Pages
▼
Monday, July 08, 2013
សុន្ទរកថា ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ក្នុងពិធីអបអរសាទរខួបលើកទី៥ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ក្មួយៗយុវជនជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំនិងភរិយាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយ បងប្អូនជនរួមជាតិនៅទីនេះជាថ្មីម្តងទៀត ដែលកាលពី៥ឆ្នាំមុន ទីនេះជាកន្លែងដែលខ្ញុំបានឈរនៅ ជាមួយគណៈប្រតិភូកម្ពុជា និងបងប្អូនជនរួមជាតិទាំងអស់ដើម្បីអបអរសាទរជ័យជំនះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុង Quebec ប្រទេសកាណាដា ជាជ័យជំនះដែលយើងសម្រេចបានដោយលំបាក។
តាមរយៈការចុះរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កម្ពុជាទទួលបានជោគជ័យដោយបានធ្វើឱ្យពិភពលោកទទួលស្គាល់នូវតម្លៃលេចធ្លោជាសកលរបស់ប្រាសាទព្រះវិហារផង ព្រមទាំងការលើកកម្ពស់នូវតម្លៃនៃច្បាប់អន្តរជាតិ ដូចមានចែងក្នុងសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌អន្តរជាតិផងដែរ។