Friday, April 19, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពារជាតិ គឺជាកិច្ចការមួយដែលត្រូវតែធ្វើជាប់ជាប្រចាំ


ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារជាតិ គឺជាកិច្ចការមួយដែលត្រូវតែធ្វើជាប់ជាប្រចាំ និងជាកាតព្វកិច្ចសំខាន់សម្រាប់យើងទាំងអស់គ្នា ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធតែម្តង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្នូលនៃសមត្ថភាពការពារជាតិ គឺគុណភាពនៃធនធានមនុស្ស ហើយនៅក្នុងវិស័យការពារជាតិ គឺយើងមាន៣កម្រិត គឺនាយទាហាន នាយទាហានរង និងពលទាហាន។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នាយទាហាន ត្រូវដើរតួនាទីគន្លឹះនៅក្នុងវិស័យការពារជាតិ ពោលគឺត្រូវដើរតួជាអ្នកគ្រប់គ្រងផង និងជាអ្នកដឹកនាំផង។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកគ្រប់គ្រង ភារកិច្ចសំខាន់ គឺពាក់ព័ន្ធនឹងការរៀបចំផែនការ ការបែងចែកនិងប្រគល់ភារកិច្ចដល់យោធិនក្រោមបង្គាប់ ការទទួលខុសត្រូវលើកិច្ចការធានាផ្សេងៗ សម្របសម្រួលដោះស្រាយបញ្ហាដើម្បីធានាឱ្យបេសកកម្មរបស់អង្គភាពបានជោគជ័យ។ ចំពោះភារកិច្ចជាអ្នកដឹកនាំវិញ គឺត្រូវដឹកនាំ បញ្ជាកម្លាំង និងត្រូវដឹកនាំអនុវត្តគ្រប់ភារកិច្ច៕

សម្តេចធិបតី ហ៊ុុន ម៉ាណែត៖ ថ្នាលបណ្តុះបណ្តាលយោធាដែលសំខាន់ជាងគេ គឺយុទ្ធសាស្ត្រ និងយុទ្ធវិធី ដើម្បីការពារបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្ស



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយោធា គឺជាផ្នែកមួយនៅក្នុងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់យើងទាំងអស់គ្នា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ មេសា ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធអគារសហសិក្សាអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាការពិតណាស់ សាកលវិទ្យាល័យការពារជាតិ គឺជាថ្នាលបណ្តុះបណ្តាលក្នុងវិស័យការពារជាតិដោ យផ្តោតជាសំខាន់លើវិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រពិត និងភាសា។ ការសិក្សានៅទីនេះផ្តោតជាពិសេសលើវិទ្យាសាស្ត្រយោធា ដែលជាវិទ្យាសាស្ត្រសិក្សាអំពីសឹកសង្គ្រាម ដែលស្រាវជ្រាវពីចរឹតលក្ខណៈរាល់ក្រឹត្យក្រមនៃសង្គ្រាម មានការប្រុងប្រៀបកងកម្លាំងប្រដាប់អាវុធ និងការកសាងខឿនការពារជាតិ ការប្រុងប្រៀបជាតិនៅពេលមានសង្គ្រាម និងរបៀបធ្វើសឹកនៅពេលមានសង្គ្រាម ព្រមទាំងបណ្តាសកម្មភាពផ្សេងៗទៀតរបស់កងកម្លាំងប្រដាប់អាវុធជាលក្ខណៈប្រពៃណី និងមិនប្រពៃណី៕






សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាកលវិទ្យាល័យការពារជាតិមិនផ្ដោតតែលើការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រយោធានោះទេ




នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤នៅសាកលវិទ្យាល័យការពារជាតិ» នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាកលវិទ្យាល័យការពារជាតិជាថ្នាលបណ្តុះបណ្តាលនាយទាហាននៅក្នុងវិស័យការពារជាតិផ្តោតសំខាន់លើវិទ្យាសាស្រ្តយោធា វិទ្យាសាស្រ្តសង្គម វិទ្យាសាស្រ្តនយោបាយ វិទ្យាសាស្រ្តពិត និងភាសា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសិក្សាផ្តោតជាពិសេសលើវិទ្យាសាស្រ្តយោធា ដែលជាវិទ្យាសាស្រ្តសិក្សាអំពីសឹកសង្រ្គាមដែលស្រាវជ្រាវពីចរិតលក្ខណៈរាល់ក្រឹត្យក្រមនៃសង្រ្គាម កិច្ចការប្រុងប្រៀបកងកម្លាំងប្រដាប់អាវុធ ការកសាងខឿនការពារជាតិ ការប្រុងប្រៀបពេលប្រទេសជាតិមានសង្រ្គាម ទម្រង់នៃរបៀបធ្វើសឹកពេលមានសង្រ្គាម និងបណ្តាសកម្មភាពផ្សេងៗទៀតរបស់កងកម្លាំងប្រដាប់អាវុធដែលជាប្រពៃណី និងមិនប្រពៃណី៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជាក្ដី ក៏កម្ពុជានៅតែរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម




ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះស្ថិតក្នុងកាលៈទេសៈនៃសភាពការណ៍តំបន់និងពិភពលោកមានការវិវត្តដ៏ស្មុគ្រស្មាញតានតឹង និងប្រកបដោយភាពបត់បែនយ៉ាងណាក្តី ក៏សភាពការណ៍ទូទៅរបស់កម្ពុជា នៅតែមានភាពវិជ្ជមានដដែល ដែលបង្កភាពអនុគ្រោះសម្រាប់កម្ពុជាក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងការរក្សាសន្តិភាពនិងការអភិវឌ្ឍជាតិមាតុភូមិ ពោលគឺកម្ពុជានៅតែរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធានាបាននូវដំណើរការជំរុញកំណើនសេដ្ឋកិច្ច។


ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជាក៏ធានាបាននូវការពង្រឹងប្រព័ន្ធការពារព្រំដែនគោក ទឹក អាកាស សំដៅការពារបូរណភាពទឹកដីនៃមាតុភូមិរបស់យើងផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះសាកលវិទ្យាល័យការពារជាតិ ដែលទទួលបានអគារសិក្សាថ្មី ២ខ្នងបន្ថែមទៀត

 



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងការសម្ពោធអគារស្នាក់នៅ និងអគារអាហារដ្ឋាននៅថ្ងៃនេះ មានការកសាងអគារខ្នាតធំចំនួន៣ខ្នង ក្នុងនោះមានអគារសាលសហសិក្សាមួយ ចំណុះ ៣.៥០០នាក់ អគារស្នាក់នៅនិស្សិតខ្នាតអន្តរជាតិចំនួន២ខ្នង កម្ពស់៥ជាន់ មាន១០០បន្ទប់ និងអគារអាហារដ្ឋាន ដែលទើបកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ បន្ថែមពីលើអគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ។


បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះសាកលវិទ្យាល័យការពារជាតិ ដែលទទួលបានអគារសិក្សា២ខ្នងទៀតផងដែរ ដែល១ខ្នងជាការផ្តល់ពីក្រសួងការពារជាតិ ដើម្បីរៀបចំជាមហាវិទ្យាល័យភស្តុភារនិងហិរញ្ញវត្ថុយោធា និង១ខ្នងទៀតជាជំនួយរបស់កងទ័ពវៀតណាម ដើម្បីធ្វើជាមហាវិទ្យាល័យព័ត៌មានវិទ្យា ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធរណបជាច្រើន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤នៅសាកលវិទ្យាល័យការពារជាតិ» នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាកលវិទ្យាល័យការពារជាតិបានដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា  នាយទាហាន នាយទាហានរង និងពលទាហាននៃសាកលវិទ្យាល័យការពារជាតិបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យសាកលវិទ្យាល័យនេះសក្ដិសមជាគ្រឹះស្ថានឧត្តមសិក្សា និងបានដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យការពារជាតិ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សាកលវិទ្យាល័យនេះក៏បានអភិវឌ្ឍសមត្ថភាពកងទ័ព ទាំងខាងចំណេះដឹង ស្មារតី ឆន្ទៈ មនសិកាស្នេហាជាតិ ជំរុញដល់ការទទួលយកបរិវត្តកម្មឌីជីថលដើម្បីឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យា វិទ្យាសាស្រ្តសម័យទំនើប នវានុវត្តន៍យោធាក្នុងតំបន់និងលើសកលលោក ដើម្បីធានាដល់ចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤នៅសាកលវិទ្យាល័យការពារជាតិ» នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាកលវិទ្យាល័យការពារជាតិ ដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស ទាំងខាងចំណេះដឹង ស្មារតី ឆន្ទៈ និងមនសិការស្នេហាជាតិ



ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាននៃសាកលវិទ្យាល័យការពារជាតិ ដែលបានអនុវត្តភារកិច្ចស័ក្តិសមជាគ្រឹះស្ថានឧត្តមសិក្សា និងបានដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ព ទាំងខាងចំណេះដឹង ស្មារតី ឆន្ទៈ មនសិការស្នេហាជាតិ។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាលនេះដែរ ក៏ជំរុញដល់ការឈានចូលក្នុងការទទួលយកបរិវត្តកម្មឌីជីថលដើម្បីឆ្លើយតបទៅនឹងការជឿនលឿនផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្តសម័យទំនើប នវានុវត្តន៍យោធា ក្នុងតំបន់ និងលើសាកលលោក ដើម្បីធានាដល់ចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិផងដែរ៕