Pages
▼
Friday, December 20, 2013
សម្តេចតេជោៈគ្មានការចុះចេញពីតំណែងហើយក៏គ្មានការបោះឆ្នោត ឡើងវិញ ដែរ
ភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានអះអាងថាគ្មានការបោះឆ្នោតឡើងវិញហើយក៏គ្មានការចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ សម្តេចតេជោបានស្នើឲ្យក្រុមប្រឆាំងពិនិត្យមើល រដ្ឋធម្មនុញ្ញ និងច្បាប់ឡើងវិញ។
សម្តេចតេជោបានថ្លែងដូច្នេះបន្ទាប់ពីចូលរួមប្រជុំសភាដើម្បីកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៣នេះ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «ខ្ញុំ គ្រាន់តែសូមបញ្ជាក់ជូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសឲ្យបាន ជ្រាបថា នៅកម្ពុជាមានរដ្ឋធម្មនុញ្ញមួយដែលបានកំណត់ ហើយដែលខុសពីប្រទេសដទៃ» ។ ប្រទេសដទៃគឺអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីប្រកាសរំលាយសភា ប៉ុន្តែនៅកម្ពុជាមាត្រាទី ៧៨ នៃរដ្ឋធម្មនុញ្ញបានកំណត់ថា សភាមាននីតិកាល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេលើកលែងតែរាជរដ្ឋាភិបាលត្រូវរំលាយ ២ដងក្នុងរយៈពេល១២ខែ ។ ដូច្នេះនៅទីនេះ នាយករដ្ឋមន្ត្រីក៏គ្មានសិទ្ធិរំលាយសភា ព្រះមហាក្សត្រក៏គ្មានសិទ្ធិរំលាយសភា សភាខ្លួនឯងក៏គ្មានសិទ្ធិរំលាយសភា ដូច្នេះតើអ្នកណាមួយដែលមានសិទ្ធិរំលាយសភាដើម្បីធ្វើការបោះឆ្នោត ឡើងវិញ ។ សូមអ្នកទាមទារទាំងឡាយមើលច្បាប់ឲ្យបានច្បាស់ ។«ដូច្នេះនៅទីនេះ នាយករដ្ឋមន្រ្តី ព្រះមហាក្សត្រ រដ្ឋសភាខ្លួនឯង ក៏មិនអាចរំលាយរដ្ឋសភាបានដូច្នេះ តើនរណាមានសិទ្ធិរំលាយសភាដើម្បីធ្វើការបោះឆ្នោតឡើងវិញ? សូមអ្នកទាមទារទាំងឡាយមើលច្បាប់ឲ្យបានច្បាស់»។
ពាក់ព័ន្ធដល់ការដែលលោកសមរង្ស៊ីនិងលោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំងដឹកនាំការធ្វើបាតុកម្មទាមទារឲ្យសម្តេចតេជោហ៊ុន សែន ចុះចេញពីតំណែងតំណែងជានាយករដ្ឋមន្រ្តីដែលគាំទ្រដោយប្រជាពលរដ្ឋកម្ពុជាភាកច្រើនសម្តេចតេជោបានបញ្ជាក់តបថាតើសម្តេចមានកំហុសអ្វី?ហើយការចុះចេញរបស់សម្តេចមិនមែនជាការចង់របស់អ្នកគាំទ្ររបស់សម្តេចនិងគណបក្សប្រជាជនកម្ពុជានោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ខ្ញុំក៏ដឹងដែរថា អ្នកណាជាអ្នកឲ្យសរសេរអំពី «ហ៊ុន សែន អើយចាកចេញទៅ»នោះ ខ្ញុំដឹងមិនមែនអ្នកធ្វើបាតុកម្មធម្មតាទេ ប៉ុន្តែគឺជាមេដឹកនាំនយោបាយ ។ ខ្ញុំ ឡើងតាមរដ្ឋធម្មនុញ្ញ ខ្ញុំចុះក៏ចុះតាមរដ្ឋធម្មនុញ្ញដែរ ។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំ សូម បញ្ជាក់ឲ្យហើយគ្មានការបោះឆ្នោតឡើងវិញព្រោះគ្មានអ្នករំលាយសភា ហើយក៏គ្មានយន្តការណា កំណត់អំពីការបោះឆ្នោតមុនអាណត្តិនោះដែរ ។ ក្រៅពីចែងក្នុងរដ្ឋធម្មនុញ្ញក៏នៅមានចែងក្នុងច្បាប់ បោះឆ្នោត ដែលបានចងជាប់ជាចំណងគឺនៅរៀងរាល់ ៥ ឆ្នាំម្តងនាសប្តាហ៍ទី ៤ ខែកក្កដាត្រូវធ្វើការ បោះឆ្នោត។ សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា ការទាមទារឲ្យខ្ញុំចុះចេញពីតំណែង តើខ្ញុំបានធ្វើកំហុសអ្វី ? បើសិនជា សភាទម្លាក់ខ្ញុំវាជារឿងមួយ ក៏ប៉ុន្តែការចុះចេញពីតំណែងរបស់ខ្ញុំមិនមែនជាការចង់បានរបស់ អ្នកគាំទ្រគណបក្សប្រជាជន និងអ្នកគាំទ្រខ្ញុំនោះទេ ។ សម្តេចតេជោបានបន្តថាពិតណាស់អ្នកដែលមិនគាំទ្រ ខ្ញុំមិនមែនត្រឹមតែថ្ងៃនេះទេ ប៉ុន្តែតាំងពីជំនាន់ក្រោយរំដោះ ប៉ុល ពត ភ្លាមក៏គេចង់ឲ្យខ្ញុំចាកចេញពី តំណែងរួចទៅហើយ៕
ទាក់ទងនិងការធ្វើបាតុកម្មបិទផ្លូវដែលបង្ករឡើងដោយគណបក្សសង្គ្រោះជាតិសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែង ថា ការបិទផ្លូវមិនត្រឹមតែប៉ះពាល់រាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋមួយចំនួនប៉ុណ្ណោះទេ តែប៉ះពាល់ដល់ប្រជាជន ហើយវាជាទង្វើខុសច្បាប់។
សម្ដេច តេជោបានមានប្រសាសន៍ថា ខ្ញុំសូមស្នើថា បញ្ហាទាំងនេះរាជរដ្ឋាភិបាលនឹងចាត់វិធានការឆ្លើយតបតាមផ្លូវ ច្បាប់ ហើយវាគ្មានជម្រើសណាផ្សេងក្រៅពីនេះទេ។ សូមប្រជាពលរដ្ឋចៀសឲ្យឆ្ងាយអំពីទង្វើអំពាវនាវឲ្យមានការបិទផ្លូវ ។ ការបិទផ្លូវគឺជាការបិទឈាមខ្លួនឯង។ សម្ដេចមានប្រសាសន៍បន្តទៀតថា ខ្ញុំសូមបញ្ជាក់អំពីបញ្ហានេះ រាជរដ្ឋាភិបាលមានការអត់ធ្មត់គោរពសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការ ធ្វើបាតុកម្មដោយសន្តិវិធី។ ប៉ុន្តែរាជរដ្ឋាភិបាលនឹងមិនយល់ព្រមណាមួយអំពីបញ្ហាទាក់ទិនទៅ នឹងទង្វើខុសច្បាប់ បង្កអស្ថេរភាពសម្រាប់ប្រជាពលរដ្ឋនោះទេ។ យើងមិនអាចទទួលយកបាននូវទង្វើណាក៏ដោយ ដែលពាក់ព័ន្ធទៅនឹងការបំផ្លាញសន្តិសុខរបស់ជាតិ ហើយខ្ញុំសូមស្នើឲ្យមានការប្រុងប្រយ័ត្នចំពោះបាតដៃទី៣។
សូមពញ្ជាក់ថានៅក្រោយការប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន ៦៨ ហើយគណបក្សសង្គ្រោះជាតិទទួលបានចំនួន ៥៥ អាសនៈ។ តែគណបក្សប្រឆាំងនេះបានដឹកនាំឲ្យមានការធ្វើបាតុកម្មជា ញឹកញាប់ ដោយបានបង្កឲ្យកើតមានអំពើហិង្សា។ ហើយនៅពេលប៉ុន្មានថ្ងៃនេះបាតុកម្មដែលដឹកនាំផ្ទាល់ដោយប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិនោះបានប្រព្រឹត្តល្មើសនឹង ការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ចទាំងការដង្ហែក្បួន ដែលនាំឲ្យមានការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ ព្រមទាំងបានល្មើស រយៈពេលនៃការធ្វើសកម្មភាពផងដែរ ។
បទអត្ថាធិប្បាយ៖ តើត្រូវប្ដូររដ្ឋាភិបាលអភិវឌ្ឍន៍ ទៅនឹងរដ្ឋាភិបាលមួយដែលរយីករយាកឬទេ?
រត្ន័
សណា្ដប់
ចាប់តាំងពីថ្ងៃកំណើតទី២នៃរដ្ឋធម្មនុញ្ញ
(ថ្ងៃទី២៤ កញ្ញា ១៩៩៣) ព្រះរាជាណាចក្រកម្ពុជាបានឆ្លង កាត់ការបោះឆ្នោតសកលចំនួន៤លើកមកហើយ គឺនៅឆ្នាំ
១៩៩៨, ២០០៣, ២០០៨ និងចុងក្រោយនេះ នៅថ្ងៃទី២៨
កក្កដា ២០១៣។ តាមរយៈការបោះឆ្នោតជាច្រើនលើកមកនេះ ដោយរួមទាំងការបោះឆ្នោត ដែលរៀបចំដោយ
អ.ស.ប នាឆ្នាំ១៩៩៣ ផងនោះ កម្ពុជាបានក្រេបជញ្ជក់លទ្ធិប្រជាធិបតេយ្យ
ដែល ប្រជាពលរដ្ឋទូទាំងប្រទេស បានសម្ដែងឆន្ទៈ ដោយបានធ្វើសេចក្ដីសម្រេចជ្រើសតំណាងរបស់ខ្លួនដើម្បី
ដឹកនាំប្រទេសតាមរយៈរដ្ឋសភា និងរាជរដ្ឋាភិបាល។
រយៈពេល២០ឆ្នាំកន្លងមកនេះ
កម្ពុជាបានឆ្លងកាត់ពីតំណាក់កាល ប្រទេសមួយស្ងាត់ជ្រងំមានតែបាតដៃទទេ រហូតដល់ក្លាយទៅជាប្រទេសមួយទទួលបាននូវទំនុកទុកចិត្ដពីបណ្ដាប្រទេសអ្នកផ្ដល់ជំនួយ
អ្នកវិនិយោគទុន សហគ្រាស ក្រុមហ៊ុនធំៗនានា ទាំងក្នុងស្រុក-ក្រៅស្រុក បាននាំគ្នាចូលមករកស៊ីយ៉ាងគគ្រឹកគគ្រេង។
ផលិតផលក្នុងស្រុកបានកើនយ៉ាងសន្ធឹកសន្ធាប់។
ផលិតផលនាំចេញក៏បានកើនជាលំដាប់។ កម្ពុជាត្រូវបានអន្ដរជាតិវាយតម្លៃថា
មានកំណើនសេដ្ឋកិច្ចខ្ពស់។ នេះមិនមែនជារឿងសាមញ្ញ ដែលត្រូវលេងសើចនោះទេ។
កាលពីសប្ដាហ៍កន្លងទៅ អាស៊ាន
និងសម្ព័ន្ធមិត្ដដែលជាមហាអំណាចបានអញ្ជើញ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋាភិបាលកម្ពុជាអាណត្ដិថ្មី រួបរួមពង្រឹងកិច្ចសហការ
នយោបាយ និងសេដ្ឋកិច្ច បន្ដទៀត។ កិច្ចប្រជុំកំពូលជាផ្លូវការណ៍បានប្រព្រឹត្ដទៅពីថ្ងៃទី១២
ដល់ថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០១៣ ។ កិច្ចប្រជុំកំពូលគឺ អាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលទន្លេមេគង្គជប៉ុនលើកទី៥។ បន្ថែម លើនេះទៀត សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាបានធ្វើទស្សនៈកិច្ច ផ្លូវការជាច្រើនកន្លែងទៀត ដែលរៀបចំទ្បើងដោយរាជរដ្ឋាភិបាលជប៉ុន។ នយោបាយពង្រឹងនិងពង្រីកកិច្ច
សហប្រតិបត្ដិការ ភាពជាដៃគួយុទ្ធសាស្រ្ដ នយោបាយ និងសេដ្ឋកិច្ច ដែលជាគោលដៅចំបងរបស់រាជ
រដ្ឋាភិបាល គឺឆ្ពោះទៅរកភាពអភិវឌ្ឍន៍ និងសុខមាលភាពប្រជាជន។ នាយករដ្ឋមន្រ្ដីជប៉ុនបានវាយតម្លៃ
ខ្ពស់ និងកោតសរសើរ ចំពោះវឌ្ឍនភាពថ្មីៗដែលកម្ពុជាសម្រេចបាន។
រាជរដ្ឋាភិបាលកម្ពុជាក៏បានចុះកិច្ច ព្រមព្រៀងចំនួន៤ លើវិស័យអភិវឌ្ឍន៍
និងវិស័យពង្រឹងយុទ្ធសាស្រ្ដយោធាកម្ពុជា-ជប៉ុន ផងដែរ។
រៀងរាល់អាណត្ដិ
រាជរដ្ឋាភិបាលបានធ្វើសហប្រតិបត្ដិការជាមួយប្រទេសអភិវឌ្ឍន៍ធំៗ ជាច្រើនទៀត ដើម្បីជំរុញបន្ដកំណើនសេដ្ឋកិច្ចជាតិតាមរយៈ
ក្នុងនោះការអភិវឌ្ឍធនធានមនុស្សឲ្យស្របតាមចក្ខុវិស័យ សហគមន៍អាស៊ានតែមួយនាចុងឆ្នាំ២០១៥ ខាងមុខនេះ។ នេះពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា
រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន
សែន
បានកសាងរចនាសម្ព័ន្ធយ៉ាងរឹងមាំដែលជាគ្រឹះ ជំរុញការអភិវឌ្ឍន៍ជាតិ និងធានាបានទំនុកចិត្ដរបស់មហាជន
និងបណ្ដាប្រទេសលើពិភពលោក បានចាក់ស្រេះ និងមានជម្រៅយ៉ាងជ្រៅ ដែលពិបាកនឹងយកក្រុមប្រឆាំងគ្មានសណ្ដាប់ធ្នាប់មកជំនូសបាន។
បក្សប្រឆាំងនៅតែជចេស ចង់បានអំណាចក្រៅច្បាប់។
ពួកនេះនៅតែស្រមើស្រមៃចង់បាន អំណាច ហើយបានយកលេស គ្មានឈប់ គ្មានឈរថា
ការបោះឆ្នោតមិនប្រក្រតី មានការលួចបន្លំសន្លឹក ឆ្នោត
ហើយថែមទាំងបានប្រកាសយ៉ាងខែងរែងថា សុំប្ដូរសម្ដេចតេជោ ហ៊ុន សែន និងសូមឲ្យមានការ
បោះឆ្នោតជាថ្មី ពួកនេះនៅតែបន្ដការយល់សប្ដិ ចង់ធ្វើ នាយករដ្ឋមន្រ្ដី ។
ការដើរបំផុសបំផុល ញុះញង់ប្រជាជន ឲ្យវង្វេង
មិនដឹងខុស មិនដឹងត្រូវ មិនដឹងស មិនដឹងខ្មៅឲ្យ បែរមកប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់
ប្រឆាំងលទ្ធផលការបោះឆ្នោត គឺជាការផ្ទុយស្រឡះនឹងច្បាប់ រដ្ឋធម្មនុញ្ញ
និងលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
នៅថ្ងៃសុក្រ
ថ្ងៃទី២០ ធ្នូ នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាមហោទ្បារិកថា “រដ្ឋធម្មនុញ្ញ
មិនអនុញ្ញាតឲ្យមានការរំលាយសភា ឬរដ្ឋាភិបាលដោយខុសច្បាប់បានទ្បើយ” ។ សម្ដេចតេជោ មាន ប្រសាសន៍បន្ថែមទៀតថា “រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានសកម្មភាពណាបង្កអស្ថេរភាព
ដល់សន្ដិសុខ ជាតិបានទ្បើយ ” ។
ជាសរុប
ការចចេសរឹងរូសរបស់បក្សប្រឆាំង ដែលចង់រុះរើ បំផ្លាញ
និងរំលំរដ្ឋាភិបាលអភិវឌ្ឍន៍ ប្ដូរទៅជារដ្ឋាភិបាលរយីករយាករបស់ខ្លួន
តាមរយៈបដិវត្ដន៍ផ្កាម្លិះដែលក្រុមប្រឆាំង ពុំមានរចនាសម្ព័ន្ធគ្រប់គ្រង ប្រទេសទាល់តែសោះនោះ
គឺបានន័យថា ដឹកនាំប្រទេសឲ្យធ្លាក់ក្នុងគ្រោះមហន្ដរាយ ព្រោះដោយសារ តែភាពរយីករយាក
ដូចខ្លួននោះឯង។
កំណត់អ្នកនិពន្ធ៖ អតីត អនុប្រធានអាជ្ញាធរជាតិទេសចរណ៍កម្ពុជា
បុរាណវិទូ ៖ សាស្រ្ដាចារ្យ និងជាអ្នកនិពន្ធសៀវភៅ
ប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ និង ប្រវត្ដិ ប្រដាល់ក្បាច់ខ្មែរ
បទអត្ថាធិប្បាយ៖ សមាគម‑ សហភាពសហជីពឯករាជ្យមួយ បានប្រែខ្លួនជាក្រុមប្រឆាំង!
ដោយ៖ ឧត្តម សក្តិ
កាលពីថ្ងៃទី១៦
ខែធ្នូ ឆ្នាំ២០១៣ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានសរសេរសេចក្ដីអំពាវនាវមួយ
ដោយគ្មានការចុះលេខនៅក្នុងលិខិតរបស់ខ្លួន អំពាវនាវដល់សមាជិក សមាជិកា
កម្មករ និយោជិត គ្រូបង្រៀន មន្ដ្រីរាជការ សិស្ស និស្សិត យុវជន និងប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យចូលរួមមហាបាតុកម្មជាមួយគណបក្សសង្រ្គោះជាតិ
ចាប់តាំងពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៣ នេះតទៅ។
សេចក្ដីអំពាវនាវឲ្យចូលរួមមហាបាតុកម្ម
ទីមួយ ដើម្បីទាមទារឲ្យសម្តេចនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាចុះចេញពីតំណែង
និងទីពីរ ឲ្យកម្ពុជារៀបចំបោះឆ្នោតឡើងវិញ។
បើយោងលើសេចក្តីអំពាវនាវនេះ
តើឯណាទៅតម្លៃនៃប្រជាធិបតេយ្យសេរីពហុបក្ស? និងតើឯណាទៅតម្លៃនៃរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទៈរាស្ត្រ?
ហើយតើហេតុអ្វីបានជាសមាគម និងសហភាពសហជីពមួយ មានឈ្មោះថា ឯករាជ្យ ប៉ុន្តែ
បែរជាមកប្រឡូកប្រឡាកជាមួយនយោបាយ? បើធ្វើដូច្នោះ វាគួរតែសមាគម
និងសហភាពឯករាជ្យនោះបានត្រូវរំលាយ។
នណាក៏បានដឹងដែរថា
ដោយក្តីងប់ងុល និងចលនានយោបាយប្រឆាំងផ្កាប់មុខបានរុញច្រានអោយ រ៉ុង ឈុន ដែលខ្វះសតិសម្បជញ្ញៈហ៊ានប្រព្រឹត្តប្រាស់ចាកផ្លូវច្បាប់
បែរជាងាកមកគាំទ្រគណបក្សនយោបាយទៅវិញ? លោក រ៉ុង ឈុន គួរណាស់យល់ឲ្យបានច្បាស់ថា
ក្នុងសង្គមប្រជាធិបតេយ្យការទ្បើងកាន់អំណាច ឬចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី
មិនអាស្រ័យលើការអំពាវនាវរបស់បុគ្គលណាម្នាក់នោះទេ ពោល គឺអំណាចទាំងនេះស្ថិតនៅលើតម្លៃនៃសន្លឹកឆ្នោតដែលកើតចេញពីឆន្ទៈរាស្ត្រ
កាលពីថ្ងៃទី២៨ កក្កដា ២០១៣ កន្លងទៅថ្មីៗនេះ ហើយបង្កើតបានរដ្ឋាភិបាលស្របច្បាប់
ដែលមានការទទួលស្គាល់ជាសកលរួចទៅហើយ។ ដូច្នេះ ទោះបីជា រ៉ុង ឈុន ខំប្រឹងស្វះស្វែងរកការគាំទ្រពីស្រទាប់មហាជនម្តងហើយម្តងទៀតតាមរយៈការធ្វើសេចក្តីអំពាវនាវអោយអ្នកទាំងអស់នោះ
ចូលរួមបាតុកម្មយ៉ាងណាក៏មិនអាចសម្រេចនូវមហិច្ឆតាបំពេញចិត្តរបស់មេដឹកនាំខ្លួន
ដែលចង់មកដឹកនាំប្រទេសតាមរបៀបរដ្ឋប្រហារប្រជាជនបានដែរ។ ការដឹកនាំដែលស្របច្បាប់
គឺមានតែការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យតាមរយៈការផ្លាស់ប្តូរអំណាចដោយការបោះឆ្នោត ដោយទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង
ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសតែប៉ុណ្ណោះ
ដែលជាធម្មានុរូបភាពពិតប្រាកដរបស់កម្ពុជា ហើយពលរដ្ឋខ្មែរគ្រប់ៗរូបប្រាថ្នាចង់បានរបៀបនោះ
។
ការដណ្តប់ស្បែកជាសមាគម‑
សហភាពសហជីពឯករាជ្យ ប៉ុន្តែ បេះដូងក្តៅងំដោយចរិតនយោបាយប្រឆាំងដ៏ងុបងុល
លោករ៉ុង ឈុន បានចេញផ្សាយលិខិតដែលសរសេរដោយខ្វះ វិចារណញាណ ដោយធ្វើមិនយល់អំពីបរិបទនយោបាយនៅកម្ពុជា
និងបានដើរផ្ទុយពីគោលការណ៍ផ្លូវច្បាប់ និងលក្ខខន្តិកៈនានាដែលកំណត់អំពីសិទ្ធិ
និងកាតព្វកិច្ចរបស់ខ្លួន ដែលគេដឹងជាទូទៅថា រ៉ុង ឈុន ជាប្រធាន
ដែលមានដៃម្ខាងដឹកនាំសមាគមឯករាជ្យមួយ និងដៃម្ខាងទៀតជាសហភាពសហជីព
ដែលធ្វើការសព្វថ្ងៃគ្មានច្បាប់ទម្លាប់។
ក្នុងន័យនេះ
ត្រូវបានអ្នកវិភាគនយោបាយមួយចំនួនមានការងឿងឆ្ងល់យ៉ាងខ្លាំង និងចោទជាសំនួរថា
តើលោក រ៉ុង ឈុន ជានរណាបានជាព្រហើនហ៊ានអំពាវនាវនៅលើលិខិតចំហររបស់ខ្លួន
ដែលលិខិតនោះដូចជាលិខិតអនាមិក គ្មានចុះលេខផ្លូវការ
ហើយផ្សព្វផ្សាយយ៉ាងអានាធិបតេយ្យបែបនោះ?
នរណាក៏គេដឹងថា
លោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលសមាគមនោះ
បានកើតឡើងតាំងពីឆ្នាំ២០០០ មកម្ល៉េះ ដែលជានិច្ចកាលតែងតែធ្វើចលនាវឹកវរ
បន្ទុចបង្អាក់នូវដំណើរការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងចលនាជំរុញនាវាកម្ពុជាចាប់តាំងពីបាតដៃទទេ រហូតដល់បច្ចុប្បន្ន
ដែលកម្ពុជាត្រូវបានគេទទួលស្គាល់ថា
កំណើនសេដ្ឋកិច្ចបានឈានមុខគេក្នុងពិភពលោក។
នរណាក៏គេដឹងដែរថា
លោក រ៉ុង ឈុន បានដឹកនាំសមាគមគ្រូបង្រៀនមួយដែលមានសមាជិកតិចតួចប៉ុណ្ណោះ
តែក្អេងក្អាងនៅចំពោះមុខសាធារណៈថា
ខ្លួនជាអ្នកដឹកនាំសមាគមគ្រូបង្រៀនទូទាំងប្រទេស។ លោក រ៉ុង ឈុន
បានយកផ្លាកសញ្ញានេះបំផុសបំផុលចលនានេះក្ដុងក្ដាំង បំពងសម្លេងឲ្យគេផ្អើលគ្រប់ទិសទី។
គេនៅចាំបានថា
លោក រ៉ុង ឈុន ប្រើផ្លាកសញ្ញាសហភាពសហជីពកម្ពុជាបីដងរួចទៅហើយ គឺកាលពីថ្ងៃទី២៦
មិថុនា ឆ្នាំ២០១៣ តាមរយៈសេចក្ដីអំពាវនាវដោយលិខិតគ្មានលេខ ឲ្យសមាជិក សមាជិការដូចបានរៀបរាប់ខាងលើ
ចេញទៅបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ។
រីឯតាមរយៈសេចក្ដីថ្លែងការណ៍មួយទៀត ប្រកាសដោយគ្មានលេខដដែល ចុះហត្ថលេខាដោយ
លោក រ៉ុង ឈុន ថ្ងៃទី២៩ សីហា ឆ្នាំ២០១៣ អំពាវនាវឲ្យសមាជិកសហភាពសហជីពកម្ពុជា
ចូលរួមមហាបាតុកម្មអហិង្សា ទាមទារឲ្យមានការបង្កើតគណៈកម្មការមួយដោះស្រាយនូវភាពអយុត្តិធម៌នៃការបោះឆ្នោត
ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ និងលើកទី៣នេះ
គឺអំពាវនាវឱ្យមានការចូលរួមធ្វើមហាបាតុកម្ម
ដើម្បីទម្លាក់នាយករដ្ឋមន្ត្រីមិនស្របច្បាប់ចុះ ចេញពីដំណែង។
ពាក្យនាយកមន្ត្រីមិនស្របច្បាប់ គឺប្រើតែពួកក្រុម
រ៉ុង ឈុន និងពួកបក្សប្រឆាំងមួយចំនួនតែប៉ុណ្ណោះ
ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតដ៏ច្រើនលើសលប់ដទៃផ្សេងទៀត
គឺគេគោរពនូវកិត្តិយសដ៏ឧត្តុងឧត្តមខ្លាំងណាស់ចំពោះសម្តេចតេជោ
ជានាយករដ្ឋមន្ត្រីស្របច្បាប់ កើតឡើងពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
ជាសរុប
អ្នកវិភាគនយោបាយក្នុងស្រុកមួយចំនួន គេបានចោទសួរថា តើលោក រ៉ុង ឈុន
ជានរណា? តើលោក រ៉ុង ឈុន
ជាអ្នកតំណាងឲ្យសមាគមគ្រូបង្រៀនទូទាំងប្រទេសស្របច្បាប់ឬទេ? បើស្របច្បាប់មែន
តើតំណាងឲ្យសមាជិកគ្រូបង្រៀនប៉ុន្មាននាក់? បើ លោក រ៉ុង ឈុន
តំណាងឲ្យសមាគមគ្រូបង្រៀន ហេតុអ្វីក៏ធ្វើសកម្មភាពក្រៅច្បាប់ តាមរយៈ «សហភាពសហជីពកម្ពុជា» មកប្រើប្រាស់
ស្រែកប្រកូកប្រកាស ដើម្បីធ្វើចលនាផ្ដួលរំលំរដ្ឋាភិបាល?។ តើ លោក រ៉ុង ឈុន
មានដឹងទេថា សកម្មភាពបែបនេះ គឺពិតជាបានបំពានច្បាប់រដ្ឋធម្មនុញ្ញយ៉ាងជាក់ច្បាស់។
បើនៅតែរបៀបនេះ
លោក រ៉ុង ឈុន គួរណាស់ដកខ្លួនលាឈប់ពីតួនាទីជាអ្នកដឹកនាំ អង្គការសង្គមស៊ីវិល សមាគម
ឬសហភាពសហជីព ហើយប្រកាសខ្លួនចូលរួមដោយចំហរជាមួយគណបក្សប្រឆាំងតែម្តងទៅ ដើម្បីបញ្ជៀសការប្រឡាក់ប្រឡូកនូវភាពស្អាតស្អំ
អំពីភាពឯករាជ្យពិតប្រាកដរបស់អង្គការ សមាគមដទៃទៀត ។