តាមការចុះផ្សាយនៃបទយកការណ៍ពិសេសរបស់កាសែតបារាំង Le Monde កាសែតដ៏ល្បីមួយក្នុងពិភពលោក ថែមទាំងមានសុក្រិត្យភាពបំផុត ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី០៤ ខែមករា ឆ្នាំ២០១៨ ក្រោមចំណងជើងថា «អង្គរ ការប្រឈមនៃការកើនឡើងយ៉ាងគំហុកនៃវិស័យទេសចរណ៍» បានបង្ហាញពីបញ្ហាជាច្រើននៅក្នុងតំបន់អង្គរ មានទាំងការអភិរក្ស ជួសជុលសំណង់ប្រាសាទ បរិស្ថាន ការគ្រប់គ្រងទេសចរ ចំណូលអង្គរ ការរីករាលដាលនៃសំណង់ក្នុងឧទ្យានអង្គរ ជីវភាពរស់នៅរបស់ប្រជាជន ការបង្កើតគណៈកម្មាធិការគ្រប់គ្រងតំបន់អង្គរ កសិកម្ម និងការវិនិយោគទុនផ្សេងៗ។ល។
កាសែតនេះ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរាលើតំបន់ឧទ្យានអង្គរក្នុងផ្ទៃក្រឡាជាង ៤០១គីឡូម៉ែត្រក្រឡា ដូចជាការទប់ស្កាត់នូវការរីករាដាលនៃសំណង់ខុសច្បាប់ក្នុងតំបន់អង្គរបានរាប់រយករណី ការយកចិត្តទុកដាក់លើការថែរក្សា ការពារ ជួសជុល អភិរក្សប្រាង្គប្រាសាទនានាជាមួយអ្នកជំនាញបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត ក្នុងនោះក៏មានបារាំងផងដែរ។ ពិសេសគឺការបង្កើតឱ្យមានគណគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដែលជាគំរូដ៏ល្អសម្រាប់តំបន់បេតិកភណ្ឌដទៃទៀតលើពិភពលោកយកគំរូតាម។
ក្រៅពីការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការរស់នៅរបស់ប្រជាជនក្នុងតំបន់អង្គរដោយខ្លួនឯងផង និងមានការសហការពីដៃគូអភិវឌ្ឍន៍ផង ទាំងលើផ្នែកសិក្សាអប់រំ ការថែរក្សាបេតិកភណ្ឌ ការបណ្តុះបណ្តាលលើជំនាញចិញ្ចឹមសត្វ និងការដាំដុះផ្សេងៗ អប់រំអំពីបរិស្ថានល្អ និងអនាម័យ ការរស់នៅ និងហូបស្អាត ការប្រើប្រាស់ និងសាងសង់បង្គន់ជាដើម៕
Wednesday, February 07, 2018
លិខិតផ្ញើជូនលោក បណ្ឌិត ឡៅ ម៉ុងហៃ
ក្នុងនាមខ្ញុំជាពលរដ្ឋសមាញ្ញម្នាក់តែងតែបានស្តាប់ការវិភាគជាច្រើនរបស់លោកបណ្ឌិត អំពីបញ្ហាសង្គមកម្ពុជាបច្ចុប្បន្ន តាមរយៈបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិខ្លះ ហើយលោកបណ្ឌិត តែងតែបានចែករំលែងការចេះដឹងដ៏ជ្រាលជ្រៅរបស់លោកបណ្ឌិដល់ប្រជាពលរដ្ឋខ្មែរទូទៅឱ្យបានយល់ដឹង អំពីបញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយក្នុងស្រុកជាច្រើន។ ប៉ុន្តែ ថ្មីៗនេះ តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរី ក្នុងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ លោកបណ្ឌិត ហាក់ដូចជាបានធ្វើការអធិប្បាយហួសពីខ្សែបន្ទាត់នៃភាពត្រឹមត្រូវ សុច្ចរិតភាព និងយុត្តិធម៌ សម្រាប់មហាជនទូទៅដែលស្រឡាញ់សន្តិភាព ស្ថេរភាពនយោបាយ និងស្រឡាញ់លទ្ធិប្រជាធិបតេយ្យដែរនោះ មិនអាចទទួលយកបានក្នុងន័យដែលលោកបណ្ឌិតបានអះអាងថា «អ្នកលែងគោរពរដ្ឋធម្មនុញ្ញ អ្នកលែងគោរពច្បាប់អីហ្នឹង គឺ គេចាត់ទុកថា ក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយធ្វើអ៊ីចឹងគេថា ទៅជាឧទ្ទាម» ដែលលោកបណ្ឌិតសំដៅដល់រាជរដ្ឋាភិបាលថា ជាក្រុមឧទ្ទាម ឬជាសត្រូវនៃរដ្ឋធម្មនុញ្ញ ជាសត្រូវនៃនីតិរដ្ឋ និងជាសត្រូវនឹងលទ្ធិប្រជាធិបតេយ្យ។ ក្នុងទស្សនៈរបស់លោកបណ្ឌិត តើមានរដ្ឋាភិបាលជ្រើសតាំងដោយការបោះឆ្នោតជាសាកលណាខ្លះក្នុងលោកនេះត្រូវបានគេចាត់ទុកថា ជារដ្ឋាភិបាលឧទ្ទាម? តើប្រជាជនអ្នកបោះឆ្នោតភាគច្រើនអាចចាត់ទុក រដ្ឋាភិបាលដែលខ្លួនបានបោះឆ្នោត និងបានផ្តល់សេចក្តីទុកចិត្តថា ជារដ្ឋាភិបាលដែលកំពុងបានដឹកនាំប្រទេស រក្សាការពារជ្រោងទង់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដើម្បីវិបុលភាព និងឥស្សរភាពថា ជាឧទ្ទាមបានឬទេ?
ទី១ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ក៏ដូចពលរដ្ឋខ្មែរទូទៅ ខ្ញុំមានការសោកស្តាយបំផុតចំពោះការអធិប្បាយដ៏អយុត្តិធម៌ គ្មានសុច្ចរិតភាព និងគ្មានភាពត្រឹមត្រូវរបស់លោកបណ្ឌិត ដែលបានចាត់ទុករាជរដ្ឋាភិបាលស្របច្បាប់មួយថា ជាក្រុមឧទ្ទាម ដែលការអធិប្បាយរបស់លោកបណ្ឌិត គឺជាការប្រមាថដល់ម្ចាស់ឆ្នោតដែលបានផ្តល់សេចក្តីទុកចិត្តដោយសម្លេងភាគច្រើន ហើយក៏ជាការរដៀលត្មេះយ៉ាងធ្ងន់ធ្ងរមួយទៅនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ ដែលបានកំណត់ឱ្យរាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំណែង នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឈរាជ និងទេវតារក្សាស្វេតច្ឆត្រ ដោយសច្ចាប្តេជ្ញាដាច់ខាត ការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងឯកភាពជាតិខ្មែរ ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស តាមគ្រប់រូបភាព និងដើម្បីតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ទី២ ខ្ញុំយល់ថា រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ ហើយរាជរដ្ឋាភិបាលស្របច្បាប់មានកាតព្វកិច្ចតាមច្បាប់ក្នុងអាណត្តិត្រូវអនុវត្តនីតិរដ្ឋ ដើម្បីរក្សាការពារសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់សង្គមដែលជាមូលដ្ឋានគ្រឹះសំខាន់បំផុត ដើម្បីធានាដល់ការកសាង និងអភិវឌ្ឍជាតិ ដោយផ្អែកលើការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឈរលើមូលដ្ឋាននៃការពង្រឹងការអនុវត្តនីតិរដ្ឋផងដែរ។
ទី៣ ខ្ញុំបានដឹងយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបានប្រកាសគូសបញ្ជាក់នូវជំហរឥតងាករេក្នុងការគោរព និងអនុវត្តការដឹកនាំប្រទេសតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតសាកល និង អសាកលយ៉ាងទៀងទាត់តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រឹទ្ធសភា និងក្រុមប្រឹក្សារាជធានី ខេត្ត ខណ្ឌ ស្រុក ឃុំ សង្កាត់។
ទី៤ ក្នុងទស្សនៈទូលាយ ខ្ញុំយល់ថា លោកបណ្ឌិតគួរគប្បីសម្លឹងមើលក្នុងទស្សនៈវិស័យវែងឆ្ងាយក្នុងផ្លូវវិជ្ជមាន ដើម្បីឱ្យប្រជាជន និងប្រជាជាតិមួយនេះ បានដើរចាកឆ្ងាយពីស្រមោលអតីតកាលដែលបានផ្តល់ឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ធ្វើឱ្យប្រជាជាតិខ្មែរស្គាល់តែការបែកបាក់ និងបានធ្លាក់ចូលក្នុងភ្លើងសង្រ្គាមអស់ជាងពីរទសវត្ស ធ្វើឱ្យប្រជាជនខ្មែររាប់លាននាក់បានស្លាប់បាត់ជីវិត និងបង្ករឱ្យប្រទេសជាតិរងនូវក្តីវិនាសអន្តរាយដ៏គួឱ្យសោកស្តាយបំផុត។ ជាការពិតកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ បានផ្តល់នូវមូលដ្ឋានរូមនៃដំណោះស្រាយរវាងខ្មែរនិងខ្មែរដែលបាននាំមកនូវការបោះឆ្នោតជាតិលើកដំបូងក្នុងឆ្នាំ១៩៩៣ ជាមួយនឹងការបង្កើតឡើងនូវរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ហើយក៏ជាភ័ព្វសំណាងផងដែរសម្រាប់ប្រជាជន និងប្រជាជាតិខ្មែរដែលបានទទួលសុខសន្តិភាព និងការឯកភាពទឹកដីពេញលេញក្នុងឆ្នាំ១៩៩៨ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព និងការកសាងកម្ពុជារហូតមកដល់បច្ចប្បន្ន។
ជារួមក្នុងរយៈពេលប្រហែល២០ឆ្នាំប៉ុណ្ណោះ ដែលប្រជាជន និងប្រជាជាតិមួយនេះ បាននិងកំពុងហែលឆ្លងកាត់លើវិថីប្រជាធិបតេយ្យដ៏ផុយស្រួយមួយ អាស្រ័យដោយមានការជ្រៀតជ្រែកពីបរទេសខ្លះចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មួយតាមរយៈការធ្វើបដិវត្តពណ៌រៀបចំឡើងដោយអតីតបក្សសង្រ្គោះជាតិ។ ការអនុវត្តនីតិរដ្ឋ និងវិធានការទាំងឡាយកន្លងមករបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់មហិច្ចតាផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ដោយអតីតបក្សសង្រ្គោះជាតិ គឺពិតជាភ័ព្វសំណាងរបស់ប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូលដែលមិនត្រូវបានទាញធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមស៊ីវិលដូចប្រទេសទុយណេហ្ស៊ី អេហ្ស៊ីប លីប៊ី និងស៊ីរ៊ី។ល។ ហើយខ្ញុំសង្ឃឹមថា លោកបណ្ឌិត មិនគួរធ្វើការវិនិឆ្ឆ័យដោយខ្វះភាពត្រឹមត្រូវ សុច្ចរិតភាព និងភាពយុត្តិធម៌ថា រាជរដ្ឋាភិបាលស្របច្បាប់មួយកើតចេញពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយអ្នកបោះឆ្នោតភាគច្រើនជារដ្ឋាភិបាលឧទ្ទាមនោះទេ។
ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨
ភឿង សុផល ពីខេត្តកណ្តាល

សាលាខេត្តបាត់ដំបងបើកកិច្ចប្រជុំពិភាក្សាស្តីពីដំណើរការគម្រោងអភិវឌ្ឍន៍សាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន
បាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក ប៉ុញ សច្ចៈ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីដំណើរការគម្រោងអភិវឌ្ឍន៍សាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ក្រុមការងារបានចុះពិនិត្យផ្ទាល់ទីតាំងដែលត្រូវអនុវត្តគម្រោង។ គម្រោងអភិវឌ្ឍន៍សាងសង់ទំនប់ស្ទាក់ទឹកសាលាតាអននេះ ត្រូវចំណាយថវិកាប្រមាណ ៣៧,០៨៦,៣៦៣ ដុល្លា មានផ្ទៃដីស្រោចស្រពជាង ១០,៤០០ហិកតា ដែលមានប្រឡាយសរុបប្រវែង ១៥គីឡូម៉ែត្រ។ នៅពេលដែលគម្រោងនេះត្រូវបានសាងសង់រួចរាល់ ការរំពឹងទុកថាក្រុងបាត់ដំបងនឹងមានទឹកស្តុកទុកក្នុងស្ទឹងសង្កែ និងសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ទាំងរដូវប្រាំង និងរដូវវស្សាផងដែរ៕

អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រះវិហារ
ព្រះវិហារ៖ នារសៀលថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ងី ចន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោក ស ខេង ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រះវិហារ។ ជាមួយគ្នានេះដែលក៏មានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ទែន សារ៉ុម ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត ព្រមទាំង លោក លោកស្រី មន្ត្រីរាជការ កងកម្លាំង អង្គភាពពាក់ព័ន្ធប្រមាណជាង៤០០នាក់ ក៏បានអញ្ជើញចូលរួមផងដែរ។
អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រះវិហារ បានធ្វើឡើងដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណាអោយមូលដ្ឋានខេត្តទាំងមូលមានការអភិវឌ្ឃ និងរីកចម្រើន រួមទាំងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ អោយទទួលបានភាពល្អប្រសើរ។
ប្រសាសន៍របស់លោក ងី ចន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងទៅកាន់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងសមត្ថកិច្ចនានាទូទាំងខេត្តត្រូវយកចិត្តទុកដាក់អនុវត្តចំនុចសំខាន់ទាំង៧ រួមមាន៖ ទី១-ធានាការពារសន្តិភាព ស្ថេរភាព និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍជាតិ ទី២-រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ស្របតាមគោលការណ៍នីតិរដ្ឋ រក្សាបានរបៀបរៀបរយក្នុងសង្គម ទី៣-ពង្រឹងការបោះឆ្នោតជ្រើសតាំងសមាជិព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ទី៤-ពង្រឹង និងបន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ផែនការកម្មវិធីរយៈពេល១០ឆ្នាំ ទី៥-ធានាបាននូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ទី៦-បន្តរក្សាការពារបានបូរណភាពទឹកដី អធិបតេយ្យជាតិ និងកិច្ចសហប្រតិបត្តិការ មិត្តភាពតាមបណ្តោយព្រំដែន ទី៧-ការពង្រឹងរបៀបរបបទំនាក់ទំនងការងារ ពង្រឹងប្រសិទ្ធភាពដឹកនាំគណនេយ្យភាពតម្លាភាពក្នុងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន៕

ព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន នាក់ នៅរោងចក្រតំបន់ទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ
នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនី ចំនួនជាង១ម៉ឺន ៥ពាន់នាក់ មកពីរោងចក្រចំនួន៧ នៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការិនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង៕

Tuesday, February 06, 2018
សិស្សវិទ្យាល័យក្នុងខេត្តព្រះសីហនុជិត១ពាន់នាក់ទទួលបានការបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអាជីពនិងការសិក្សា
ការណែនាំពីជំនាញដល់សិស្សវិទ្យាល័យ ក្នុងការចាប់ជំនាញសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ ដើម្បីឱ្យត្រូវតាមអ្វីដែលពួកគេស្រឡាញ់ សមស្របទៅតាមបុគ្គលិកលក្ខណៈ និងត្រូវជាមួយតម្រូវការក្នុងទីផ្សារការងារ គឺជារឿងសំខាន់សម្រាប់ប្អូនៗដែលកំពុងរៀននៅវិទ្យាល័យ និងត្រៀមបន្តទៅថ្នាក់មហាវិទ្យាល័យ។
ក្នុងរយៈពេលបួនថ្ងៃគឺ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០២កុម្ភៈ ឆ្នាំ២០១៨ សិស្សវិទ្យាល័យប្រមាណជិត១ពាន់នាក់នៅវិទ្យាល័យចំនួន០៦នៃខេត្តព្រះសីហនុ ទទួលបានការបណ្តុះបណ្តាលជំនាញទន់នៅក្នុងសិក្ខាសាលាស្តីអំពី «ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសម្រាប់សិស្សវិទ្យាល័យ» ដែលរៀបចំដោយមជ្ឈមណ្ឌលការងារខេត្តព្រះសីហនុនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកស្រី ម៉ុច ចាន់ធឿន ប្រធានមជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ បានលើកឡើងថា ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញដល់សិស្សានុស្សសិស្សដែលកំពុងសិក្សានៅតាមវិទ្យាល័យនានាក្នុងខេត្តព្រះសីហនុ។ នេះគឺជាលើកទី១ហើយក្រោយពីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលការងារសម្រាប់ខេត្តមួយនេះ។ លោកស្រីលើកឡើងទៀតថា ការរៀបចំសិក្ខាសាលានេះ គឺដើម្បីណែនាំដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យឱ្យចេះជ្រើសរើសមុខវិជ្ជាឯកទេស ឱ្យសមស្របសម្រាប់ពួកគាត់ ដែលនឹងបន្តទៅសិក្សានៅថ្នាក់មហាវិទ្យាល័យនាថ្ងៃអនាគតនិងដើម្បីទទួលបានជោគជ័យក្នុងដំណើរការសិក្សារៀនសូត្រ។
លោកស្រី បានបន្ថែមទៀតថា ជាការពិតការសម្រេចចិត្តលើការជ្រើសរើសមុខវិជ្ជាសិក្សានៅថ្នាក់មហាវិទ្យាល័យនេះ មិនមែនជាការងាយស្រួលនោះទេ ពីព្រោះសិស្សានុសិស្សម្នាក់ៗត្រូវធ្វើការស្វែងយល់ឱ្យបានស៊ីជម្រៅអំពីកត្តាពាក់ព័ន្ធនានាមានដូចជា ការយល់ពីកត្តាផ្ទាល់ខ្លួន ដោយត្រូវពិនិត្យលើចំណង់ចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈដែលស័ក្តិសមសម្រាប់ការសិក្សាមុខវិជ្ជាផ្សេងៗ។ បន្ថែមពីលើនេះ ត្រូវពិនិត្យលើកត្តាទីផ្សារការងារដែលពាក់ព័ន្ធ និងតម្រូវការឬកង្វៈខាតនៃប្រភេទជំនាញពីភាគីនិយោជក។ ដូចនេះការរៀបចំផែនការអាជីពបានត្រឹមត្រូវនឹងជួយបង្កើនសក្តានុពលឲ្យចូលទីផ្សារការងារកាន់តែមានភាពងាយស្រួល។
ជាមួយគ្នានោះដែរ លោកនាយកសាលាទាំង៦ លើកឡើងដូចៗគ្នាថា វគ្គសិក្សានេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមតម្រង់ទិសដល់សិស្សានុសិស្សក្នុងថ្នាក់វិទ្យាល័យឱ្យមានការសម្រេចចិត្តច្បាស់លាស់មុននឹងចាប់យកជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ។ ពួកគាត់បន្តទៀតថា កន្លងមកការផ្តល់ការណែនាំដល់សិស្សានុសិស្សដែលកំពុងស្ថិតនៅក្នុងថ្នាលអប់រំចំណេះទូទៅកម្រិតមធ្យម ទុតិយភូមិ នឹងធ្វើការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាឯកទេស ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គឺធ្វើតាមទម្លាប់ពោលគឺតាមរយៈការណែនាំពីក្រុមគ្រួសារ បងប្អូន ឬញាតិមិត្តតែប៉ុណ្ណោះ គឺមិនមានក្បួនខ្នាតណាមួយឱ្យច្បាស់លាស់នោះទេ តែមកដល់ពេលនេះ រាជរដ្ឋាភិបាលបានរៀបជាក្បួនខ្នាត និងមានសៀវភៅណែនាំដល់ពួកគាត់ឱ្យបានច្បាស់លាស់ គឺពិតជាបានជួយដល់ពួកគេឱ្យចាប់យកជំនាញអ្វី ដែលពួកគេស្រឡាញ់ និងជោគជ័យក្រោយពួកគេប្រឡងបាក់ឌុបរួច៕

Subscribe to:
Posts (Atom)