Friday, April 19, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើកំណែទម្រង់វិស័យការពារជាតិ គឺដើម្បីផលប្រយោជន៍ជាតិរាប់សិបឆ្នាំតទៅមុខទៀត

 


ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានការកែទម្រង់ណាមួយងាយស្រួលនោះទេ ជាពិសេសការកែទម្រង់ដែលផ្អែកលើចក្ខុវិស័យវែងឆ្ងាយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់វិស័យការពារជាតិ តាមរយៈការពង្រឹងកងទ័ព គឺការពង្រឹងនាយទាហានរបស់យើង ដែលត្រូវដឹកនាំទ័ពការពារជាតិរបស់យើងរាប់សិបឆ្នាំតទៅទៀត។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់ ដើម្បីឱ្យមានភាពឯករាជ្យម្ចាស់ការ ដើម្បីពង្រឹងកងទ័ពដែលជាខឿនការពារជាតិឱ្យកាន់តែរឹងមាំ ប៉ុន្តែក៏ត្រូវមានភាពប្រទាក់ក្រឡាគ្នាផងដែរ ដែលត្រូវសម្របសម្រួលដោយយន្តការហ្វឹកហ្វឺនរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការជាមួយគ្នា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីពិភពលោកស្ថិតក្នុងសភាពតានតឹងយ៉ាងណាក្តី ក៏កម្ពុជានៅតែមានភាពវិជ្ជមាន រហូតសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បណ្តាប្រភេទទ័ព និងកងទ័ពជំនាញគ្រប់កងឯកភាព និងកងយុទ្ធពលខេមរភូមិន្ទនាពេលបច្ចុប្បន្ននេះ។


នាឱកាសនោះផងដែរ សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីស្ថិតនៅក្នងកាលៈទេសៈនៃពិភពលោកដែលកំពុងតានតឹង និងភាពបត់បែនយ៉ាងណាក្តី ក៏សភាពការណ៍ទូទៅក្នុងប្រទេសកម្ពុជានៅតែមានភាពវិជ្ជមាន ដែលបង្កភាពអនុគ្រោះឱ្យយើងអាចសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត។


ជាមួយគ្នានោះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ចំពោះការរក្សាសន្តិភាពនិងការអភិវឌ្ឍជាតិមាតុភូមិ គឺយើងនៅតែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយយើងក៏អាចធានាបាននូវដំណើរការជំរុញកំណើនសេដ្ឋកិច្ច បានធ្វើការពង្រឹងប្រព័ន្ធការពារព្រំដែនគោក ព្រំដែនទឹក និងអាកាស សំដៅការពារឱ្យបូរណភាពទឹកដីនៃមាតុភូមិរបស់យើងទាំងអស់គ្នា។


សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ មេសា ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធអគារសហសិក្សាអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនាញសន្តិសុខជាតិនិងការពារជាតិ នៅតែជាស្នូលយុទ្ធសាស្រ្តមិនអាចខ្វះបាន




ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាសាកលវិទ្យាល័យការពារជាតិ មានជំនាញច្រើនក៏ដោយ ប៉ុន្តែជំនាញសន្តិសុខជាតិនិងការពារជាតិ នៅតែជាស្នូលយុទ្ធសាស្រ្ត និងនៅតែសំខាន់ចាំបាច់មិនអាចខ្វះបាន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមិនមែនប្រើប្រាស់ជំនាញទាំងនេះសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែគឺយើងនឹងប្រើប្រាស់វាសម្រាប់ឱ្យការរក្សាសន្តិភាពក្នុងតំបន់និងពិភពលោក ព្រោះថា បើសិនជាមានបញ្ហាសង្រ្គាមវាយប្រហារគ្នានៅក្រៅប្រទេស នោះវាក៏អាចប៉ះពាល់ដល់កម្ពុជាបានដែរ ទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។ ដូច្នេះ ការស្វែងយល់ពីការការពារជាតិ និងយុទ្ធសាស្រ្តការពារជាតិ គឺជាកត្តាចាំបាច់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពារជាតិ គឺជាកិច្ចការមួយដែលត្រូវតែធ្វើជាប់ជាប្រចាំ


ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារជាតិ គឺជាកិច្ចការមួយដែលត្រូវតែធ្វើជាប់ជាប្រចាំ និងជាកាតព្វកិច្ចសំខាន់សម្រាប់យើងទាំងអស់គ្នា ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធតែម្តង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្នូលនៃសមត្ថភាពការពារជាតិ គឺគុណភាពនៃធនធានមនុស្ស ហើយនៅក្នុងវិស័យការពារជាតិ គឺយើងមាន៣កម្រិត គឺនាយទាហាន នាយទាហានរង និងពលទាហាន។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នាយទាហាន ត្រូវដើរតួនាទីគន្លឹះនៅក្នុងវិស័យការពារជាតិ ពោលគឺត្រូវដើរតួជាអ្នកគ្រប់គ្រងផង និងជាអ្នកដឹកនាំផង។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកគ្រប់គ្រង ភារកិច្ចសំខាន់ គឺពាក់ព័ន្ធនឹងការរៀបចំផែនការ ការបែងចែកនិងប្រគល់ភារកិច្ចដល់យោធិនក្រោមបង្គាប់ ការទទួលខុសត្រូវលើកិច្ចការធានាផ្សេងៗ សម្របសម្រួលដោះស្រាយបញ្ហាដើម្បីធានាឱ្យបេសកកម្មរបស់អង្គភាពបានជោគជ័យ។ ចំពោះភារកិច្ចជាអ្នកដឹកនាំវិញ គឺត្រូវដឹកនាំ បញ្ជាកម្លាំង និងត្រូវដឹកនាំអនុវត្តគ្រប់ភារកិច្ច៕

សម្តេចធិបតី ហ៊ុុន ម៉ាណែត៖ ថ្នាលបណ្តុះបណ្តាលយោធាដែលសំខាន់ជាងគេ គឺយុទ្ធសាស្ត្រ និងយុទ្ធវិធី ដើម្បីការពារបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្ស



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយោធា គឺជាផ្នែកមួយនៅក្នុងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់យើងទាំងអស់គ្នា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ មេសា ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធអគារសហសិក្សាអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាការពិតណាស់ សាកលវិទ្យាល័យការពារជាតិ គឺជាថ្នាលបណ្តុះបណ្តាលក្នុងវិស័យការពារជាតិដោ យផ្តោតជាសំខាន់លើវិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រពិត និងភាសា។ ការសិក្សានៅទីនេះផ្តោតជាពិសេសលើវិទ្យាសាស្ត្រយោធា ដែលជាវិទ្យាសាស្ត្រសិក្សាអំពីសឹកសង្គ្រាម ដែលស្រាវជ្រាវពីចរឹតលក្ខណៈរាល់ក្រឹត្យក្រមនៃសង្គ្រាម មានការប្រុងប្រៀបកងកម្លាំងប្រដាប់អាវុធ និងការកសាងខឿនការពារជាតិ ការប្រុងប្រៀបជាតិនៅពេលមានសង្គ្រាម និងរបៀបធ្វើសឹកនៅពេលមានសង្គ្រាម ព្រមទាំងបណ្តាសកម្មភាពផ្សេងៗទៀតរបស់កងកម្លាំងប្រដាប់អាវុធជាលក្ខណៈប្រពៃណី និងមិនប្រពៃណី៕






សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាកលវិទ្យាល័យការពារជាតិមិនផ្ដោតតែលើការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រយោធានោះទេ




នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤នៅសាកលវិទ្យាល័យការពារជាតិ» នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាកលវិទ្យាល័យការពារជាតិជាថ្នាលបណ្តុះបណ្តាលនាយទាហាននៅក្នុងវិស័យការពារជាតិផ្តោតសំខាន់លើវិទ្យាសាស្រ្តយោធា វិទ្យាសាស្រ្តសង្គម វិទ្យាសាស្រ្តនយោបាយ វិទ្យាសាស្រ្តពិត និងភាសា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសិក្សាផ្តោតជាពិសេសលើវិទ្យាសាស្រ្តយោធា ដែលជាវិទ្យាសាស្រ្តសិក្សាអំពីសឹកសង្រ្គាមដែលស្រាវជ្រាវពីចរិតលក្ខណៈរាល់ក្រឹត្យក្រមនៃសង្រ្គាម កិច្ចការប្រុងប្រៀបកងកម្លាំងប្រដាប់អាវុធ ការកសាងខឿនការពារជាតិ ការប្រុងប្រៀបពេលប្រទេសជាតិមានសង្រ្គាម ទម្រង់នៃរបៀបធ្វើសឹកពេលមានសង្រ្គាម និងបណ្តាសកម្មភាពផ្សេងៗទៀតរបស់កងកម្លាំងប្រដាប់អាវុធដែលជាប្រពៃណី និងមិនប្រពៃណី៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជាក្ដី ក៏កម្ពុជានៅតែរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម




ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះស្ថិតក្នុងកាលៈទេសៈនៃសភាពការណ៍តំបន់និងពិភពលោកមានការវិវត្តដ៏ស្មុគ្រស្មាញតានតឹង និងប្រកបដោយភាពបត់បែនយ៉ាងណាក្តី ក៏សភាពការណ៍ទូទៅរបស់កម្ពុជា នៅតែមានភាពវិជ្ជមានដដែល ដែលបង្កភាពអនុគ្រោះសម្រាប់កម្ពុជាក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងការរក្សាសន្តិភាពនិងការអភិវឌ្ឍជាតិមាតុភូមិ ពោលគឺកម្ពុជានៅតែរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធានាបាននូវដំណើរការជំរុញកំណើនសេដ្ឋកិច្ច។


ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជាក៏ធានាបាននូវការពង្រឹងប្រព័ន្ធការពារព្រំដែនគោក ទឹក អាកាស សំដៅការពារបូរណភាពទឹកដីនៃមាតុភូមិរបស់យើងផងដែរ៕