Pages
▼
Tuesday, July 16, 2013
គណបក្សប្រជាជនកម្ពុជា មានរចនាសម្ព័ន្ធរឹងមាំពីកំពូលដល់ភូមិ ក្រុម ដូច្នោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា មិនមែនជាចៃដន្យឡើយ
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល
គណ បក្ស ប្រជាជនកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣
នៅ ឃុំ បាស្រែ ស្រុកមង្គលបូរី ខេត្តតាកែវថា ជោគជ័យនៃការបោះឆ្នោត៤អាណត្តិកន្លងមកនេះ
របស់ គណបក្សប្រជាជនកម្ពុជា គឺមិនមែនជាការចៃដន្យទេ
តែគឺដោយសារ ការជឿទុកចិត្ត របស់ ប្រជាពលរដ្ឋ ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស
ដែលកន្លងមក ក្រៅពីរំដោះប្រជា ពល រដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧មករា
គឺបាននាំមកនូវសុខសន្តិភាព តាម រយៈ នយោបាយឈ្នះ-ឈ្នះ និងការអភិវឌ្ឍប្រទេសជាតិ
ដែលនេះគឺ ជាសរសរស្តម្ភពីរដ៏ សំខាន់ របស់ គណបក្សប្រជាជនកម្ពុជា ។
ក្នុងពិធីជួបសំណេះសំណាល
ដែលមានប្រជាពលរដ្ឋជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជិត១ម៉ឺននាក់
មកពីបណ្តាឃុំក្នុងស្រុកមង្គលបូរីចូលរួម ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលជាបេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា
សម្រាប់អាណត្តីទី៥ បានមាន ប្រសាសន៍ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា
ជាគណបក្សដែលមានបទពិសោធន៍មានរចនា សម្ព័ន្ធរឹងមាំរហូតដល់ក្រុម ភូមិ ដែលធ្វើឲ្យគណបក្សអាចយល់ដឹងអំពីតម្រូវការ
និងទុក្ខលំបាក របស់សមាជិក និងប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយ ។
ដោយទទួលបានការប្តេជ្ញាចិត្តគាំទ្រពីប្រជាពលរដ្ឋជាសមាជិក
សមាជិការបស់គណ បក្សប្រជាជនកម្ពុជា ក្នុងស្រុកមង្គលបូរី
ដែលចាត់ទុកថាការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជូនខ្លួនឯង
និងដើម្បីការអភិវឌ្ឍជាតិ និងដោយសំអាងថា គណ បក្ស ប្រជាជនកម្ពុជាក្នុងខេត្តតាកែវ
កើនអសនៈជាបន្តបន្ទាប់ក្នុង៤អាណត្តិកន្លងមកនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានប្រកាសថា
ការបោះឆ្នោត ជ្រើសរើស តំណាង រាស្រ្ត អាណត្តិ ទី៥ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣
ខាងមុខនេះនៅមណ្ឌលខេត្តតាកែវ គណបក្ស ប្រជាជន កម្ពុជានឹងទទួលបាន ៧អសនៈ លើអសនៈ
ដែលមានចំនួន៨ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា
សុខសន្តិភាព ដែល ប្រទេសកម្ពុជាទទួលបានពេញលេញ ក្រោយឆ្នាំ១៩៩៨ ដោយសារនយោបាយឈ្នះ-ឈ្នះ
ដាក់ ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន ដែលជានយោបាយ របស់ គណបក្ស ប្រជាជនកម្ពុជា ត្រូវបានចាត់ទុកថាជាសុខសន្តិភាព
ជាប្រវត្តិសាស្រ្ត ៥០០ឆ្នាំ ដែលកម្ពុជា ទើបទទួលបាន ។
ជាមួយនឹងការរំលឹកអំពីការស្នើសុំលើកលែងទោសពីព្រះមហាក្សត្រ
ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនលោក
សម រង្សី គឺជាផ្នែកមួយនៃ នយោបាយ បង្រួមបង្រួមជាតិរបស់គណបក្សប្រជាជនកម្ពុជា
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមាន ប្រសាសន៍ពន្យល់ថា
ផ្តើមចេញពីសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលទទួលបាន ពីការ បង្រួមបង្រួមជាតិ
ដែលជាគោលនយោបាយចម្បងរបស់គណបក្សប្រជាជនកម្ពុជា
បានធ្វើ ឲ្យ ប្រទេសជាតិមានសេដ្ឋកិច្ចរីកចម្រើន ដោយសារមានការវិនិយោគពីបរទេស
មានកំណើន ភ្ញៀវ ទេសចរ បានធ្វើឲ្យភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលមាន១០០ភាគរយ
នាក្រោយថ្ងៃរំដោះ ត្រូវ បានកាត់បន្ថយមកត្រឹមប្រមាណ ១៧ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០១៣
។
ពាក់ព័ន្ធទៅនឹងការឃោសនាសន្យារបស់គណបក្សប្រឆាំង
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ពន្យល់ថា
កម្ពុជាជាប្រទេសប្រកាន់នយោបាយទីផ្សារសេរី រដ្ឋគោរព សេរីភាពផ្នែកឯកជន
ដូច្នោះការសន្យាតម្លើងថ្លៃស្រូវ ការលុបបំណុលរបស់ធនាគារ គឺមិន សម ស្របនឹងនយោបាយ
ទីផ្សារសេរីឡើយ ។ ឯការសន្យាតម្លើងប្រាក់ខែ ដោយមិន សិក្សា ពីកំណើន សេដ្ឋកិច្ចជាតិ
ក៏ដូចជាគោលការណ៍រដ្ឋបាល
ដែលតម្រូវឲ្យការប្រើប្រាស់ថវិកាសម្រាប់ បៀវត្ស មន្រ្តីរាជការមិនឲ្យលើសពី៤ភាគរយ នៃ
ផសស វានឹងធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច
តម្លៃប្រាក់រៀល ដែលកំពុងមានស្ថេរភាពនឹងត្រូវធ្លាក់ចុះ ធ្វើឲ្យប៉ះ
ពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និង អ្នក វិនិយោគ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន បានឲ្យដឹងថា
ថវិកាដែលបាន មកពីភ្ញៀវ ទេសចរ ចូល ទស្សនារមណីដ្ឋានអង្គរ គឺមិនមានច្រើនដូចការឃោសនារបស់គណបក្ស
ផ្សេងនោះទេ ហើយក៏មិន គ្រប់គ្រាន់សម្រាប់ការថែរក្សា និងជួសជុលប្រសាទបូរាណរបស់ខ្មែរ
ជាមួយដៃគូអន្តរជាតិផងដែរ ដូច្នោះមិនអាចដកមកប្រើប្រាស់ដើម្បីបើកប្រាក់ខែឲ្យចាស់ៗដូចការឃោសនានោះឡើយ ។