹម សុខា ថា ជាជនរមិលគុណ?
អតីតកាលរបស់ កឹម សុខា បានចងឱបភ្ជាប់ជាមួយនឹងប្រវត្តិដ៏អាមាស់ និងការនិយាយតៗគ្នាថា កឹម សុខា ចោរលួចអង្កៗៗៗ នៅខណៈដែលប្រជាពលរដ្ឋក្រលំបាក វេទនារកអ្វីបរិភោគគ្មាន ព្រោះទើបនឹងងើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែ កឹម សុខា បានរស់នៅដោយការហូបចុកគ្រប់គ្រាន់ និងមានបានយ៉ាងហូរហៀរ ។ កឹម សុខា មិនបានស្គាល់អ្វីទៅដែលហៅថាអត់ឃ្លាននោះទេ។ ការមិនអើពើនឹងអ្នកក្រខ្សត់នោះហើយ គឺ កឹម សុខា ត្រូវជាប់ឈ្មោះ ម៉្យាងថា ជាចោរ និងម៉្យាងទៀត ក៏ជាប់ឈ្មោះថាជាជន អាត្មានិយម គ្មានគិតអ្នកដទៃនៅជុំវិញខ្លួនដែលកាលណោះប្រឈមនឹងការអត់ឃ្លានជាខ្លាំង។
មួយវិញទៀត ចំពោះពាក្យចោទប្រកាន់របស់កឹម សុខា ទៅលើជនជាតិវៀតណាម ថា ត្រូវបានរាជរដ្ឋាភិបាលយកធ្វើមិត្ត តែចំពោះខួរក្បាលរបស់ កឹម សុខា វិញចាត់ទុក វៀតណាម គឺជាសត្រូវរបស់ខ្លួនជារៀងរហូតនោះ គឺកឹម សុខា បានបំភ្លេចចោលទាំងស្រុងនូវសច្ចធម៌ប្រវត្តិសាស្ត្រ និងគុណបំណាច់ដែលកងទ័ពស្មគ្រ័ចិត្តវៀតណាមបានចូលរួមកម្លាំងក្នុងការរំដោះទឹកដីខ្មែរចេញពីពួករបបអាវខ្មៅដ៏យង់ឃ្នង និងនាំមកនូវសន្តិភាពដល់បច្ចុប្បន្ន គឺជនជាតិវៀតណាម ដែលត្រូវបាន កឹម សុខា ហៅដាច់សាច់ ថា យួនៗនោះហើយ ជាអ្នកបាននាំឱ្យ កឹម សុខា មានឱកាសធ្វើនយោបាយដូចសព្វថ្ងៃ ប៉ុន្តែ កឹម សុខា បានធ្វើខ្លួនជាសត្វក្រពើរមិលគុណ ។ នេះហើយជាការប្រព្រឹត្តប្រាស់ចាកអំពីពុទ្ធោវាទ។
ជាប់ឈ្មោះជាចោរលួចអង្ករប៉ុណ្នឹងហើយ កឹម សុខា មិនបញ្ឈប់នូវអំពើខុសឆ្គងត្រឹមនេះទេ ថែមទាំងត្រូវបានមន្ត្រីដែលបំរើការងារនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្តឹងចោទពីបទ ប្រព្រឹត្តអំពើពុករលួយ កិបកេងប្រាក់ជំនួយពីបរទេស ដើម្បីយកធ្វើមានបានសម្រាប់ខ្លួនឯងយ៉ាងចាស់ដៃ ខណៈខ្លួនជាប្រធានអង្គការសិទ្ធិមនុស្សមួយ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ។ នេះ ហើយ ដែលគេហៅថា លោភៈ ដែលកើតចេញពីមោហ៍បាំង។
បើនិយាយអំពី សីលធម៌រស់នៅក្នុងសង្គមវិញ កឹម សុខា មិនស័ក្តិសមជាមេដឹកនាំគណបក្សនយោបាយដែលប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ និងជាស្វាមីដែលជាទីគោរព ពេញញចិត្តសម្រាប់ផ្តល់នូវភាពកក់ក្តៅសម្រាប់ក្រុមគ្រួសារនោះទេ ពីព្រោះតែការមានទំនាក់ទំនងស្នេហាលួចលាក់ដោយមានប្រពន្ធចុងជាច្រើននាក់ គឺជាអំពើផិតក្បត់ និងបំពានលើច្បាប់ឯកព័ន្ធភាពយ៉ាងកំរោល។ នេះ ហើយជាការរំលោភលើសិក្ខាបទ នៃនិច្ចសីល ត្រង់កន្លែង កាមេសុមិច្ឆាចារា វេរមុនី សិក្ខាបទំសម្មាទិយាមិ គឺការប្រព្រឹត្តខុសក្នុងកាម។
បើនិយាយអំពីការភូតកុហក់វិញ យើងសូមមិននិយាយពីមេបក្សប្រឆាំងទេ គឺនិយាយចំពោះតែបុគ្គល កឹម សុខាប៉ុណ្ណោះ គឺធ្លាប់បានភូតកុហក បោកប្រាស់ប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែង តាំងពីមុនបោះឆ្នោត រហូតមកដល់បច្ចុប្បន្ន គឺ កឹម សុខា បានយកគោលនយោបាយ សន្យាខ្យល់ ធ្វើជាវិធីសាស្ត្រក្នុងការធ្វើនយោបាយរបស់ខ្លួន។ ការធ្វើប្រជាភិថុតលើទឹកចិត្តប្រជារាស្ត្រនេះហើយ ដែលជាការបំពានលើព្រះពុទ្ធឱវាទ ត្រង់ចំនុច មុសាវាទាវេរមុនីសិក្ខាបទំសម្មាទិយាមិ។ បុគ្គលអ្នកភូតភរមែងនាំមកនូវសេចក្តីវិនាស ទាំងក្នុងបច្ចុប្បន្ន និងអនាគត។
បើពិនិត្យលើ ទិដ្ឋភាពជាក់ស្តែង នៃស្ថានការណ៍នយោបាយក្នុងប្រទេសក្រោយការបោះឆ្នោត គឺកឹម សុខា បានបដិសេធនូវការពិតជាប់រហូតមក បន្ទាប់ពីគណបក្សសង្គ្រោះជាតិចាញ់ឆ្នោតហើយនោះ ធ្វើពហិកា មិនចូលប្រជុំសភា និងដើរភូតកុហកពលរដ្ឋខ្មែរក្នុង និងនៅក្រៅប្រទេស ហើយថែមទាំងភូតភរសហគមន៍អន្តរជាតិថា កម្ពុជាកំពុងជួបវិបត្តនយោបាយ ដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យបះបោរប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលស្របច្បាប់ និងញុះញង់ បង្កហិង្សាបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសនាពេលកន្លងមកនោះ ទង្វើនេះក៏ចាត់ចូលជា បុគ្គល មិច្ឆាទិដ្ឋិផងដែរ គឺនាំឱ្យអ្នកដទៃយល់ខុសតាមខ្លួន និងពោរពេញទៅដោយលោភៈ ទោសៈគ្រប់ពេលវេលា។
យើងខ្ញុំជាអ្នកសរសេរទស្សនៈវិភាគនេះ គ្រាន់តែអធិប្បាយមកយ៉ៗប៉ុណ្ណោះ ក៏អាចឱ្យបងប្អូនប្រជាពលរដ្ឋ បានដឹងថា ការលើកយកពុទ្ធឱវាទ យកមកលើកតម្កើង ឬជាសំអាងថា ខ្លួនឯងល្អ ហើយលាបព៌ណមកលើអ្នកដទៃថា ជាបុគ្គលអាក្រក់នោះ គឺ កឹម សុខា នេះឯងជាជនដែលដើរខុសពីគន្លងគោលការណ៍ព្រះពុទ្ធសាសនា ដើម្បីតែបំរើប្រយោជន៍សួនតួ និងបក្ខពួក។
ផ្ទុយពីការយល់ខុសរបស់ កឹម សុខា គេបានដឹងថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស័ក្តិសមបំផុតជាមេដឹកនាំប្រកបដោយគុណធម៌ និងជាបុគ្គលសម្មាទិដ្ឋិ ឃើញពិត និយាយពិត និងជាបុគ្គលដែលដឹងគុណចំពោះអ្នកដែលមានឧបក្ការៈ សមដូចទស្សនទានរបស់ សម្តេចតេជោ ដែលថ្លែងដឹងគុណចំពោះកងទ័ពស្មគ្រ័ចិត្តវៀតណាម និងឥស្សរជនខ្មែរជាច្រើនរូបដែលបានតស៊ូ ហ៊ានជីវិតដើម្បីជាតិ មាតុភូមិ ដែលសម្តេចបានបញ្ជាក់ថា « ផឹកទឹកកុំភ្លេចប្រភពទឹក»។
ឃ្លាមួយប្រយោគនេះ មានន័យគ្រប់គ្រាន់បំផុតសម្រាប់ដាស់សតិ កឹម សុខា ពីការវង្វេងភ័ន្ត ឱ្យងាកមករកផ្លូវប្រតិបត្តិដ៏ពិតប្រាកដតាមពុទ្ធឱវាទ ដើម្បីបានគេចចេញផុតពីអំពើខុសដែលកើតចេញពីការភូតកុហកនៅពីក្រោយជីវិតនយោបាយរបស់ខ្លួន ប្រសិនបើ កឹម សុខា មានការភ្ញាក់រលឹកទាន់ពេលវេលា ៕
អត្ថបទដោយ៖ គង់ សម្បត្តិ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ៖ សមោសរតន្ត្រីសប្បុរសធម៌នឹងអាចជួយបន្ធូរបន្ថយអារម្មណ៍តានតឹងរបស់ប្រជាជនជប៉ុនដែលរងគ្រោះដោយរញ្ជួយដី និងរលកយក្សស៊ូណាមិ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវមនោសញ្ចេតនាសោកស្តាយ និងចូលរួមមរណៈទុក្ខជាថ្មីម្តងទៀតចំពោះប្រជាពលរដ្ឋជប៉ុន ពិសេសពលរដ្ឋនៅតំបន់ Tohoku ប្រទេសជប៉ុន បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការរញ្ជួយដី និងរលកយក្សស៊ូណាមីដែលមិនធ្លាប់មានកាលពី ៣ឆ្នាំមុន។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្តែងសិល្បៈសប្បុរសធម៌ នៅសណ្ឋាគារស៊ូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ ដើម្បីជួយដល់តំបន់ Tohoku ប្រទេសជប៉ុន ដែលរៀបចំធ្វើឡើងដោយស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណចក្រកម្ពុជា និងមូលនិធិផ្កាឈូក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា យើងទាំងអស់គ្នានៅចងចាំយ៉ាងច្បាស់អំពីគ្រោះមហន្តរាយដ៏ធំនេះ ហើយយើងពិតជាមានការតក់ស្លុតនិងរន្ធត់យ៉ាងខ្លាំងចំពោះទំហំនៃការខូចខាតនិងការបាត់បង់ជីវិតមនុស្សរហូតជិតដល់ ២០.០០០នាក់។ ឆ្លៀតឱកាសនេះខ្ញុំក៏សូមកោតសរសើរចំពោះមូលនិធិផ្កាឈូក និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំពិធីរំឮកខួបលើកទីបីនៃគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះ ដែលអនុញ្ញាតឱ្យយើងទាំងអស់មានឱកាសម្តងទៀត ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ព្រមទាំងបញ្ជូនសារចូលរួមមរណៈទុក្ខទៅកាន់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាពិសេសទៅកាន់ក្រុមគ្រួសារជនរងគ្រោះក្នុងសោកនាដកម្មនេះ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្ដងទៀតខ្ញុំសូមសម្ដែងនូវក្ដីអាណិតអាសូរ និងសោកស្តាយចំពោះអ្នកដែលបានបាត់បង់ក្រុមគ្រួសារជាទីស្រឡាញ់ មិត្តភ្ងា សហការី ក៏ដូចជាបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិ និងរបរអាជីវកម្មដោយសារមហន្តរាយថ្ងៃទី១១ ខែមីនាឆ្នាំ២០១១ នៅតំបន់ Tohoku។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ចំពោះប្រទេស និងប្រជាពលរដ្ឋកម្ពុជាទទួលរងគ្រោះពីខ្យល់ព្យុះទីហ្វុង Ketsanaដែលបានបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ខូចខាតទ្រព្យសម្បិត្តនិងផលដំណាំយ៉ាងដំណំកាលពីឆ្នាំ២០០៩។ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ប្រទេសជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាមិត្តដទៃទៀត ដែលបានផ្ដល់ជំនួយភ្លាមៗមកកម្ពុជា ទាំងស្មារតីនិងហិរញ្ញវត្ថុ។ នេះគឺជាកាយវិការដ៏ឧត្តុង្គឧត្តមឆ្លុះបញ្ចាំងឱ្យឃើញនូវការជួយគ្នាទៅវិញទៅមក មិត្តភាព និងសាមគ្គីភាពជាអន្តរជាតិ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម Yuji Kumamaru ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានរំលឹកដល់មនោសញ្ចេតនារបស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមរំលែកទុក្ខជាមួយប្រជាជនជប៉ុន ក្នុងពេលមានឧបទវហេតុរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១កន្លងមកនេះនៅតំបន់ Tohuku និងអរគុណចំពោះភ្ញៀវដែលបានចូលរួមក្នុងកម្មវិធីសមោសរតន្ត្រីសប្បុរសធម៌ ជួយដល់តំបន់ Tohuku ផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីសម្តែងសិល្បៈនេះ មានកុមារាកុមារីកម្ពុជាជាច្រើនបានច្រៀងចម្រៀងជាភាសាជប៉ុនដែលនិពន្ធឡើងជាពិសេសដើម្បីផ្តល់ជាកម្លាំងចិត្តដល់ជនរងគ្រោះ និងក្រុមគ្រួសារពីការរញ្ជួយដី និងរលកយក្សស៊ូណាមី។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានចាត់ទុកចម្រៀងដ៏មានអត្ថន័យរបស់ក្មួយៗសិល្បៈករ សិល្បៈការិនីកម្ពុជាបានច្រៀង និងសម្តែងប្រាកដជានឹងបានឮដោយប្រជាជនជប៉ុន ហើយនឹងអាចជួយបន្ធូរបន្ថយអារម្មណ៍តានតឹងរបស់ជនរងគ្រោះ និងក្រុមគ្រួសារ៕